ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត ជនបរទេស​ប៉ា​គី​ស្ថាន​​ធ្វើ​សកម្មភាព​ប្ល​.​ន់​.​គ្នា​ឯង

5 ខែ មុន
  • កំពត

ខេត្តកំពត ៖ កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​៣០​នាទី មាន​ករណី​ប្លន់​យក​ទូរស័ព្ទ និង​លុយនៅ​ក្នុងភូមិ​កំពង់​កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​៣០​នាទី មាន​ករណី​ប្លន់​យក​ទូរស័ព្ទ និង​លុយនៅ​ក្នុងភូមិ​កំពង់​កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ជន​រង​គ្រោះ​ឈ្មោះ CHAUDHARY FAHAD ភេទ​ប្រុស អាយុ​២៨​ឆ្នាំ សញ្ជាតិ​ប៉ា​គី​ស្ថាន បាន​បាត់បង់​សម្ភារដូច​ជា ទូរស័ព្ទ​អាយ​ហ្វូ​ន​១៤​ប្រូ ពណ៌​ស្វាយ និង​ទូរស័ព្ទ SAMSUNG Galaxy ពណ៌​ខ្មៅ ព្រមទាំង​លុយ​ចំនួន​១.៥០០​ដុល្លារ (​មួយ​ពាន់​ប្រាំ​រយ​) ។

មុន​មានការ​ប្លន់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ខណៈ​ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AZ៩១៣២ តែ​ម្នាក់ឯង ក្នុង​គោលបំណង​ទៅ​ខេត្ត​កែប ។ លុះ​មក​ដល់​ស្ថានីយប្រេងឥន្ធនៈ​ដេប៉ូ​តេ​លា ស្ថិត​ក្នុងភូមិ​កំពង់​កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត បាន​ឈប់​ចាក់​ប្រេង ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​៣​នាក់ ក្នុង​នោះ ​មាន​១​នាក់​ជា​ជនជាតិ​ប៉ា​គី​ស្ថាន ធ្លាប់​ស្គាល់គ្នា​ជាមួយ​ឈ្មោះ ABBAS AMJAD ភេទ​ប្រុស ស្នាក់​នៅ​កែប ។

ជន​នេះ​ជិះ​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BF.៥៤៩៥ មក​ពី​កែប បាន​បើករថយន្ត​កាក់​ពីមុខ ខណៈ​រូបគេ​បម្រុង​ជិះ​ចេញពី​កន្លែង​ចាក់​ប្រេង ។ ក្រុម​ជនសង្ស័យ​គំរាម​សម្លាប់ រួច​នាំ​គ្នា​លូក​យក​សម្ភារ​:​ពី​ហោប៉ៅ មាន​ទូរស័ព្ទ​២​គ្រឿង និង​ប្រាក់ ។ ពេល​ប្លន់​បាន​ហើយ​ក្រុម​ជនសង្ស័យ​បាន​ជិះ​រថយន្ត​គេច​សំដៅ​ទៅ​ទីរួមខេត្ត​កំពត ។

ឆ្លង​តាម​រយ​:​ការ​ស្រាវជ្រាវ​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០​ព្រឹក អធិការដ្ឋាន​ស្រុក​ទឹកឈូ បាន​សហការ​ជាមួយ​កម្លាំង​ផែនការ​ងារ​អន្តោប្រវេសន៍ កម្លាំង​ផែនការ​ងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​សមត្ថកិច្ច​ខេត្ត​កែប បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​៖

១-​ឈ្មោះ ABBAS AM JAD ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន ។២-​ឈ្មោះ TALWINDER SINGH ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ឥណ្ឌា ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប និង​ដកហូត​វត្ថុ​តាង​រួម​មាន រថយន្ត​១​គ្រឿង​ម៉ាក HAWTAI A25 ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BF.៥៤៩៥ ទូរស័ព្ទ​២​គ្រឿង​របស់​ជន​រង​គ្រោះ ១​គ្រឿង​ម៉ាក iphone14 ពណ៌​ស្វាយ និង​១​គ្រឿង​ទៀត​ម៉ាក SAMSUNG Galaxy ពណ៌​ខ្មៅ ជា​ភ័ស្តុតាង ។

ជនសង្ស័យ​និង​វត្ថុ​តាង បាន​បញ្ជូន​ទៅ​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពតចាត់​ការ​​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ