ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថន័យ​ចម្លាក់​ក្រឡោត​ទាប​នៅ​ប្រាសាទបន្ទាយ​ឆ្មារ

1 ឆ្នាំ មុន
  • ភ្នំពេញ

​ប្រាសាទបន្ទាយឆ្មារ ជា​បុរាណ​ដ្ឋា​ន​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​មួយ​ក្នុង​សម័យ​បាយ័ន​នៃ​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧(១១៨១-១២១៨​?​) ។ ក្នុង​ចំណោម​រូបចម្លាក់ សំខាន់​ៗ​នៃ​ប្រាសាទ​នេះ​មាន​ចម្លាក់​ក្រឡោត​ទាប​នៃ​ទេព​ដែល​មាន​ព្រះ​ហស្ត​៨ តំណាង

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រាសាទបន្ទាយឆ្មារ ជា​បុរាណ​ដ្ឋា​ន​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​មួយ​ក្នុង​សម័យ​បាយ័ន​នៃ​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧(១១៨១-១២១៨​?​) ។ ក្នុង​ចំណោម​រូបចម្លាក់ សំខាន់​ៗ​នៃ​ប្រាសាទ​នេះ​មាន​ចម្លាក់​ក្រឡោត​ទាប​នៃ​ទេព​ដែល​មាន​ព្រះ​ហស្ត​៨ តំណាង​ព្រះពុទ្ធ​លោ​កេ​សូរ ។

បើ​តាម​ឯកសារ​សារមន្ទីរ​ជាតិ លោក​ប្វា​សឺ​លី​យ៉េ​រ៍​(Boisselier) បាន​ភ្ជាប់​ចម្លាក់​ទាំង​៣​នេះ​ទៅ​នឹង​គម្ពីរ​ការ​ណ្ឌ​ព្យូហ​សូត្រ ។ ផ្ទាំង​រឿង​ទី​១ បង្ហាញ​ពី​ព្រះ​លោ​កេ​សូរ​យាង​ទៅ​កាន់​ឋាននរក រីឯ​ផ្ទាំង​រឿង​ទី​២ បង្ហាញ​ពី​ព្រះ​លោ​កេ​សូរ​សមាធិ​បង្កើត​បានជា​រូប​ទេព តូច​ៗ​ជា​ច្រើន​អង្គ ។ ដោយឡែក​ផ្ទាំង​រឿង​ទី​៣ បង្ហាញ​ពី​ជំនួប​ព្រះ​ឥសូរ (​ទេព​ព្រហ្មញ្ញ​) និង​ព្រះ​លោ​កេ​សូរ ។

សាច់​រឿង​ក្នុង​ចម្លាក់​នេះ​បាន​បង្ហាញ​ពី​ការ​ទាក់ទង​ដ៏​សំខាន់​រវាង​គម្ពីរ​នៅ​ស្រុក​ក្លឹង និង​ស្រុក​ខ្មែរ ហើយ​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា គម្ពីរ​នេះ​ទំនងជា​មាន​វត្ត​មាននៅ​ស្រុក​ខ្មែរ​នៅ​អំឡុង​ឆ្នាំ​៩៧០ ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ