ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ​ណែនាំ​មន្ទីរ និង​អាជ្ញាធរ​ស្រង់​កំប្លោក​តាម​ទន្លេ ធ្វើ​យ៉ាងណា​កុំឱ្យ​​កំប្លោក​រំខាន​ដល់​ការ​ប្រណាំងទូក

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ប និង​សំពះ​

រាជធានី​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​សាលារ​ជ​ធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា​ ឆ្នាំ​២០២៣​នេះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ អោយ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌ​ជ្រោយចង្វា ខណ្ឌដូនពេញ​និង​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ ចុះ​​ស្រង់កំប្លោក​នៅ​តាម​ដង​ទន្លេសាប ធ្វើ​យ៉ាងណា​កុំអោយ​កំប្លោក​នេះ​រំខាន​ដល់​ការ​ប្រណាំងទូក ។

ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ដែរ លោក ឃួ​ង​ស្រេង ក៏​បាន​ណែនាំ​អោយ អាជ្ញាធរ និង​មន្ត្រី​ពាក់​ព​ន្ធ័​ត្រូវ​គិតគូរ​អោយ​បាន​ម៉ត់ចត់​បំផុត ចំពោះ​ការ​ប្រមូល ទុកដាក់​សំរាម សំណល់​រឹង នៅ​ក្នុង​ពិធី​នេះ ចំណែក​ការ​តុបតែង​កែ​លម្អរ​រាជធានី​ភ្នំពេញ សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ ។

តាម​គម្រោង​ព្រះរាជ​ពិធី​ឆ្នាំ​នេះ​នឹង​មាន ទូក ង ចូលរួម​ប្រណាំង​ប្រមាណ​ជាង​៣០០​ទូក (​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជាង​៤០​ទូក​), មាន​កីឡាករ កីឡាការិនី​ចំណុះ​ទូក​ប្រមាណ​ជិត​២​ម៉ឺន​នាក់​និង​មាន​ប្រ​ទី​ព​ចូលរួម​ប្រមាណ​ជាង​៣០​ប្រ​ទី​ប​។

ចំពោះ​ទីតាំង​សម្រាប់​ការ​ស្នាក់​នៅ​របស់​កីឡាករ​ចំណុះ​ទូក ត្រូវ​បាន​បែងចែក​ជា​២​ទីតាំង ក្នុង​នោះ នៅ​អតីតៈ​ឃ្លាំង​សាំង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​មួយ​ទីតាំង និង​នៅ​ខាងកើត​ទន្លេសាប​ក្នុង​ដី​អភិវឌ្ឍន៍​OCIC​ខាងជើង​រង្វង់​មូល​នាង​មច្ឆា ខណ្ឌ​ជ្រោយចង្វា​មួយ​ទីតាំង​ទៀត ហើយ​ទីតាំង​ទាំង​២​នេះ​នឹង​ការ​រៀបចំ​បណ្តាញទឹក ភ្លើង​និង​បង្គន់​អនាម័យ​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ