ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ.ស.ប​និង​សហភាព​អាហ្វ្រិក​ស្នើឱ្យ​មានបទឈប់បា.ញ់គ្នា​គួរឱ្យ​ជឿជាក់​មួយ​នៅលីប៊ី

14 ឆ្នាំ មុន

បណ្តា​សមាជិក​ក្រុមប្រឹក្សា​​សន្តិសុខ​អ.ស.ប ​និងក្រុមប្រឹក្សា​សន្តិភាព​ និងសន្តិសុខ​របស់សហ​ភាព​អាហ្វ្រិក​បានស្នើ​​កាលពីថ្ងៃទី២១ ​ឧសភា ​ឱ្យ​មាន​បទឈប់បា.ញ់​គ្នា​ជាបន្ទាន់ និងការ​បញ្ចប់​ទាំងស្រុង​​នូវ​អំពើ​​ហិ.ង្សា​ ព្រមទាំង​ការវាយ​ប្រហារ​​​ប្រឆាំង​បណ្តា​ជន​ស៊ីវិល​នៅលីប៊ី ។ ​​ក្នុង​សេចក្តី​​ប្រកាស​មួយ​ចេញ​ផ្សាយ​បន្ទាប់​ពីកិច្ច​ប្រជុំ​​ពិគ្រោះ​យោ ​បល់របស់ក្រុមប្រឹក្សា​​សន្តិ​សុខ​អ​.ស.ប ​និងក្រុម​ប្រឹក្សា​​សន្តិ​ភាព និង​សន្តិ​សុខ​របស់សហភាព​​អាហ្វ្រិក​នៅ​ក្រុង​អាឌីស​ អាបេបា (អេត្យូពី​)

បណ្តា​សមាជិក​ក្រុមប្រឹក្សា​​សន្តិសុខ​អ.ស.ប ​និងក្រុមប្រឹក្សា​សន្តិភាព​ និងសន្តិសុខ​របស់សហ​ភាព​អាហ្វ្រិក​បានស្នើ​​កាលពីថ្ងៃទី២១ ​ឧសភា ​ឱ្យ​មាន​បទឈប់បាញ់​គ្នា​ជាបន្ទាន់ និងការ​បញ្ចប់​ទាំងស្រុង​​នូវ​អំពើ​​ហិង្សា​ ព្រមទាំង​ការវាយ​ប្រហារ​​​ប្រឆាំង​បណ្តា​ជន​ស៊ីវិល​នៅលីប៊ី ។ ​​ក្នុង​សេចក្តី​​ប្រកាស​មួយ​ចេញ​ផ្សាយ​បន្ទាប់​ពីកិច្ច​ប្រជុំ​​ពិគ្រោះ​យោ​បល់របស់ក្រុមប្រឹក្សា​​សន្តិ​សុខ​អ​.ស.ប ​និងក្រុម​ប្រឹក្សា​​សន្តិ​ភាព និង​សន្តិ​សុខ​របស់សហភាព​​អាហ្វ្រិក​នៅ​ក្រុង​អាឌីស​ អាបេបា (អេត្យូពី​) សមា​ជិក​ក្រុមប្រឹក្សា​ទាំង​២​នេះ គូសបញ្ជាក់​ពីភាព​ចាំបាច់​នៃបទឈប់បាញ់​គ្នា​គួរ​ឱ្យ​​ជឿ​ជាក់​ និ​ង​អាចត្រួតពិនិត្យ​បាន​ដោយ​លើ​កទឹកចិត្ត​ដាល់សហភាព​អាហ្វ្រិក និង​អ.ស.ប ​ព្រមទាំង​តួ​អង្គ​ដទៃៗ​​ឱ្យ​​ធ្វើ​អ្វីគ្រប់​​យ៉ាង​តាម​ដែល​អាច​ធ្វើទៅ​បាន ដើម្បី​​សម្រេច​​ទិសដៅ​នេះ ។
សេចក្តី​ប្រកាសនោះគូសបញ្ជាក់​ថា សមាជិក ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប និងក្រុមប្រឹក្សា​​សន្តិ​​ភាព​ និង​សន្តិសុខ​របស់សហភាពអាហ្វ្រិក​ស្នើឱ្យ​​មានបទឈប់បាញ់គ្នាជាបន្ទាន់​មួយ​ បញ្ឈប់​ទាំង​ស្រុង​​នូវអំពើ​ហិង្សា​​ និងការ​វាយប្រហារ​​ប្រឆាំង​​ជនស៊ីវិល ហើយ​ឱ្យ​មានដំណោះ​ស្រាយ​មួយនៃ​វិបត្តិ​​​​ដែល​ឆ្លើយតប​ចំពោះ​ការ​ទាមទារ​ស្រប​ច្បាប់​ទាំងឡាយរបស់ប្រជាជនលីប៊ី ។
បណ្តា​សមាជិកក្រុមប្រឹក្សា​​សន្តិសុខ​អ.ស.ប និងក្រុម​ប្រឹក្សា​សន្តិភាព​ និង​សន្តិសុខ​របស់​សហភាព​អាហ្វ្រិក​គូសបញ្ជាក់​ពី​ភាពចាំបាច់​​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​​មួយចំពោះ​ជម្លោះ​នៅលីប៊ី អបអរ​សាទរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​​​ទាំង​ឡាយ​​របស់បេសកជន​ ពិសេស​នៃ​អគ្គ​​លេខា​ធិការ​អ.ស.ប សម្រាប់​ប្រទេស​លីប៊ី លោក​អាប់ដែល អឺឡាហ៍ ម៉ូហាម៉េដ​អាល់ ខាទីប និង​ការ​ខិតខំប្រឹង​ប្រែង​ទាំង​ឡាយរបស់​គណៈ​កម្មាធិការ​ពិសេសកម្រិត​ខ្ពស់​របស់​គណៈ​កម្មាធិការ​សហភាព​អាហ្វ្រិក​ក្នុង​ក្របខណ្ឌ​នៃ​បណ្ណ​ដើរផ្លូវ​របស់​គណៈ​កម្មាធិការ​នោះ ។
បណ្តា​​សមាជិក​ក្រុមប្រឹក្សា​​ទាំង២​សម្តែង​ពី​ការ​ព្រួយ​បារម្ភ​យ​៉ាងខ​្លាំង​ដល់​សភាពការណ៍​មនុស្ស​ធម៌​នៅ​លីប៊ី  ៕