ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី បន្ត​ប្រកាន់​យក​ប្រទេស​ទាំងអស់​ជា​មិត្ត តាម​គោលនយោបាយ​រដ្ឋាភិបាល​ចាស់

5 ខែ មុន

ខេត្តកំពង់ឆ្នាំង ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តកំពង់ឆ្នាំង សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​ថ្មី​នេះ នឹង​បន្ត​យក​គោលនយោបាយ​រាជរដ្ឋាភិបាល​ចាស់…

ខេត្តកំពង់ឆ្នាំង ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តកំពង់ឆ្នាំង សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​ថ្មី​នេះ នឹង​បន្ត​យក​គោលនយោបាយ​រាជរដ្ឋាភិបាល​ចាស់ សម្រាប់​ការ​អនុវត្ត​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់ ។

ក្នុង​សម្ភោ​ធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ព្រែក ក្តាម ទៅ​ដល់​បាត់ដំបង ប្រវែង​សរុប ២៤៦,១៥​គីឡូម៉ែត្រ និង​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​សិរី​សោ​ភ័​ណ្ឌ ទៅ​ដល់​ប៉ោយ​ប៉ែ​ត ប្រវែង​សរុប ៣៥,១៤​គីឡូម៉ែត្រ​” នា​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា នៅ​ពេល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​នានា គេ​សុទ្ធតែ​ចង់​ដឹង​ពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​ថ្មី ថា​តើ​គោលនយោបាយ​ការទូត​ការ​បរទេស​យ៉ាង​ដូច្នេះ ?

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​ប្រាប់​ថា គោលនយោបាយ​ការទូត​របស់​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៧ គឺ​ផ្អែក​លើ​គោលនយោបាយ​និរន្ត​ភាព និង​ចេរ​ន្ត​ភាព មាន​ន័យ​ថា គឺ​បន្ត​នូវ​គោលនយោបាយ ដែល​រាជរដ្ឋាភិបាល​ចាស់ (​អាណត្តិ​ទី​៦) បាន​ធ្វើ​ពិសេស​នោះ ការ​បង្កើត និង​ថែរក្សា នៃ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ដោយ​ផ្អែក​លើ​គោលការណ៍ ឯករាជ គោរព​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ច្បាប់​អន្តរជាតិ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​- ជប៉ុន​។ សម្តេច បន្ត​ថា កាលពី​ម្សិលមិញ ក្នុង​ជំនួប​ជាមួយ​អតីត​រាជទូត​ជប៉ុន និង​ជា​អ្នក​ផ្តួចផ្តើម​ឲ្យ​មានការ​បាញ់​កាំជ្រួច ដើម្បី​អបអរ​សារ​ទ​ខូ​ប​លើក​ទី​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ជប៉ុន ផង​ដែរ ។

សម្តេច​ធិ​បតី ក៏​បាន​បន្ត​ថា ប្រទេស​ជប៉ុន គឺជា​ប្រទេស​មួយ​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា​មុនគេ បើ​ធៀប​នឹង​ប្រទេស​ដ៏​ទៃ​ទៀត ព្រោះថា ប្រទេស​កម្ពុជា បាន​ទទួល​ឯករាជ្យ រយៈពេល​៧០​ឆ្នាំ​មក​ហើយ​។ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​កម្ពុជា​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្នា​រយៈពេល​៧០​ឆ្នាំ​មក​ហើយ ដែល​ចំណុច​នេះ អាច​និយាយ​ថា មាន​ទំនាក់ទំនង​មុនគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ