ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​​សន្តិសុខ​​ស៊ីរី​បា.ញ់​​សម្លា.ប់​បាតុ​ករ​​ជា​ច្រើន​នាក់​ទៀត​

14 ឆ្នាំ មុន

​កង​កម្លាំង​​​សន្តិសុខ​ស៊ីរី​​បានបា.ញ់​សម្លា.ប់បាតុ​ករ​​​៥​នាក់ទៀត ហើយ​​បាតុករ​​ច្រើន​នាក់​​រង​របួស​​ កាលពីថ្ងៃទី​​​២១ ឧសភា កន្លង​មក ​​នៅពេល​មនុស្ស​​​ក្នុងចំនួន​ដ៏ច្រើន​​​ចូលរួម​ពិធី​បុណ្យ​​​​សព​បាតុករ​ ប្រឆាំង​​​របប​របស់​​​មេដឹកនាំ​​ប្រទេស​នេះ លោកបាចា ​អាល់​អាសាដ ដែល​ត្រូវ​បា.ញ់ស្លា.ប់​​​នាពេល​កន្លង​មក ​។ ​​​សកម្ម​ជន​សិទ្ធិ​មនុស្ស​​មួយ​រូប​បាន​ប្រាប់ទីភ្នាក់ងារ​​ព័ត៌មាន​​​ បារាំង AFP ថា មនុស្ស​​ជា​ច្រើន​ម៉ឺននាក់​បាន​ចូល​រួម​​ពិធីបុណ្យ​​ និងដង្ហែ​​​សព​នៅទីលាន​សំខាន់​ក្នុង​​ទីក្រុង​​​ដាម៉ាស់ ​រដ្ឋធានី​​ស៊ីរីទៅកាន់​​កន្លែង​បញ្ចុះសព ​Taal-Nasr ហើយ​​កង​កម្លាំង​​​​សន្តិសុខ

កង​កម្លាំង​​​សន្តិសុខ​ស៊ីរី​​បានបាញ់​សម្លាប់បាតុ​ករ​​​៥​នាក់ទៀត ហើយ​​បាតុករ​​ច្រើន​នាក់​​រង​របួស​​ កាលពីថ្ងៃទី​​​២១ ឧសភា កន្លង​មក ​​នៅពេល​មនុស្ស​​​ក្នុងចំនួន​ដ៏ច្រើន​​​ចូលរួម​ពិធី​បុណ្យ​​​​សព​បាតុករ​ប្រឆាំង​​​របប​របស់​​​មេដឹកនាំ​​ប្រទេស​នេះ លោកបាចា ​អាល់​អាសាដ ដែល​ត្រូវ​បាញ់ស្លាប់​​​នាពេល​កន្លង​មក ​។ ​​​សកម្ម​ជន​សិទ្ធិ​មនុស្ស​​មួយ​រូប​បាន​ប្រាប់ទីភ្នាក់ងារ​​ព័ត៌មាន​​​បារាំង AFP ថា មនុស្ស​​ជា​ច្រើន​ម៉ឺននាក់​បាន​ចូល​រួម​​ពិធីបុណ្យ​​ និងដង្ហែ​​​សព​នៅទីលាន​សំខាន់​ក្នុង​​ទីក្រុង​​​ដាម៉ាស់ ​រដ្ឋធានី​​ស៊ីរីទៅកាន់​​កន្លែង​បញ្ចុះសព ​Taal-Nasr ហើយ​​កង​កម្លាំង​​​​សន្តិសុខ ​​បានបាញ់រះ​​​លើ​ហ្វូង​​​មនុស្ស​​​ទាំងនោះ​​​នៅ​​ពេល​​ពួក​គេ​​​​ចេញពី​កន្លែង​បញ្ចុះ​សព​វិញ ។​
ដោយឡែក​នៅ​ថ្ងៃទី​២១ ឧសភា នោះ ហ្វូង​បាតុករ​​​ជាច្រើន​ពាន់នាក់​​បានបន្ត​ធ្វើបាតុកម្ម​​ទៀត​នៅ​ក្នុងទីក្រុង Saqba ​ក្បែរ​​​រដ្ឋធានី​​​​ដា​
ម៉ាស់ ។ កាលពីថ្ងៃទី​​​​២០ ឧសភា ​​កន្លង​មក ​​កង​កម្លាំង​​​សន្តិសុខ​​ស៊ីរី​​បានបាញ់​​សម្លាប់​​មនុស្ស​​​​៤៤​នាក់ ​​នៅពេលហ្វូងបាតុករ​​​ប្រឆាំង​​​របប​របស់មេ​ដឹកនាំ​​​​ប្រទេស​នេះ បោស​សំអាត​​​ក្រោយ​​ពិធី​បន់​ស្រន់​​​បួង​សួង​របស់​ពួក​អ្នកកាន់​សាសនា​​មូស្លីម​​​ប្រចាំ​សប្តាហ៍ ។​
សហគមន៍​​អន្តរជាតិ​កំពុង​បង្កើន​សម្ពាធ​​​លើ​លោកប្រធានាធិបតី​​​បាចា អាល់​​អាសាដ ​​ឱ្យ​បញ្ឈប់​​ការបង្ក្រាប​​ដោយហិង្សា​​​ប្រឆាំង​ហ្វូង​បាតុករ​ ហើយប្រទេស​​តួកគី​​​បានទទូច​ដល់​​លោក​បាចា អាល់​​អាសាដ ​ឱ្យ​បញ្ឈប់សង្គ្រាមនេះ​​​កុំ​​​ឱ្យ​វា​ហួស​ពេលទាន់​៕