ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់ បារាំង និង​អ៊ី​តា​លី ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​បទ​ប្បញ្ញត្តិ AI នា​ពេល​អនាគត

8 ខែ មុន

អន្តរជាតិ ៖ ប្រទេស​អា​ល្លឺ​ម៉​ង់ បារាំង និង​អ៊ី​តា​លី បាន​ចុះ​កិច្ចព្រមព្រៀង​រួម​មួយ​ស្តី​អំពី​របៀប​ដែល​

អន្តរជាតិ ៖ ប្រទេស​អា​ល្លឺ​ម៉​ង់ បារាំង និង​អ៊ី​តា​លី បាន​ចុះ​កិច្ចព្រមព្រៀង​រួម​មួយ​ស្តី​អំពី​របៀប​ដែល​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ឬ AI គួរតែ​ស្ថិត​នៅ​ក្រោម​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​នា​ពេល​អនាគត​។ នេះ​យោង​តាម​ឯកសារ​រួម ដែល​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) ទទួល​បាន​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ព​ន្លឿ​ន​ការ​ចរចា​នៅ​កម្រិត​អឺរ៉ុប​។

ប្រភព​ពី​រ៉​យ​ទ័​រ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ រាយការណ៍​ថា រដ្ឋាភិបាល​ប្រទេស​ទាំង ៣ ពេញចិត្ត​ក្នុង​ការ​ចងការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ដោយ​ស្ម័គ្រចិត្ត សម្រាប់​អ្នក​ផ្តល់​សេវា AI ខ្នាត​ធំ និង​ខ្នាត​តូច នៅ​ក្នុង​សហភាព​អឺរ៉ុប​។ គណៈកម្មការ​អឺរ៉ុប សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បច្ចុប្បន្ន​កំពុង​ចរចា​អំពី​របៀប​ដែល​ប្លុក​នេះ គួរតែ​ដាក់ខ្លួន​យ៉ាង​ម៉ត់ចត់​នៅ​ក្នុង​វិស័យ​ថ្មី​នេះ​។

សភា​អឺរ៉ុប​ក៏​បាន​បង្ហាញ​ច្បាប់ AI កាលពី​ខែមិថុនា​កន្លង​ទៅ ដោយ​មាន​គោលបំណង​បញ្ចៀស​ហានិភ័យ​សុវត្ថិភាព​ពី​កម្មវិធី AI និង​ជៀសវាង​ផល​ប៉ះពាល់​នៃ​ការ​រើសអើង ប៉ុន្តែ​មិន​រាប់​បញ្ចូល​ការ​កាត់​បន្ថយ​កម្រិត​ច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា​ថ្មី​នេះ នៅ​អឺរ៉ុប​នោះ​ទេ ហើយ​អំឡុង​ពេល​ពិភាក្សា សភា​អឺរ៉ុប​បាន​ស្នើ​ថា ដំបូង​ឡើយ ក្រមសីលធម៌​គួរ​មាន​កាតព្វកិច្ច​សម្រាប់​តែ​អ្នក​ផ្តល់​សេវា AI ធំ​ៗ​ប៉ុណ្ណោះ ដែល​ភាគច្រើន​មក​ពី​សហរដ្ឋអាមេរិក​។ ទោះជា​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ បារាំង និង​អ៊ី​តា​លី បាន​ព្រមាន​ប្រឆាំង​អត្ថប្រយោជន៍​ប្រកួតប្រជែង​ជាក់ស្តែង​នេះ សម្រាប់​អ្នក​ផ្តល់​សេវា​តូច​ៗ​នៅ​អឺរ៉ុប​ផង​ដែរ​។

ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ទទួល​បន្ទុក​លើ​ប្រធានបទ​រួម​ជាមួយនឹង​ក្រសួង​កិច្ចការ​ឌី​ជី​ថ​ល បាន​លើក​ឡើង​ថា ច្បាប់ និង​ការ​គ្រប់គ្រង​រដ្ឋ មិន​គួរ​គ្រប់គ្រង AI ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​ត្រូវ​តែ​ជា​ការ​អនុវត្ត​លើ​វា​។ ការ​អភិវឌ្ឍន៍​នៃ​ម៉ូ​ដែល AI ដែល​មិន​ទាន់​ប្រើប្រាស់ ឬ​មិន​ទាន់​ដាក់​លក់​នៅ​លើ​ទីផ្សារ មិន​គួរ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ​ដាច់​ដោយឡែក​នោះ​ទេ​។

រដ្ឋាភិបាល​ប្រទេស​អា​ល្លឺ​ម៉​ង់ កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​ឌី​ជី​ថ​ល​នៅ​ទីក្រុង​ជេ​ណា (Jena) រដ្ឋ​ធូ​រី​ងៀ (Thuringia) របស់​ខ្លួន នៅ​ថ្ងៃ​ទី​២០-២១ ខែវិច្ឆិកា ដែល​នឹង​រួម​បញ្ចូល​តំណាង​ពាក់ព័ន្ធ​នឹង​នយោបាយ អាជីវកម្ម និង​វិទ្យាសាស្ត្រ ហើយ​បញ្ហា​ជុំវិញ AI នឹង​ស្ថិត​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ នៅ​ពេល​ដែល​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ និង​អ៊ី​តា​លី ជួប​ពិភាក្សា​គ្នា នៅ​ទីក្រុង​ប៊ែ​រ​ឡាំង នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ