ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រថយន្ត​១​គ្រឿង​លើ​ស្ពាន​នៅ​ព្រំដែន​អា​មេ​រិ​ក​-​កា​ណា​ដា​ ស្លា.ប់​២​នាក់

10 ខែ មុន

អា​មេ​រិ​ក​-​កា​ណា​ដា ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ លោក​JUSTIN TRUDEAU លើក​ឡើង​ពី​សភាព​ណ៍​

អា​មេ​រិ​ក​-​កា​ណា​ដា ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ លោក​JUSTIN TRUDEAU លើក​ឡើង​ពី​សភាព​ណ៍​ធ្ងន់ធ្ងរ​មួយ​។ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២២​ វិច្ឆិកា ក្រោយ​ការ​ផ្ទុះ​រថយន្ត​មួយ​គ្រឿង នៅ​ត្រង់​ស្ពាន​ព្រំដែន​មួយ​រវាង​អា​មេ​រិ​ក​និង​កា​ណា​ដា​ជិត​តំបន់​ទឹកធ្លាក់​NIAGARA​។

នៅ​ក្នុង​សភានាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ថ្លែង​ថា សភាពការណ៍​ពិតជា​ធ្ងន់ធ្ងរ​នៅ​តំបន់​ទឹកធ្លាក់់​NIAGARA ដោយ​រថយន្ត​មួយ​គ្រឿង​បាន​ផ្ទុះ​លើ​ស្ពាន​RAINBOW BRIDGE​ ។ មានការ​ចោទសួរ​ជា​ច្រើន​​ហើយ​សាកល្បង​ឲ្យ​ទទួល​បាន​ចម្លើយ​នានា ដោយ​ឆាប់រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

សេត​វិមាន​អះអាង​ថា​ បាន​ជូន​ព័ត៌មាន​នោះ​ដល់​ប្រធានាធិបតី​លោក​ចូ​ បៃ​ដិ​ន​ រួច​ហើយ​។ ទីក្រុង​អា​មេ​រិ​ក​ NIAGARA FALLS ប្រកាស​ពី​ការ​បិទ​ស្ពាន​ RAINBOW BRIDGE ​នោះ​រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​។ សាក្សី​ម្នាក់​រៀបរាប់​ប្រាប់​ទូរទស្សន៍​ CBS​ ថា បានឃើញ​រថយន្ត​មួយ​ហោះ​ឡើង​លើ​យ៉ាង​ខ្ពស់ ដោយ​សារ​កម្លាំង​ផ្ទុះ​រួច​បន្ទាប់​មក​ឃើញ​ភ្លើង​ឆាបឆេះ​លើ​ស្ពាន​។

ពេល​ដែល​ស្ពាន​នេះ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​មួយ សម្រាប់​កា​ណា​ដា​និង​សហរដ្ឋអាមេរិក​ចាត់ទុកជា​ប៉ុស្តិ៍​ព្រំដែន​មួយ​ព្រឹត្តិការណ៍​សាហា.វ​បែប​នោះ​ពិតជា​ប្រភព​នៃ​ការ​បារម្ភ​មួយ សម្រាប់​រដ្ឋាភិ​បាល​នៃ​ប្រទេស​ទាំង​២​ ។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈកា​ណា​ដា​លោក​ដូ​មី​និក​ឡឺ​ប្លង់​។ លោក​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នានា​ពី​ប្រភព​នៃ​ការ​ផ្ទុះ​នេះ​។ ខាង​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក ​FBI​ ប្រកាស​ពី​ការ​ស៊ើប​អង្កេត​មួយ​លើ​ការ​ផ្ទុះ​រថយន្ត​នេះ​។ ការ​ស៊ើប​អង្កេត​ផ្ដោត​សំខាន់​ថា​តើ​ការ​ផ្ទុះ​រថយន្ត​នេះ អាច​មក​អំពើ​ភេរវកម្ម​ឬ​យ៉ាងណា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ