ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ឥសូរ ជា​ទេព​បំផ្លាញ​លោក ឬ​សភាវៈ​អាក្រក់

1 ឆ្នាំ មុន
  • ភ្នំពេញ

​រូបសំណាក​ព្រះ​ឥសូរ នេះ​ស្ថិត​ក្នុង​រចនាបថ​ព្រះ​គោ ស​.​វ ទី​៩ គ​.​ស ។ រូប​នេះ​មាន​ប្រភព​មក​ពី​ប្រាសាទបាគង ខេត្តសៀមរាប

រាជធានី​ភ្នំពេញ​ ៖ ​រូបសំណាក​ព្រះ​ឥសូរ នេះ​ស្ថិត​ក្នុង​រចនាបថ​ព្រះ​គោ ស​.​វ ទី​៩ គ​.​ស ។ រូប​នេះ​មាន​ប្រភព​មក​ពី​ប្រាសាទបាគង ខេត្តសៀមរាប ។

បើ​តាម​ឯកសារ​សារមន្ទីរ​ជាតិ ព្រះ​ឥសូរ ឬ​ព្រះ​សិវៈ (​ភាសាសំស្ក្រឹត​) ជា​ទេព​សំខាន់​មួយ​ក្នុង​ចំណោម​ទេព​សំខាន់​ៗ​នៃ​សាសនាព្រាហ្មណ៍ ។ ព្រះ​អង្គ​មាន​ព្រះ​នាម ផ្សេង​ៗ​ទៀត ដូច​ជា ៖ ហរៈ មហេស្វរៈ រុ​ទ្រៈ ជាដើម ។ ព្រះ​ឥសូរ​ ជា​ទេព​នៃ​ការ​បំផ្លាញ​លោក ​(​សភាវៈ​អាក្រក់​) ។ ក្នុង​សិល្បៈ​មាន​រូបតំណាង​ព្រះ​អង្គជា​លិ.ង្គ ត្រីសូល៍ ស្នាម​ព្រះបាទ និង​ជា​រូប​មនុស្ស ។ ចំពោះ​រូបរាង​ជា​មនុស្ស ព្រះ​ឥសូរ មាន​លក្ខណៈ​សម្គាល់​ពិសេស​ដូច​ជា ៖ មាន​ភ្នែក​ទី​បី​នៅ​លើ​ថ្ងាស ចំណិត​ព្រះ​ចន្ទ​នៅ​លើ​ផ្នែក​មុខ​នៃ​ភ្នួ​ង​សក់ សញ្ញា​អូ​ម ឬ​ក្នុង​រូបរាង​ជា​ឥសី ។

ព្រះ​ឥសូរ​មាន​ព្រះ​ហស្ត​ពីរ បួន ប្រាំបី ឬ​ដប់ ។ កេតនភណ្ឌ សំខាន់​ៗ​របស់​ព្រះ​អង្គ​មាន ស្គរ កូន​ដប ផ្គាំ លលាដ៍ក្បាល​មនុស្ស ត្រីសូល៍ ខ្សែ​… ។

មហេសី​របស់​ព្រះ​ឥសូរ គឺ​មាន​ព្រះ​នាម​ដូច​ជា ឧមា ទុ​គ៌ា ប៌​វ​តី គោ​រី សតី និង កាលី ។ ព្រះ​អង្គ​មាន​បុត្រ​ពីរ​អង្គ​គឺ គណេស និង​ស្កន្ទ ។ យានជំនិះ​របស់​ព្រះ​អង្គ​គឺ​គោ​ន​ន្ទិ​ន ។

ព្រះ​ឥសូរ​ នៅ​ក្នុង​សិល្បៈ​ខ្មែរ​នា​សម័យ​មុន​អង្គរ​ពុំ​មាន​រូបតំណាង​ជា​រូប​មនុស្ស​ទេ ។ នៅ​ក្នុង​សមុច្ច័យ​សារមន្ទីរ​ជាតិ យើង​មាន​រូប​ព្រះ​ឥសូរ​ជា​លិង្គ ត្រីសូល៍ ស្នាម​ព្រះបាទ និង​រូបរាង​ជា​មនុស្ស (​ជា​រូប​ទោល និង​ជា​ចម្លាក់​) ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ