ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្ទង់មតិ​​នៅថៃ ៖ ពលរដ្ឋ​ភាគច្រើន​​​នឹង​បោះឆ្នោត​​ឱ្យបក្ស​​​​ភឿថៃ​

14 ឆ្នាំ មុន

​កាសែត​បាងកកប៉ុស្តិ៍​​របស់ថៃ​ជាភាសាអង់​គ្លេស​​​​នៅថ្ងៃទី​​២២ ឧសភា ​​​បាន​ចេញ​ផ្សាយ​​ការ​ស្ទង់​​មតិ​ថ្មី​មួយទាក់ទិននឹង​ការបោះឆ្នោត​​​ទូទៅ​ របស់​ប្រទេស​ថៃ ដែល​នឹង​រៀបចំ​​ឡើងនៅ​ថ្ងៃទី​៣ កក្កដា ​​ខាង​មុខ​ ដោយតាម​​​លទ្ធ​ផល ​ពលរដ្ឋ​​​ក្នុង​ចំនួន​ដ៏ច្រើន​​នឹង​​បោះឆ្នោត​​​ឱ្យគណបក្ស​​ភឿ​ថៃ​​​ជាង​គណ ​បក្ស​ប្រជា​ធ​ិបតេយ្យ ។ ​ការស្ទង់មតិ​​នេះ​​ដែល​ធ្វើឡើង​ចាប់ពីថ្ងៃទី​​​១៩ ​ដល់ថ្ងៃទី​​២២ ឧសភា ​លើអ្នក​​​ដែល​មាន​សិទ្ធិបោះឆ្នោត​​​ចំនួន​​​​៣.៥៨៤​នាក់ នៅ​ទូទាំង​ប្រទេស​បង្ហាញ​ថា​ ៤១,២២ភាគ​រយ​និយាយ​​ថា ពួកគេ​នឹង​​បោះ​ឆ្នោត​​​ឱ្យគណបក្ស​​​ភឿថៃ

កាសែត​បាងកកប៉ុស្តិ៍​​របស់ថៃ​ជាភាសាអង់​គ្លេស​​​​នៅថ្ងៃទី​​២២ ឧសភា ​​​បាន​ចេញ​ផ្សាយ​​ការ​ស្ទង់​​មតិ​ថ្មី​មួយទាក់ទិននឹង​ការបោះឆ្នោត​​​ទូទៅ​របស់​ប្រទេស​ថៃ ដែល​នឹង​រៀបចំ​​ឡើងនៅ​ថ្ងៃទី​៣ កក្កដា ​​ខាង​មុខ​ ដោយតាម​​​លទ្ធ​ផល ​ពលរដ្ឋ​​​ក្នុង​ចំនួន​ដ៏ច្រើន​​នឹង​​បោះឆ្នោត​​​ឱ្យគណបក្ស​​ភឿ​ថៃ​​​ជាង​គណ​បក្ស​ប្រជា​ធ​ិបតេយ្យ ។ ​ការស្ទង់មតិ​​នេះ​​ដែល​ធ្វើឡើង​ចាប់ពីថ្ងៃទី​​​១៩ ​ដល់ថ្ងៃទី​​២២ ឧសភា ​លើអ្នក​​​ដែល​មាន​សិទ្ធិបោះឆ្នោត​​​ចំនួន​​​​៣.៥៨៤​នាក់ នៅ​ទូទាំង​ប្រទេស​បង្ហាញ​ថា​ ៤១,២២ភាគ​រយ​និយាយ​​ថា ពួកគេ​នឹង​​បោះ​ឆ្នោត​​​ឱ្យគណបក្ស​​​ភឿថៃ ​ចំណែក​​​៣៦,៨៨​ភាគ​រយ ​និយាយ​ថា ​ពួកគេ​នឹង​​បោះឆ្នោត​​​ឱ្យគណ​បក្ស​​​​ប្រជាធិបតេយ្យ​​៣,៨៨ភាគរយ ​​បោះឆ្នោត​​​ឱ្យគណបក្ស Bhunjai thai និង​​៩,២៧​ភាគ​រយ​ទៀត នៅមិនទាន់​សម្រេច​ចិត្ត​​​នៅឡើយ ។
អ្នកវិភាគ​ពីស្ថានការណ៍​​នយោបាយ​​ក្នុង​ប្រទេសថៃ​​​និយាយ​ថា គណ​បក្ស​ភឿ​ថៃ​​ដែល​មាន​​លោកស្រី​​យីង​ឡាក់ ​ស៊ីណាវ៉ាត្រា ​ប្អូនស្រី​ពៅ​​រ​បស់​លោក​​​​ថាក់ស៊ីន ​ជាបេក្ខ​នារីសម្រាប់​តំណែង​​​នាយករដ្ឋមន្ត្រី​​មានសង្ឃឹម​​​ឈ្នះឆ្នោត​ជាង​គណ​បក្ស​​​ប្រជាធិបតេយ្យ ដែលមាន​​​លោក​អាប់ភីស៊ីត ​​វ៉េ​ចាជីវ៉ា ​។ អ្នកវិភាគ​នោះនិយាយ​ថា ​បើ​ទោះបី​​​ជា​លោកស្រីយីងឡាក់ ​​ទើបចូល
ប្រឡូ​​ក​ក្នុង​​ឆាក​នយោបាយ​​​ក៏ពិតមែន ប៉ុន្តែ​​លោក​ស្រី​​ហាក់​ដូច​​​ជា​​មាន​ប្រជាប្រិយ​​​ភាព ហើយ​​ទទួលបាន​​ការគាំទ្រ​យ៉ាង​ច្រើន​​​​នាពេល​លោក​ស្រី​​ចាប់​ផ្តើម​​​ធ្វើ​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត​​​​កាលពីពេលថ្មីៗ​កន្លង​មក​​នេះ ៕