ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ី ៖ ​បាក់ដី​ស្លា.ប់​មនុស្ស​យ៉ាង​តិច10​នាក់

14 ឆ្នាំ មុន

​មនុស្ស​យ៉ាង​តិច​១០នាក់​ស្លា.ប់​និង​៦នាក់​ទៀត​​បាត់​ខ្លួន​ក្រោយការ​បាក់​ ដីមួយ​កាលពីថ្ងៃ​ទី​២១ ឧសភា ​កប់មជ្ឈមណ្ឌល​កុមារ​កំព្រា​​ក្នុង​ភូមិ​​ជន​បទ​មួយ​​ស្ថិត​នៅ​ចម្ងាយ​ ២៨គីឡូម៉ែត្រ ពីទីក្រុង​គូឡាឡាំពួរ​ ក្នុងរដ្ឋ​សឺឡាងហ្គ័រ ប្រទេស​ម៉ា​ឡេស៊ី ។ ក្នុងចំណោម​ជនរងគ្រោះ​​មានកុមារ​៩នាក់​មាន​អាយុ​ពី​៨ ទៅ​១៨​ឆ្នាំ ​និងបុរសម្នាក់​អាយុ​៣៤ឆ្នាំ ​។ បុរស​អាយុ​៣៣ឆ្នាំ ម្នាក់​ត្រូវ​ជួយ សង្គ្រោះ​​នាវេលាម៉ោង​​២២​ម៉ោង​​ក្នុង​ស្រុក​ក្រោយ​ពី​ជាប់ក្រោម​គំនរបាក់​ បែក​រយៈ​ពេល​៨​ម៉ោង​​មក ។

មនុស្ស​យ៉ាង​តិច​១០នាក់​ស្លាប់​និង​៦នាក់​ទៀត​​បាត់​ខ្លួន​ក្រោយការ​បាក់​ដីមួយ​កាលពីថ្ងៃ​ទី​២១ ឧសភា ​កប់មជ្ឈមណ្ឌល​កុមារ​កំព្រា​​ក្នុង​ភូមិ​​ជន​បទ​មួយ​​ស្ថិត​នៅ​ចម្ងាយ​២៨គីឡូម៉ែត្រ ពីទីក្រុង​គូឡាឡាំពួរ​ ក្នុងរដ្ឋ​សឺឡាងហ្គ័រ ប្រទេស​ម៉ា​ឡេស៊ី ។ ក្នុងចំណោម​ជនរងគ្រោះ​​មានកុមារ​៩នាក់​មាន​អាយុ​ពី​៨ ទៅ​១៨​ឆ្នាំ ​និងបុរសម្នាក់​អាយុ​៣៤ឆ្នាំ ​។ បុរស​អាយុ​៣៣ឆ្នាំ ម្នាក់​ត្រូវ​ជួយ សង្គ្រោះ​​នាវេលាម៉ោង​​២២​ម៉ោង​​ក្នុង​ស្រុក​ក្រោយ​ពី​ជាប់ក្រោម​គំនរបាក់​បែក​រយៈ​ពេល​៨​ម៉ោង​​មក ។
មេប៉ូលិស​ម្នាក់​លោក​​អាប់ឌុល​ វ៉ាហាប​ ប្រកាស​ប្រាប់​ក្រុមអ្នក​កា​សែត​ថា បណ្តា​ជន​រង គ្រោះ​​ជាសិស្ស​សាលា និង​បណ្តាឆ្មាំ​ដែលចូល​រួម​ក្នុង​វគ្គ​សិក្សា​បំប៉ន​មួយ ។ ពួក​គេ​កំពុង​បរិភោគ​អា​ហារ​ថ្ងៃត្រង់​​ក្នុង​តង់​មួយ​ពេលមានការបាក់​ដី។ ការ​ខិតខំ​ប្រឹងប្រែង​​ជួយសង្គ្រោះ​ត្រូវ​ស្ទះ​ដោយ​សារ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក្រោយគ្រោះ​មហន្ត​រាយ​​នេះ ៕