ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង​​បេក្ខជន​ទទួល​បាន​និទ្ទេស​A​មាន​ចំនួន​១៦​នាក់(ស្រី​០៦​នាក់)

5 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​លោក​ខៀវ​ សំ​អុល ប្រធាន​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្តស្វាយរៀង​ បាន​មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​២០២៣ ​ថា…

ខេត្តស្វាយរៀង ៖ ​លោក​ខៀវ​ សំ​អុល ប្រធាន​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្តស្វាយរៀង​ បាន​មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​២០២៣ ​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​សម័យ​ប្រឡង​០៦​ វិច្ឆិកា​ ២០២៣​នេះ​ បាន​ទទួល​និទ្ទេស​A​ចំនួន​១៦​នាក់​ (ស្រី​០៦​នាក់​)។

និទ្ទេស B ចំនួន​១៨៣​នាក់​ស្រី​១០៨​នាក់​.​និទ្ទេស​C ចំនួន​៥៣០​នាក់​ស្រី​៣២០​នាក់ ,​និទ្ទេស ចំនួន D 1,105​នាក់​ស្រី​៦៣៥​នាក់ និទ្ទេស​E ចំនួន​១,១៧១​នាក់​ (ស្រី​៦១៨​នាក់​) ។

ដូច្នេះ​បេក្ខជន​ប្រឡង​ជាប់​សរុប​៣,០០៥​នាក់​ស្មើ​៧៣,៨១%​ស្រី​១,៦៨៧​នាក់​ស្មើ​៧៩,៣៨%​
បេក្ខជន​ប្រឡង​ធ្លាក់​(​និទ្ទេស F )​ចំនួន​១,១១៤​នាក់​ (ស្រី​៤៥៤​នាក់)​។

​លោក​ខៀវ​ សំ​អុល ​បន្ត​ទៀត​ថា បេក្ខជន​ចុះបញ្ជី​ឈ្មោះ​ប្រឡង​សរុប​៤,១១៩​នាក់​ស្រី​២,១៤១​នាក់ បេក្ខជន​បាន​មក​ប្រឡង​៤,០៧១​នាក់​ស្មើ​៩៨,៨៣%​ (ស្រី​២,១២៥​នាក់) ​ស្មើ​៩៩,២៥%​ ។​ បេក្ខជន​អវត្តមាន​៤៨​នាក់​ស្មើ​១,១៧%​ (ស្រី​១៦​នាក់​) ស្មើ​០,៧៥%​។ ​

អត្ថបទសរសេរ ដោយ