ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេ​ភូមិ​ប៉ាត​ឡា​ង​ថា៖ បងប្អូន​​ពលរដ្ឋ​បាន​ព័ត៌​មាន​​​​ពី​ណា​​រឿងស្មៅ​មុខអាស្រមព្យាបាលជំងឺ​?

10 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ព្រះ​អង្គ​ធម្ម​វនវាសី ច​ន្ទ័ មុនី គង់នៅ​វត្ត​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម ហៅ​វត្ត​តា​សុត ក្នុងភូមិ​ភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ…

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ព្រះ​អង្គ​ធម្ម​វនវាសី ច​ន្ទ័ មុនី គង់នៅ​វត្ត​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម ហៅ​វត្ត​តា​សុត ក្នុងភូមិ​ភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ថា​មាន​បារមី​ពូកែ​ស័ក្តិ​សិទ្ធិ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ្លូកទឹកភ្លូកដី ដើម្បី​ទៅ​ជួប​ព្រះ​អង្គ​រួច​មក ស្រាប់តែ​ប៉ុន្មាន​ថ្ងៃនេះ ក៏​មាន​ប្រជាពលរដ្ឋ​មាន​ជំនឿ​បាន​នាំ​គ្នា​បោចស្មៅ​នៅ​មុខ​បរិវេណ​មុខ​អាស្រម​របស់​ព្រះ​អង្គ​ដោយ​ជឿ​ជាក់​ថា «​ជា​ឱសថ​ព្យាបាល​ជំងឺ​យ៉ាង​ស័ក្តិសិទ្ធិ​» ។

លោក ហែម ទី​ន អាយុ​៦០​ឆ្នាំ ជា​មេ​ភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ បាន​ប្រាប់​តាម​ទូរ​សព្ទ័ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា នេះ​ថា រហូត​មក​ដល់​ពេល​នេះ ក៏​នៅ​តែ​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​បោច​ស្មៅ​នៅ​មុខ​បរិវេណ​អាស្រម​លោក​នៅឡើយ ប៉ុន្តែ​គ្រាន់តែ​ស្បើយ​ជាង​ប៉ុន្មាន​បន្តិច ។ លោក​មេ​ភូមិ​ប៉ាត​ឡា​ង​បាន​បញ្ជាក់​ថា ប្រហែល​២​ថ្ងៃមុន គាត់​បានឃើញ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​នាំ​គ្នា​ដក​ស្មៅ​នៅ​មុខ​អាស្រម ព្រះ​អង្គ ច​ន្ទ័ មុនី គាត់​ក៏​ដើរទៅ​សួរ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ប្រាប់​ថា (​ដក​ធ្វើ​ថ្នាំ ដើម​អី​ក៏​ដោយនៅ​មុខ​អាស្រម​ព្រះ​អង្គ គឺជា​ដើម​ថ្នាំ​ទាំងអស់​) ។

លោក​មិនដឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​បាន​ព័ត៌មាន​នេះ​ពី​ណា​ទេ? តាម​គាត់​សម្គាល់​ដើម្បី​រុក្ខជាតិ​ដែល​ពួក​គាត់​បោច​យក​ទៅ គឺ​មាន​ដើម​ស្មៅ​គ្រប់​ប្រភេទ ដើម​បន្លា​ប្រ​ក្រាប​ជាដើម​ឱ្យ​តែ​ដើម​រុក្ខជាតិ​តូច​ៗ​ដុះ​ប្រឡោះ​ដើម​ផ្កាម្លិះ (​សួនផ្កា​ម្លេះ​លោក​ដាំ​) គឺ​ដក​យក​ទាំងអស់ ដែល​មក​ដល់​ថ្ងៃនេះ រិច​អស់​ដើម​ស្មៅ​ទៅ​ហើយ (​ដូច​ឃើញ​ក្នុង​រូបភាព​) ។

ចំពោះ​ការ​អះអាង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ថា យក​ទៅ​ធ្វើ​ថ្នាំ ពូកែ​ឬ​មិន​ពូកែ លោក​មិនដឹង​ទេ ព្រោះ​មិន​ទាន់​មាន​នរណា​មក​អះអាង​ថា ជា​ពី​ជំងឺ​អ្វី​ដែរ ។ មិន​ត្រឹមតែ​ដើម​ស្មៅ​ទេ ដែល​បងប្អូន​មាន​ជំនឿ​ថា ជាឱសថ​ព្យាបាល សូ​ម្បី​ផ្កាឈូក ផ្កាម្លិះ​ដែល​យក​ថ្វាយ​ព្រះ ក៏​ពួក​គាត់​នាំ​គ្នា​យក​ទៅ​ដែរ ថា​យក​ទៅ​ដាំទឹក​ផឹក​ព្យាបាល​រោគ ។

លោក​មេ​ភូមិ​ប៉ាត​ឡា​ង​បាន​បញ្ជាក់​ថា ថ្ងៃនេះ (២១ វិច្ឆិកា​) ព្រះ​អង្គ​មិន​គង់​នៅទេ ឮ​ថា ទៅ​ខេត្តកំពង់ស្ពឺ​និង​កំពត ប៉ុន្តែ​នៅ​តែ​មាន​ពុទ្ធបរិស័ទ​នៅ​ក្នុង​បរិវេណ​វត្ត​នៅឡើយ ។ បច្ចុប្បន្ន មាន​បង្គន់​អនាម័យ​ចល័ត​ត្រឹមត្រូវ គឺ​បើ​ទោះបី​ប្រជាពលរដ្ឋ​មក​ច្រើន​ក៏​មិនជា​អី​ប៉ុន្មាន​ដែរ ដោយសារ​ការ​រៀបចំ​របស់​អាជ្ញាធរ​ក៏​ដូច​ជា គណៈ​ក​ម្មា​ការ​វត្ត ដែល​សូ​ម្បី​តែ​អង្គ​កឋិន​កាលពី​ថ្មី​ៗ​នេះ មាន​មនុស្ស​ដល់​ទៅ​ជាង​៤​ម៉ឺន​នាក់​ណែនណាន់តាន់តាប់​ក៏​មិនជា​បញ្ហា​ប៉ុន្មាន​ដែរ ។

ដោយឡែក នៅ​ជុំ​បរិវេណ​វត្ត​បាន​ក្លាយជា​ទីផ្សារ​មួយ​ទៅ​ហើយ ព្រោះ​មាន​អាជីវករ​ចូល​លក់ដូរ​គ្រប់​ប្រភេទ រាប់​តាំងពី​ត្រីងៀត ត្រីឆ្អើរ គ្រឿង​បរិភោគ ម្ហូបអាហារ ភេសជ្ជៈ​ជាដើម ដែល​បាន​ក្លាយជា​ប្រភព​ចំណូល ប្រចាំ​ថ្ងៃ​របស់​អាជីវករ​ទៅ​វិញ ។ សូ​ម្បី​អ្នកផ្សារ​ខ្លះ​ដែល​លក់​មិន​ដាច់​ក៏​យក​របស់​ខ្លួន​ទៅ​ដាក់​តាំង​លក់​នៅ​វត្ត​នោះ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ