ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ដណ្តើម​យកមនុស្ស​ចេញពី​ក្នុងអាង​ក្រពើ ​ប្រយុទ្ធ​គ្នា៣​ទល់៣

14 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ចំណាស់​ជា​កម្មករ​ថែទាំសត្វ​ក្រពើ​ម្នាក់ បានត្រូវ​​សត្វ​ក្រពើ​ព្រួត​គ្នា​​ត្របាក់​ខាំ​​ហែកស៊ី​ជា​ចំណី​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ដាច់​ដៃ​ទាំង​ពីរ និង​​ដាច់​សាច់​ភ្លៅ​ទាំង​សងខាង ខណៈ​ដែល​បុរស​ចំណាស់​រូប​នោះ​បាន​ចុះ​ក្នុង​អាង​ចិ​ញ្ចឹ​មក្រពើ​ដើម្បី​បេះ​ផ្លែក្រូច​ឆ្មារ។ ហេតុការណ៍​​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក

ខេត្តកំពង់ឆ្នាំង ៖ បុរស​ចំណាស់​ជា​កម្មករ​ថែទាំសត្វ​ក្រពើ​ម្នាក់ បានត្រូវ​​សត្វ​ក្រពើ​ព្រួត​គ្នា​​ត្របាក់​ខាំ​​ហែកស៊ី​ជា​ចំណី​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ដាច់​ដៃ​ទាំង​ពីរ និង​​ដាច់​សាច់​ភ្លៅ​ទាំង​សងខាង ខណៈ​ដែល​បុរស​ចំណាស់​រូប​នោះ​បាន​ចុះ​ក្នុង​អាង​ចិ​ញ្ចឹ​មក្រពើ​ដើម្បី​បេះ​ផ្លែក្រូច​ឆ្មារ។ ហេតុការណ៍​​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក ថ្ងៃ​ទី២១ ឧសភា នៅ​កន្លែង​ចិញ្ចឹម​ក្រពើ​មួយ​​ស្ថិត​នៅ​ភូមិ​ក្ដី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ។

បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះម៉ៅ អូន អាយុ​ជាង​៦០​ឆ្នាំ មាន​ទីលំនៅ​ខេត្ដកណ្ដាល ប៉ុន្ដែ​​បាន​មក​ធ្វើ​ជា​កម្មករ​ថែ​ក្រពើ​ឱ្យ​ថៅកែ​ម្នាក់​ដែលមាន​ទីលំនៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ និង​បាន​មក​ទិញ​ដី​បង្កើត​អាង​ចិញ្ចឹម​ក្រពើ​នៅ​ភូមិ​ក្ដី​ត្នោត​នេះ។ បុរស​​រង​គ្រោះ​បាន​មក​ស្នាក់​​នៅ​ស៊ីឈ្នួល​ថែ ​និងចិ​ញ្ចឹ​ម​ក្រពើ​នៅ​កន្លែង​កើតហេតុ​ខាងលើ​ជា​មួយ​​ប្រ​ព​ន្ធឈ្មោះ​ម៉ុ​ន ​អស់​​រយៈពេល​៦ទៅ​៧​ឆ្នាំ​ហើយ។ ​

បើ​តាម​ការរៀបរាប់​របស់​ស្ដ្រី​ជា​ប្រ​ព​ន្ធ​បាន​ឱ្យ​ដឹង​​ថា នៅថ្ងៃ​កើតហេតុប្ដី​របស់​គាត់​បាន​ចូល​ទៅ​​ក្នុង​កន្លែងចិ​ញ្ចឹ​ម​ក្រពើ​ដើម្បី​បេះ​ផ្លែក្រូចឆ្មារ យក​មក​ជ្រក់។ ​ពេល​ចុះ​ដល់​ក្នុង​បរិ​វេណ​នោះ​ប្ដី​គាត់​ក៏បាន​ដេញ​សត្វ​ក្រពើ​ឱ្យ​ចុះក្នុង​​អាង​ទឹក​អស់ហើយ​ដែរ​ទើប​ដើរទៅ​បេះ​ផ្លែ​ក្រូច​ឆ្មារ ប៉ុន្ដែ​ទើបនឹង​បេះ​បាន​មួយ​ផ្លែ ក៏​ត្រូវ​ក្រពើ​ចំនួន​៣​ក្បាល​ស្ទុះ​ចេញពី​ទឹក​មក​ត្របាក់​​ខាំ​ប្ដី​គាត់​តែ​ម្ដង។ ក្នុង​សា្ថ​នភា​ព​ស្លន់ស្លោ​នោះ ប្តី​គាត់​បាន​ស្រែក​ហៅ​​ឱ្យ​គេ​ជួយ ហើយក៏​មាន​កម្មករ​នៅ​ជិត​នោះ​​៣​នាក់​បាន​ចុះ​ទៅ​ជួយ ដោយ​កាន់​ដំបង​ម្នាក់​​មួយ​ចុះ​ទៅ​វាយ​ក្រពើ​ទាំងនោះ ដើម្បី​ដណ្ដើម​​យក​ប្តី​គាត់​​ពី​មាត់​ក្រពើ​វិញ ប៉ុន្ដែ​ទម្រាំ​ដណ្ដើម​​​បាន​​មក​វិញ ប្ដី​គាត់​​ត្រូវសត្វ​ក្រពើ​ខាំ​ដាច់​ដៃ​ទាំង​ពីរ​ និង​រយះ​ដាច់​សាច់​ភ្លៅ​ទាំង​សងខាង​​របួស​យ៉ាង​ធ្ងន់​ធ្ងរ។ ​ទោះបី​យ៉ាង​ណា​ក្រពើ​ទាំង​៣​ក្បាល​នោះ​ក៏​​រង​នឹង​ការ​វាយ​ស្ទើរ​តែ​​ងាប់​ដែរ​ព្រោះតែ​មិន​ព្រម​លែង​​ប្តីគាត់​ដែល​ពួក​វា​គិត​ថា​ជា​ចំណី​នោះ។ ក្រោយ​ពេល​កើត​ហេតុ​ប្តីរបស់​គាត់​​ត្រូវ​បាន​ដឹក​​យក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ជា​​បន្ទាន់​​។

នៅ​ក្នុង​មន្ទីរពេទ្យ​បុរស​​រង​គ្រោះ​ត្រូវ​បាន​គ្រូ​ពេទ្យ​កាត់​ដៃ​ដែល​ក្រពើ​ខាំ​ដាច់​ជាប់​សល់​​តែ​ស្បែក​​ចេញ​ ដោយ​ដៃ​ខាងឆ្វេង​ដាច់​ត្រឹម​ដើម​ដៃ​ និង​ដៃ​ខាងស្ដាំ​ដាច់ត្រឹម​កំភួនដៃ។ ​គ្រូពេទ្យ​ប្រាប់​ថា​ ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ និង​​មាន​សង្ឃឹម​តិចតួច​បំផុត​ដែល​អាច​ឆ្លង​​ផុត​ពី​គ្រោះ​ថ្នាក់។ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ដ្រី​​ជា​ប្រពន្ធ​និយាយ​​ថា សត្វ​ក្រពើ​នោះ​​ដាច់​ចំណី​យូរ​ថ្ងៃ​​មក​ហើយ​ទើប​វា​ឃ្លានបែប​នេះ៕