ខេត្តព្រះសីហនុ ៖ បុរសរត់ម៉ូតូឌុបម្នាក់ឈ្មោះឆេង ឌីណា អាយុ៣៤ឆ្នាំ មានស្រុកកំណើតឃុំឧកញ៉ាអុង ស្រុកល្វាអែម ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំឧតុនិយម ស្ថិតក្នុងក្រុមទី២៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ បានត្រូវសមត្ថកិច្ចជំនាញការិយាល័យប្រឆំាងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឃាត់ខ្លួននៅនឹងផ្ទះ កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ពីបទចែកចាយគ្រឿងញៀន។
លោកសាន់ ប៊ុនថន នាយការិយាល័យប្រឆំាងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ជនសង្ស័យខាងលើជាមុខសញ្ញាចែកចាយគ្រឿងញៀនដែលកម្លាំងយើងបានធ្វើការតាមដានជាយូរមកហើយ ។ រហូតដល់ថ្ងៃទី១៩ ឧសភា ទើបយើងឃាត់ខ្លួនបានក្រោយពីឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៥គ្រាប់កន្លះ និងម៉ាទឹកកក៩កញ្ចប់តូច ។ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ