បុរសម្នាក់ភ័.យពេកផ្តួលម៉ូតូ រត់ចូលទឹកស្ទឹង ក្រោយនាងប្តឹងរឿងឆ.ក់កាបូប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆ.ក់កាបូបពីស្ត្រីម្នាក់បានសម្រេច ប៉ុន្តែស្ត្រី
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆ.ក់កាបូបពីស្ត្រីម្នាក់បានសម្រេច ប៉ុន្តែស្ត្រី
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆ.ក់កាបូបពីស្ត្រីម្នាក់បានសម្រេច ប៉ុន្តែស្ត្រីរងគ្រោះប្ដឹងនគរបាលដែលកំពុងល្បាតតាមផ្លូវឲ្យជួយ បន្ទាប់មកនគរបាលបានប្រកាសតាមវិទ្យុទាក់ទង ហើយកម្លាំងនគរបាលតាមគោលដៅនានាបានចេញពួនស្ទាក់និងដេញតាម។ ជាហេតុធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ហើយជនម្នាក់បានផ្ដួលម៉ូតូចោលរួចរត់គេចខ្លួនចូលទៅក្នុងទឹកស្ទឹងនិងត្រូវនគរបាលឃាត់ខ្លួនបាន ដោយឡែកបក្សពួកម្នាក់ទៀតជិះម៉ូតូ១គ្រឿងផ្សេងទៀតគេចខ្លួនបាត់ស្រមោល។
ការចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវទំនប់សណ្ដរស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នគរបាលពុំបានប្រាប់ពីអត្តសញ្ញាណរបស់ជនសង្ស័យខាងលើនោះនៅឡើយ ហើយក្រោយពេលចាប់ខ្លួនបាន នគរបាលខណ្ឌដង្កោបានប្រគល់ជនសង្ស័យរូបនេះទៅឲ្យនគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាលដើម្បីចាត់ការបន្តភ្លាមៗផងដែរដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយនៅវេលាម៉ោងខាងលើ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូម្នាក់១គ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចរួចជិះម៉ូតូគេចខ្លួនចូលភូមិសាស្ត្រខណ្ឌដង្កោ។ចំណែកស្ត្រីរងគ្រោះក៏បានជិះម៉ូតូដេញតាមនិងស្រែកថាចោរៗជាប់រហូត ហើយបានជួបកម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹស ខណ្ឌដង្កោកំពុងល្បាតតាមផ្លូវក៏ប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះនគរបាលក៏បានប្រកាលតាមវិទ្យុទាក់ទងភ្លាមៗ ហើយកម្លាំងតាមគោលដៅប៉ុស្តិ៍នានាបានចេញពួនស្ទាក់និងដេញតាម ជាហេតុធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ។ ពេលនោះជនម្នាក់បានផ្ដួលម៉ូតូម៉ាហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាលេខ ភ្នំពេញ 1KG-4742 ចោលរួចរត់គេចខ្លួនចូលទៅក្នុងទឹកស្ទឹងនិងត្រូវនគរបាលឃាត់ខ្លួនបាន ដោយឡែកបក្សពួកម្នាក់ទៀតជិះម៉ូតូ១គ្រឿងផ្សេងទៀតគេចខ្លួនបាត់ស្រមោល ។ បន្ទាប់នគរបាលប៉ុស្តិ៍ព្រែកកំពឹសក៏បានប្រគល់ជនសង្ស័យទៅឲ្យនគរបាលក្រុងតាខ្មៅខេត្តកណ្ដាលសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តទៀត ៕
ចែករំលែកព័តមាននេះ