ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ផ្តាំ​ទៅ​សហជីព កុំ​យក​កម្មករ​កម្មការិនី ទៅ​ធ្វើ​ជា​ការងារ​នយោបាយ

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​មួយ ទៅ​កាន់​សហជីព ឲ្យ​ដើរតួរ​នាទី…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​មួយ ទៅ​កាន់​សហជីព ឲ្យ​ដើរតួរ​នាទី ត្រូវ​ជំនាញ​វិជ្ជាជីវៈ ត្រូវជា​តំណាង​កម្មករ កម្ម​ការ​រិ​នី សម្រាប់​ដោះស្រាយ​បញ្ហា ការពារ​អត្ថប្រយោជន៍ កម្មករនិយោជិត តែ​កុំ​យកឈ្មោះ​ជា​សហជីព ទាញ​កម្មករ​កម្មការិនី ចូល​ទៅ​ក្នុង​នយោបាយ ព្រោះ​អត់​ចំណេញ​ទេ ។

ក្នុង​ឱកាស អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ និយោជិត ២​ម៉ឺន​នាក់ នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ “​ក្នុង​រយៈពេល​មួយ​ទស្ស​វត្ស​ជាង​នេះ ខ្ញុំ​ឃើញ​ថា ការ​ដោះស្រាយ​បញ្ហា​របស់​យើង បងប្អូន​ដែល​មាន​ទំនាស់ គឺ​យើង​ប្រកាន់ នូវ​ជំហរ​សុខដុមរមនា គោរព​គ្នា ហើយ​ដោះស្រាយ ដោយ​សន្តិវិធី ហើយ​សូម​រួម​នៅ​ក្នុង​ការ​ថែរក្សា នូវ​លំនឹង និង​ស្ថេ​រ​ភាព និង​បរិស្ថាន​នេះ​តទៅ​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​រោងចក្រ​សហគ្រាស​យើង បរិស្ថាន​ការងារ​របស់​យើង ទៅ​ជា​កន្លែង​ដែល​សុខដុមរមនា មាន​អ្វី​និយាយ​គ្នា រវាង​កម្មករ សហជីព​” ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ “​សូម​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល នៅ​ក្នុង​ការ​ថែរក្សា​លំនឹង នៅ​ក្នុង​ការ​អនុវត្ត​គោលការណ៍​ផ្សេង​ៗ សហជីព​វិជ្ជាជីវៈ សូម​ដើរតួរ​នាទី​ជំនាញ តាម​អាជីព​របស់​ខ្លួន ដើម្បី​តំណាង​កម្មករ​កម្មការិនី កុំ​យកឈ្មោះ​ជា​សហជីព តែ​ប្រមូល​បងប្អូន ទៅ​ធ្វើ​ការងារ​អ្វី​ផ្សេង ជា​ពិសេស​ការងារ​នយោបាយ វា​អត់​ចំណេញ មក​ធ្វើ​ការងារ​តំណាង​សិទ្ធិ​កម្មករ កម្មការិនី ដោះស្រាយ​បញ្ហា​រឿង​កម្មករ កម្មការិនី កុំ​យក​ជ្រក ក្រោម​រូបភាព​នេះ ទៅ​យក​បងប្អូន​ទៅ​ធ្វើ​ការងារ​អី​ផ្សេង ខុស​វា​នាំ​ឲ្យ​បញ្ហា​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បញ្ជាក់​ទៀ​ថា “​បើ​ចង់​ធ្វើ​ជា​ការងារ​តំណាង​ប្រធានបទ​អ្វី រៀបចំ​ឲ្យ​ចំ​ទៅ បង​ចង់​ធ្វើ​ការងារ​សិទ្ធិ​មនុស្ស រៀបចំ​ជា NGO ដើរតួរ​នាទី​សម្រាប់​ការងារ​សិទ្ធិ​មនុស្ស​ឲ្យ​ចំ​ទៅ បើ​ចង់​ការពារ​បរិស្ថាន រៀបចំ​ជា​សង្គម​ស៊ី​វិល ឬ​អង្គការ​បរិស្ថាន ឲ្យ​ចំការ​ពារ​ទៅ យើង​ធ្វើការ​ស្រួល​និយាយ​គ្នា ។

សម្តេច​ធិ​បតី​បាន​បន្ថែម​ថា កុំ​ជ្រក​ក្រោម រូបភាព​យកដៃ​បងប្អូន​កម្មករ កម្មការិនី អាជីព អង្គការ​វិជ្ជាជីវៈ យក​ទៅ​ធ្វើ​អី​ផ្សេង ខុស​ជំនាញ សិទ្ធិ​សេរីភាព បងប្អូន​សហជីព​យើង​រាប់​ពាន់ ហើយ​ខ្ញុំ​អរគុណ​ណាស់ សហជីព​រស់​យើង​ទាំងអស់ ដែល​ធ្វើ​ការងារ​បំពេញ​ជា​តំណាង របស់​កម្មករ និយោជិត​បាន​ល្អ នៅ​ក្នុង​ការ​ដោះស្រាយ និង​ជា​តំណាង​ក្នុង​ការ​ចរចារ អត្ថប្រយោជន៍​ផ្សេង​ៗ ឲ្យ​បងប្អូន​យើង​ដោយ​សន្តិវិធី​នេះ គឺជា​អ្វី ដែល​ជា​ប្រពៃណី ដែល​យើង​ត្រូវធ្វើ​” ៕

អត្ថបទសរសេរ ដោយ