ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​បទ​ឈប់​បា.ញ់ ​គ្មាន​ការ​ដោះ​លែង​ចំណាប់ខ្មាំង​មុន​ថ្ងៃ​២៤​ វិច្ឆិកា

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កាលពី​យប់​ថ្ងៃ​ទី​២២​ វិច្ឆិកា ​អាជ្ញាធរ​អ៊ី​​ស្រា​អែ​ល​គូសបញ្ជាក់​ថា គ្មាន​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កាលពី​យប់​ថ្ងៃ​ទី​២២​ វិច្ឆិកា ​អាជ្ញាធរ​អ៊ី​​ស្រា​អែ​ល​គូសបញ្ជាក់​ថា គ្មាន​បទ​ឈប់​បាញ់​ណាមួយ ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ឡើយ និង​ក៏​គ្មាន​ចំណាប់ខ្មាំង​ណា​ម្នាក់​ត្រូវ​បាន​ដោះ​លែង​ដែរ​មុន​ថ្ងៃ​សុក្រ​ទី​២៤​វិច្ឆិកា​។

អ្នក​ទទួលខុសត្រូវ​អ៊ី​ស្រា​អែ​ល​ម្នាក់​មិន​បង្ហាញ​ឈ្មោះ​អះអាង​ប្រាប់​AFP​ថា នឹង​មិន​មានការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ឡើយ​នា​ថ្ងៃ​ទី​២៣ ​វិច្ឆិកា​។ ចំណែក​ប្រមុខ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អ៊ី​​ស្រា​អែ​ល ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា ការ​ចរចា​ពី​ការ​ដោះ​លែង​ចំណាប់ខ្មាំង​របស់​យើង​នៅ​បន្ត​។ ការ​ចាប់ផ្ដើម​ដោះ​លែង​ចំណាប់ខ្មាំង នឹង​មិន​មាន​មុន​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ឡើយ​។

ការ​ប្រកាស​ទាំងនេះ​ធ្វើ​ឡើង​ពេល​ដែល​បទ​ឈប់​បាញ់​និង​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ដំបូង​ៗ​ថា នឹង​មាន​នា​ថ្ងៃ​ទី​២៣​វិច្ឆិកា​។ បណ្ដា​សារព័ត៌​មានអ៊ី​​ស្រា​អែ​ល​រៀបរាប់​ពី​គម្រោង​ដោះ​លែង​ចំណាប់ខ្មាំង​ដំបូង​ៗ​នា​វេលា​ថ្ងៃត្រង់ ក្រោយ​បទ​ឈប់​បាញ់​នា​វេលា​ម៉ោង​១០​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២៣​វិច្ឆិកា​។

កិ​ច្ចព្រមព្រៀង​ផ្ដោត​លើ​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ដំបូង​យ៉ាងតិច​៥០​នាក់ ពិសេស​នារី​និង​កុមារ ដោយ​លើក​ពី​ការ​ផ្អាក​ការ​ប្រយុទ្ធ​រយៈពេល​៤​ថ្ងៃ​។ ចំណាប់ខ្មាំង​៥០​នាក់​ដោះ​ដូរ​ជាមួយ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​១៥០​នាក់​អំឡុង​ពេល​បទ​ឈប់​បាញ់​គ្នា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ