ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​ឡេ​ស្ទីន​នឹង​ស្នើ​សុំ​ចូល​ជា​សមា​ជិក​អ.ស.ប​ក្នុង​ខែ​កញ្ញា​

14 ឆ្នាំ មុន

អ្នក​​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ប៉ា​ឡេ​ស្ទីន​ម្នាក់​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ថា អាជ្ញា​ធរ​ប៉ា​ឡេ​ស្ទីន​នឹង​ស្នើ​សុំ​ការ​ទទួល​ស្គាល់​ជា​រដ្ឋ​សមា​ជិក​មួយ​របស់​អ.ស.ប​នា​ខែ​កញ្ញា​ខាង​មុខ​នេះ។លោក​ណា​ប៊ីល ចា​អាស់ ទី​ប្រឹក្សា​របស់​លោក​ប្រធានា​ធិបតី​ម៉ា​មូដ​ អាប់​បាស់ ក្នុងពេល​ដំណាល​គ្នា​ក៏​ស្នើ​ផង​ដែរ​ដល់​សហរដ្ឋ​អាមេរិក​ដែល​ទទូច​ឱ្យ​មាន​ដំណោះ​ស្រាយ​ចរចា​​មួយ​រវាង​អីុ​ស្រា​អែល​ និង​ប៉ា​ឡេ​ស្ទីន​ឱ្យ​ប្រកាន់​យក​ជំហរ​ដូច​បណ្តា​ប្រទេស​ដែល​បាន​ទទួល​ស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទីន​មួយ​រួច​ហើយ​។អ្នក​ទទួល​ខុស​ត្រូវ​ប៉ា​ឡេ​ស្ទីន​ម្នាក់​ទៀត​លោក​ណា​ប៊ីល​ អា​ប៊ូ​អែរ​ដាយ​ណា​…

អ្នក​​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ប៉ា​ឡេ​ស្ទីន​ម្នាក់​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ថា អាជ្ញា​ធរ​ប៉ា​ឡេ​ស្ទីន​នឹង​ស្នើ​សុំ​ការ​ទទួល​ស្គាល់​ជា​រដ្ឋ​សមា​ជិក​មួយ​របស់​អ.ស.ប​នា​ខែ​កញ្ញា​ខាង​មុខ​នេះ។
លោក​ណា​ប៊ីល ចា​អាស់ ទី​ប្រឹក្សា​របស់​លោក​ប្រធានា​ធិបតី​ម៉ា​មូដ​ អាប់​បាស់ ក្នុងពេល​ដំណាល​គ្នា​ក៏​ស្នើ​ផង​ដែរ​ដល់​សហរដ្ឋ​អាមេរិក​ដែល​ទទូច​ឱ្យ​មាន​ដំណោះ​ស្រាយ​ចរចា​​មួយ​រវាង​អីុ​ស្រា​អែល​ និង​ប៉ា​ឡេ​ស្ទីន​ឱ្យ​ប្រកាន់​យក​ជំហរ​ដូច​បណ្តា​ប្រទេស​ដែល​បាន​ទទួល​ស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទីន​មួយ​រួច​ហើយ​។
អ្នក​ទទួល​ខុស​ត្រូវ​ប៉ា​ឡេ​ស្ទីន​ម្នាក់​ទៀត​លោក​ណា​ប៊ីល​ អា​ប៊ូ​អែរ​ដាយ​ណា​ បញ្ជាក់​ថា ការ​ផ្តួច​ផ្តើម​គំនិត​ជា​ឯក​តោ​ភាគី​នេះ​នៅ​មុខ​មហា​សន្និ​បាត​អ.ស.ប​អាច​ផ្អាក​ប្រសិន​បើ​រដ្ឋ​អីុស្រា​អែល​យល់​ព្រម​ងាក​ទៅ​រក​ការ​ពន្យារ​ពេល​សាង​សង់​លំនៅ​ឋាន​របស់​ពួក​ជ្វីហ្វ​នៅ​ស៊ីស​ហ្ស៊ក​ដា​នី​។ អ្នក​ទទួល​ខុ​ស​ត្រូវ​រូប​នេះ​បន្ត​ថា ជំហរ​របស់​យើង​គឺ​ទុក​ឱកាស​មួយដល់​អីុស្រា​អែល​​រហូត​ដល់​ខែ​កញ្ញា​ងាក​មក​រក​តុចរចា​​ដោយ​​ឈរ​លើ​មូល​ដ្ឋាន​នៃ​ការ​បញ្ឈប់​សកម្ម​ភាព​សាង​សង់​លំនៅ​ឋាន​។
ប្រធានា​ធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា​ កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា​កន្លង​មក​នេះ​បាន​លើក​ឡើង​ពី​គំនិត​បង្កើត​រដ្ឋ​បា៉​ឡេ​ស្ទីន​​មួយ​ដោយ​យក​ព្រំ​ដែន​ឆ្នាំ​១៩៦៧​ គឺ​មុន​សង្គ្រាម​៦​ថ្ងៃ​ និង​ការដណ្តើម​យក​តំបន់​សីុស​ហ្ស៊ក​ដា​នី ជ្រោយ​ហ្គា​ហ្សា​ និង​ហ្សេ​រុយ​សា​ឡឹម​ខាង​កើត​ ដោយ​អីុស្រា​អែល​ ក៏​ប៉ុន្តែ​លោក​បាន​ស្នើ​ដល់​ពួក​ប៉ា​ឡេ​ស្ទីន​កុំឱ្យ​ធ្វើ​ឱ្យ​អីុស្រា​អែល​ស្ថិត​នៅ​ឯកោ​ក្នុង​អ.ស.ប៕