ស្ថានភាពសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ឈានដល់ថ្ងៃទី៤៤ហើយ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ មកដល់ថ្ងៃទី១៩វិច្ឆិកាសង្ក្រាមរវាងអីុស្រាអែលនិងក្រុមហាម៉ាស់
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ មកដល់ថ្ងៃទី១៩វិច្ឆិកាសង្ក្រាមរវាងអីុស្រាអែលនិងក្រុមហាម៉ាស់
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ មកដល់ថ្ងៃទី១៩វិច្ឆិកាសង្ក្រាមរវាងអីុស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន បានឈានដល់់ថ្ងៃទី៤៤ហើយ។ នាថ្ងៃទី១៨វិចិ្ឆកាកំណត់ពីការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោកចូបៃដិនឲ្យមានការបង្រួបបង្រួមប៉ាឡេស្ទីនរវាងតំបន់សីុសហ្ស៊កដានីនិងតំបន់ជ្រោយហ្គាហ្សាឲ្យស្ថិតក្រោមអាជ្ញាធរប៉ាឡេស្ទីនដែលរស់រវើកឡើងវិញមួយ។
ចំណែកក្រុមហាម៉ាស់វិញលើកឡើងពីការស្លាប់មនុស្សជាង៨០នាក់ ក្នុងការវាយប្រហារ២របស់អីុស្រាអែល លើជំរំជនភៀសខ្លួនមួយ។ ចំណែកមនុស្សច្រើនរយនាក់ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យAL CHIFAក្រុងហ្គាហ្សា។
ក្រសួងសុខាភិបាលរបស់ហាម៉ាស់ ប្រកាសពីការស្លា.ប់មនុស្សជាង៨០នាក់ កាលពីថ្ងៃទី១៨វិច្ឆិកាដោយសារការវាយប្រហារ២របស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួនហ្សាបាលីយ៉ា គ្រប់គ្រងដោយអ.ស.បនៅភាគខាងជើងហ្គាហ្សា។ ការវាយប្រហារលើកទីមួយសម្លាប់មនុស្ស៥០នាក់ ក្នុងសាលារៀនមួយនៃជំរំនោះ។
ការវាយប្រហារលើកទី២ត្រូវចំផ្ទះមួយ សម្លា.ប់មនុស្ស៣២នាក់ក្នុងគ្រួសារតែមួយ។ តាមកងទ័ពអ៊ីស្រាអែលថាជំរំនោះជាកន្លែងទីបញ្ជាការដ្ឋាននិងត្រួតពិនិត្យ របស់កងពលតូចខាងជើងហ្គាហ្សារបស់ក្រុមហាម៉ាស់។ នាថ្ងៃដដែលនោះដែរនាយកមន្ទីរពេទ្យNASSER ប្រកាសថា មនុស្ស២៦នាក់ស្លាប់ក្នុងការវាយប្រហារមួយប្រឆាំងអគារ៣ នៃមន្ទីរពេទ្យនេះនៅខាន់យូណេសភាគខាងត្បូងហ្គាហ្សា។
នាយកមន្ទីរពេទ្យនិយាយថា តាមបទបញ្ជារបស់កងទ័ពអីុស្រាអែល មនុស្សច្រើនរយនាក់ត្រូវជម្លៀសចេញពីមន្ទីរពេទ្យធំAL CHIFA នៅហ្គាហ្សា កន្លែងមានអ្នកជំងឺ បុគ្គលិកពេទ្យនិងជនភៀសខ្លួនច្រើនពាន់នាក់។ កងទ័ពអីុស្រាអែលបានបដិសេសពីការចាប់បង្ខំឲ្យជម្លៀសចេញនោះ៕
ចែករំលែកព័តមាននេះ