អគ្គិភ័យឆាបឆេះផ្ទះជួលអស់៩បន្ទប់នៅជ្រោយចង្វារ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ផ្ទះជួល១ខ្នង មានចំនួន៩បន្ទប់ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
រាជធានីភ្នំពេញ៖ ផ្ទះជួល១ខ្នង មានចំនួន៩បន្ទប់ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
រាជធានីភ្នំពេញ៖ ផ្ទះជួល១ខ្នង មានចំនួន៩បន្ទប់ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោងប្រមាណ៨និង៥០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។
ផ្ទះដែលត្រូវភ្លើងឆេះធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី មានម្ចាស់ឈ្មោះ ប៊ូ វាសនា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅស្នាក់នៅបន្ទប់លេខ២០ ក្រុម១ ផ្លូវទន្លេមេគង្គ ភូមិគៀនឃ្លាំងកន្លែងកើតហេតុខាងលើ ។
តាមព័ត៌មានពីអ្នកស្នាក់នៅក្បែរនោះបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះចេញពីបន្ទប់មួយចាក់សោរដែលម្ចាស់ទៅលក់គ្រឿងអគ្គីសនីនៅផ្សារអូរឫស្សី ហើយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលទៅបន្ទប់ជួលផ្សេងទៀតនៅក្បែរនោះ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាជញ្ជូនអីវ៉ាន់ចេញ។
តាមនគរបាលកាវិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យចំនួន១៤គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១០និង៤០នាទីថ្ងៃដដែល។
តាមនគរបាលអោយដឹងថា អគ្គីភ័យនេះបណ្តាលអោយផ្ទះជួល១ខ្នង ទំហំ៨ម៉ែត្រគុណ១០ម៉ែត្រធ្វើពីឈើលើថ្ មក្រោម មានចំនួន៩បន្ទប់, ក្រោម៦បន្ទប់ លើ៣បន្ទប់ ត្រូវភ្លើងឆាបឆេះទាំងស្រុង, ម៉ូតូម៉ាកហុងដា១គ្រឿង ព្រមទាំងសម្ភារៈគ្រឿងអគ្គីសនី និងសម្ភារះមួយចំនួនទៀត ។ ទោះបីជាយ៉ាងណា ពុំបណ្តាលអោយមនុស្សរងរបួសឡើយ។
ទាក់ទិនការកើតមានអគ្គីភ័យនេះ នគរបាលបានអោយដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេញពីបន្ទប់ជួល ដែលម្ចាស់ចាក់សោរទុកចោលហើយទៅលក់ដូរ ៕
ចែករំលែកព័តមាននេះ