ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចម្រៀង BLACKPINK ទទួលការកោតសរសើរពីស្តេចអង់គ្លេស

1 ឆ្នាំ មុន

ព្រះមហាក្សត្រ Charles និងម្ចាស់ក្សត្រី Camilla បានរៀបចំពិធីលាងសាយភោជន៍ដ៏ធំនៅព្រះរាជវាំង ដើម្បីជាការស្វាគមន៍ផ្តល់កិត្តិយសដល់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងជំទាវទីមួយ…

ព្រះមហាក្សត្រ Charles និងម្ចាស់ក្សត្រី Camilla បានរៀបចំពិធីលាងសាយភោជន៍ដ៏ធំនៅព្រះរាជវាំង ដើម្បីជាការស្វាគមន៍ផ្តល់កិត្តិយសដល់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងជំទាវទីមួយ Kim Keon Hee ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស។ ព្រឹត្តិការណ៍នេះក៏បានប្រារព្ធខួបលើកទី ១៤០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

សមាជិក Blackpink ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ប្រហែល ១៧០ នាក់​ដែល​បាន​ចូល​រួម។ ក្រុម​ចម្រៀង​ស្រី​នេះ​ថែម​ទាំង​ទទួល​បាន​ការកោតសរសើរពី​ស្តេចអង់គ្លេស​ ក្នុង​ពេល​ទ្រង់ថ្លែង​សុន្ទរកថា។

ស្តេច Charles មានព្រះបន្ទូលថា «ខ្ញុំសូមអបអរសាទរដល់ Jennie, Jisoo, Lisa និង Rosé ដែលត្រូវបានគេស្គាល់ថាជាក្រុម Blackpink សម្រាប់តួនាទីរបស់ពួកគេក្នុងការនាំយកសារនៃនិរន្តរភាពបរិស្ថានទៅកាន់ទស្សនិកជនទូទាំងពិភពលោកក្នុងនាមជាឯកអគ្គរដ្ឋទូតសម្រាប់ COP 26 ដែលចក្រភពអង់គ្លេស ធ្វើជាម្ចាស់ផ្ទះ ហើយក្រោយមកជាអ្នកតស៊ូមតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ»។

Jennie, Jisoo, Lisa និង Rosé បានមកដល់វិមាន Buckingham ក្នុងសម្លៀកបំពាក់ដ៏ស្រស់ឆើតឆាយ។មុនពេលពិធីលាងសាយភោជន៍ចាប់ផ្តើម BLACKPINK និងគណៈប្រតិភូកូរ៉េខាងត្បូងត្រូវបានស្វាគមន៍មកកាន់វិមានដោយក្បួនដង្ហែរសេះដែលមានមន្ត្រីវាំងជាង ១,០០០ នាក់ និងការបាញ់កាំជ្រួចស្វាគមន៍ពី Green Park និង Tower of London ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ