ព្រះមហាក្សត្រប៊ូតង់គ្រោងរៀបអភិសេកនៅខែតុលាខាងមុខ
តាមទីភ្នាក់ងារ AFP កាលពីថ្ងៃទី២០ ឧសភា កន្លងមក ផ្សាយឱ្យដឹងថា ព្រះមហាក្សត្រនៃប្រទេសប៊ូតង់ ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រពីមហាវិទ្យាល័យអ័ហ្វ ហ្វត និងបានឡើងគ្រងរាជ្យក្នុងដែនដីនៅលើជួរភ្នំហិម៉ាល័យ កាលពីឆ្នាំ២០០៨ ទ្រង់បានភ្ជាប់ពាក្យ និងគ្រោងរៀបអភិសេកនៅក្នុងខែតុលា ខាងមុខ ។ ព្រះមហាក្សត្រ ជិកមី ខេស័រ ណាមហ្គេល វាំងឈុក បានមានព្រះរាជបន្ទូលឱ្យដឹងពីការរៀបអភិសេករបស់ព្រះអង្គ ក្នុងអំឡុងពេលប្រជុំសភាតំណាងរាស្ត្រក្នុងថ្ងៃខាងលើ ។ នេះបើតាមការបង្ហើបឱ្យដឹងរបស់លោកដាឆូ ឃិនឡេ ឌ័រជី រដ្ឋលេខាធិការក្រសួងព័ត៌មានប៊ូតង់ ។ លោកដាឆូ ឃិនឡេ ឌ័រជី ថ្លែងថា៖ «ព្រះមហាក្សត្របានយាងជាអធិបតីក្នុងពិធីប្រជុំសភាតំណាង រាស្ត្រកាលពីព្រឹកថ្ងៃទី២០ ឧសភា ហើយក្នុងឱកាសនោះព្រះអង្គមានព្រះរាជបន្ទូលថា ទ្រង់នឹងរៀបអភិសេកជាមួយស្ត្រីសាមញ្ញម្នាក់នៅខែតុលា ខាងមុខ» ។
ចែករំលែកព័តមាននេះ