រដ្ឋាភិបាលថ្មីសិង្ហបុរីធ្វើសច្ចាប្រណិធានចូលកាន់តំណែង
រដ្ឋាភិបាលថ្មីសិង្ហបុរីបានធ្វើកិច្ចប្រណិធានចូលកាន់តំណែង កាលពីថ្ងៃទី២១ ឧសភា ជាមួយនឹងនាយករដ្ឋមន្ត្រីលោកលី សៀនឡុង ដែលសន្យាថា រដ្ឋាភិបាលថ្មីនឹងដឹកនាំប្រទេសទៅតាមបំណងប្រាថ្នារបស់ពលរដ្ឋក សិង្ហបុរីជំនាន់ថ្មី។ លោកលីគូសបញ្ជាក់ថា រដ្ឋាភិបាលពុំអាចនៅស្ងៀមឡើយ ។ រដ្ឋាភិបាលត្រូវដំណើរការជាមួយនឹងនិន្នាការរបស់សង្គមយើង និងរបស់ប្រជាជនយើង ។ នោះគឺជាមធ្យោបាយដ៏ល្អប្រសើរសម្រាប់រដ្ឋាភិបាលយើងអនុវត្តនិងដឹក នាំឱ្យសមស្របទៅនឹងស្មារតីនៃសម័យកាល និងបំណងប្រាថ្នារបស់ប្រជាជនយើង ។
ចែករំលែកព័តមាននេះ