អង្ករវៀតណាមកំពុងត្រូវប៉ាន់ ចំពេលដែលការផ្គត់ផ្គង់ពិភពលោកធ្លាក់ចុះ
វៀតណាម ៖ នៅពេលការផ្គត់ផ្គង់ពិភពលោកធ្លាក់ចុះ បណ្តាប្រទេសមួយចំនួនកំពុងប្រញាប់ប្រញាល់
វៀតណាម ៖ នៅពេលការផ្គត់ផ្គង់ពិភពលោកធ្លាក់ចុះ បណ្តាប្រទេសមួយចំនួនកំពុងប្រញាប់ប្រញាល់
វៀតណាម ៖ នៅពេលការផ្គត់ផ្គង់ពិភពលោកធ្លាក់ចុះ បណ្តាប្រទេសមួយចំនួនកំពុងប្រញាប់ប្រញាល់នាំចូលអង្ករពីប្រទេសវៀតណាម ដោយជំរុញឱ្យតម្លៃកើនឡើងខ្ពស់សារជាថ្មី ហើយតាមរបាយការណ៍ចុងក្រោយរបស់សមាគមស្បៀងអាហារវៀតណាមបានបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងចំណាត់ថ្នាក់អ្នកនាំចូលអង្ករធំបំផុតរបស់វៀតណាម កាលពីខែមុន។ នេះបើយោងតាមប្រភពពី VnExpress ចេញផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ។
ប្រទេសចិន ដែលពីមុនជាប្រទេសនាំចូលអង្ករធំទី២របស់វៀតណាម បានធ្លាក់មកនៅលេខ៦ ខណៈឥណ្ឌូនេស៊ី កូតឌីវ័រ ហ្គាណា និងម៉ាឡេស៊ីបានកាន់កាប់តំណែងកំពូលទាំង ៥។ កាលពីខែតុលាកន្លងទៅ ឥណ្ឌូនេស៊ីបាននាំចូលអង្ករជាង ១៤៤,៦០០ តោនពីវៀតណាម ដោយបានរុញប្រទេសនេះឈរនៅលេខ ២ តាមពីក្រោយប្រទេសហ្វីលីពីន។
ចំណាត់ថ្នាក់បន្ទាប់គឺប្រទេសកូតឌីវ័រ ដែលធ្លាប់នាំចូលពីវៀតណាមត្រឹមតែ ១,០០០-១,៣០០តោន ប៉ុន្តែឥឡូវនេះមានរហូតដល់ ៦២,០០០តោន ដែលមានន័យថាមានតម្លៃសរុប ៣៧,៥លានដុល្លារអាមេរិក។ ដូចគ្នានេះដែរ ហ្គាណា និងម៉ាឡេស៊ី ក៏បានបង្កើនការនាំចូលអង្ករពីវៀតណាមយ៉ាងច្រើនផងដែរ ដោយឈានដល់ ៤៦,៤៧០តោន និង ៤០,៧២៨តោនរៀងៗខ្លួន ដោយដាក់នៅក្នុងចំណាត់ថ្នាក់ទី៤ និងទី៥ ហើយបើធៀបនឹងខែកញ្ញា ប្រទេសទាំងពីរបាននាំចូលអង្ករច្រើនជាង ២០-៣០%។
យោងតាមក្រុមហ៊ុននាំចេញវៀតណាម ការប្រញាប់ប្រញាល់នាំចូលអង្ករពីវៀតណាម ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ពិភពលោក និងគ្រោះមហន្តរាយធម្មជាតិ ដែលបានជះឥទ្ធិពលដល់ការផ្គត់ផ្គង់នៅក្នុងប្រទេសដូចដែលបានរៀបរាប់ខាងលើ ដូច្នេះហើយ ពួកគេត្រូវនាំចូលអង្ករបន្ថែមទៀត ដើម្បីរក្សាស្ថិរភាពតម្លៃ និងធានាការផ្គត់ផ្គង់គ្រប់គ្រាន់។
លោក Arief Prasetyo Adi រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្មរបស់ឥណ្ឌូនេស៊ី បានថ្លែងថា វៀតណាម និងថៃ គឺជាប្រភពអង្ករសំខាន់របស់ឥណ្ឌូនេស៊ី នាពេលបច្ចុប្បន្ន។ នៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ផលិតកម្មស្រូវនៅប្រទេសកូតឌីវ័រ និងហ្គាណាមិនគ្រប់គ្រាន់ ដោយសារតែប្រទេសអាហ្វ្រិកខាងលិចទាំងពីរបានតស៊ូជាមួយគ្រោះមហន្តរាយធម្មជាតិ ការប្រមូលផលមិនល្អ អស្ថិរភាពនយោបាយ និងជំងឺប៉េស្ត៕
ចែករំលែកព័តមាននេះ