ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភ្នំភ្លើង​​​មួយ​នៅអ៊ីស្លង់​

14 ឆ្នាំ មុន

ផ្នែក​​ឧតុនិយម​​អ៊ីស្លង់​​​អះអាង​ថា ភ្លំភ្លើង GRIMSVÖTN ជាភ្នំភ្លើង​​​សកម្ម​បំផុត​មួយ​នៅ​អ៊ីស្លង់​​​​​បានផ្ទុះ​កាលពីថ្ងៃទី​​​២១ ឧសភា ។
ទូរទស្សន៍​​​អ៊ីស្លង់ RUV ឱ្យ​ដឹង​ថា ​​ពពក​ផេះ​​​ត្រូវ​បាន​​មើលឃើញ​​នៅ​កន្លែង​​​ជា​ច្រើន​​​នា​ភាគ​ខាង​ត្បូង​ អ៊ីស្លង់ ។ ពួកអ្នក​សិក្សា​​ពីភ្នំភ្លើង​​​របស់​អ៊ីស្លង់​​​និយាយ​ថា ​ការ​ផ្ទុះ​​ថ្មីនេះ​របស់​ភ្នំភ្លើង​​​​ GRIMSVÖTN នឹង​មាន​​កម្រិត​ហើយ​​​​នឹង​មិន​ធ្វើ​​ស្ទះ​ដល់ការ​ដឹកជញ្ជូន​​តាមអាកាស​​​ ដូចកាលពីឆ្នាំ​​ទៅមិញឡើយ ។

ផ្នែក​​ឧតុនិយម​​អ៊ីស្លង់​​​អះអាង​ថា ភ្លំភ្លើង GRIMSVÖTN ជាភ្នំភ្លើង​​​សកម្ម​បំផុត​មួយ​នៅ​អ៊ីស្លង់​​​​​បានផ្ទុះ​កាលពីថ្ងៃទី​​​២១ ឧសភា ។
ទូរទស្សន៍​​​អ៊ីស្លង់ RUV ឱ្យ​ដឹង​ថា ​​ពពក​ផេះ​​​ត្រូវ​បាន​​មើលឃើញ​​នៅ​កន្លែង​​​ជា​ច្រើន​​​នា​ភាគ​ខាង​ត្បូង​អ៊ីស្លង់ ។ ពួកអ្នក​សិក្សា​​ពីភ្នំភ្លើង​​​របស់​អ៊ីស្លង់​​​និយាយ​ថា ​ការ​ផ្ទុះ​​ថ្មីនេះ​របស់​ភ្នំភ្លើង​​​​ GRIMSVÖTN នឹង​មាន​​កម្រិត​ហើយ​​​​នឹង​មិន​ធ្វើ​​ស្ទះ​ដល់ការ​ដឹកជញ្ជូន​​តាមអាកាស​​​ដូចកាលពីឆ្នាំ​​ទៅមិញឡើយ ។ ​​កាលពីរដូវ​​​ផ្ការីក​​​ឆ្នាំ​២០១០ ​​មានពពក​ផេះ​យ៉ាង​​ធំ​បញ្ចេញ​​ពីភ្នំភ្លើង​​​ EYJAFJALLAJÖKUL បង្ក​ឱ្យ​ស្ទះដល់​ការ​​ដឹក​ជញ្ជូន​​តាមអាកាស​​នៅអឺរ៉ុប​។​
ស្ថិតនៅកណ្តាល​​កោះទឹកកក VATNAJÖ-KULL ​ភ្នំភ្លើង​​​ GRIMSVÖTN ជា​ភ្នំភ្លើង​​​យ៉ាង​សកម្ម​​មួយរបស់ប្រទេស​​​ដោយ​​វាធ្លាប់​ផ្ទុះ កាលពីឆ្នាំ​​​​១៩២២, ១៩៣៣, ១៩៣៤,​ ១៩៣៨, ១៩៥៤, ១៩៨៣ និង​​២០០៤ ។ រយៈ​ពេល​​​​នៃការ​​ផ្ទុះភ្នំភ្លើងនេះ​ភាគ​ច្រើន​រវាង​ពី​​​១ទៅ​​៣សប្តាហ៍ ៕