ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​រថយន្ត​របស់​ថៃ​ធ្លាក់​ចុះ បើ​ទោះ​ការ​នាំ​ចេញ​កើនឡើង​យ៉ាងណា​ក៏​ដោយ

1 ឆ្នាំ មុន

ថៃ ៖ សហព័ន្ធ​ឧស្សាហកម្ម​ថៃ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ប្រកាស​ថា ការ​ផលិត​រថយន្ត​

ថៃ ៖ សហព័ន្ធ​ឧស្សាហកម្ម​ថៃ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ប្រកាស​ថា ការ​ផលិត​រថយន្ត​របស់​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ខែតុលា ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​សម្រាប់​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក បើ​ទោះបីជា​មានការ​កើនឡើង​នៃ​ការ​នាំ​ចេញ​យ៉ាងណា​ក៏​ដោយ​។

សហព័ន្ធ​ឧស្សាហកម្ម​ថៃ ដែល​ហៅ​កាត់​ថា FTI បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​ថៃ​បាន​ផលិត​រថយន្ត​ចំនួន ១៥៨,៧៣៤​គ្រឿង​កាលពី​ខែ​មុន ដែល​ធ្លាក់​ចុះ ៧.០២% បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​តែ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ផលិតកម្ម​រថយន្ត​ភី​ក​អាប់ (Pickup Truck) និង​មូលដ្ឋាន​នៃ​ការ​ព្យាករណ៍​ខ្ពស់​កាលពី​ឆ្នាំ​មុន ដោយសារ​តែ​ការ​ផ្គត់ផ្គង់​សារធាតុ​សម្រាប់​ផលិត​គ្រឿង​បង្គំ​មាន​ភាព​ប្រសើរ​ឡើង​។

លោក Surapong Paisitpattanapong អនុប្រធាន និង​ជា​អ្នកនាំពាក្យ FTI បាន​ថ្លែង​ថា ការ​នាំ​ចេញ​រថយន្ត​បាន​បញ្ចប់​ជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​កើនឡើង ១២.២០% កាលពី​ឆ្នាំ​មុន​ជាមួយ​ចំនួន ១០៥,៧២៦​គ្រឿង ដោយសារ​តែ​ការ​កើនឡើង​នៃ​ការ​លក់​ក្នុង​ទីផ្សារ​ដៃគូ​ពាណិជ្ជកម្ម​។

លោក Surapong បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​រថយន្ត​ដែល​បាន​បញ្ចប់​បាន​កើនឡើង ១៧.៣៣% នៅ​ក្នុង​ខែតុលា ដែល​សរុប​មាន​ចំនួន ៧២.៤៨​ពាន់​លាន​បាត ប្រហែល ២.០៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ភាគច្រើន​បាន​មក​ពី​ការ​ពង្រីក​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី មជ្ឈិមបូព៌ា និង​អឺរ៉ុប​។

លោក​បាន​បន្ត​ថា ការ​លក់​រថយន្ត​ក្នុងស្រុក​បាន​ធ្លាក់​ចុះ ៨.៧៥% កាលពី​ឆ្នាំ​មុន​មក​នៅ​ត្រឹម ៥៨,៩៦៣​គ្រឿង ខណៈ​ការ​លក់​រថយន្ត​ភី​ក​អាប់​បាន​ធ្លាក់​ចុះ​ដោយសារ​ការ​រឹត​បន្តឹង​ប្រាក់​កម្ចី​របស់​ធនាគារ​។ លោក​បន្ថែម​ថា នៅ​អំឡុង​ខែមករា ដល់​ខែតុលា ការ​លក់​រថយន្ត​ម៉ាស៊ីន​ចំហេះ​បាន​ធ្លាក់​ចុះ ១៩.១៥% មក​នៅ​ត្រឹម ៥១៨.៤៣៨​គ្រឿង ខណៈ​ដែល​ការ​លក់​រថយន្ត​អគ្គិសនី​បាន​កើនឡើង ៧០២.៣៩% ចំនួន ៥៦.១១៩​គ្រឿង​៕ (​ដកស្រង់ ៖ បាងកក​ប៉ុ​ស្ត៍ និង​សារព័ត៌មាន​ចិន ស៊ី​ន​ហួ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ