Amazon ប្រកាសលក់ឡានតាមអនឡាញជាលើកដំបូង ចាប់ផ្ដើមជាមួយ Hyundai
សហរដ្ឋអាមេរិក ៖ ចាប់ពីឆ្នាំក្រោយតទៅ អតិថិជនអាចធ្វើការបញ្ជាទិញរថយន្តនៅលើគេហទំព័រ
សហរដ្ឋអាមេរិក ៖ ចាប់ពីឆ្នាំក្រោយតទៅ អតិថិជនអាចធ្វើការបញ្ជាទិញរថយន្តនៅលើគេហទំព័រ
សហរដ្ឋអាមេរិក ៖ ចាប់ពីឆ្នាំក្រោយតទៅ អតិថិជនអាចធ្វើការបញ្ជាទិញរថយន្តនៅលើគេហទំព័រ Amazon បានជាលើកដំបូង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិខា្នតយក្សរបស់អាមេរិកមួយនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ បានប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai ដែលនឹងអនុញ្ញាតបើកដំណើរការលក់រថយន្តតាមរយៈគេហទំព័ររបស់ខ្លួន។
ក្រុមហ៊ុនបញ្ជាក់ថា វេទិការបស់ Amazon នឹងក្លាយជាឈ្មួញកណ្តាលរវាងអតិថិជន និងអ្នកចែកចាយរបស់ Hyundai ។ អតិថិជនអាចរកមើលរថយន្តលើគេហទំព័រ និងធ្វើការបញ្ជាទិញដោយប្រើវិធីបង់ប្រាក់ដែលពួកគេពេញចិត្ត។ បន្ទាប់មក អតិថិជនអាចជ្រើសរើសយករថយន្តនៅហាងចែកចាយដែលនៅជិតនោះ ឬក៏ដឹកជញ្ជូនដល់ផ្ទះរបស់ពួកគេតាមភាពងាយស្រួលក៏បាន។
រហូតមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់ទេថា តើក្រុមហ៊ុនកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត អំពីការចុះបញ្ជីយានយន្តរបស់ពួកគេនៅលើគេហទំព័រ Amazon ដែរឬយ៉ាងណានោះទេ0x017d7
Amazon បានលើកឡើងថា «បទពិសោធន៍ទិញទំនិញថ្មីនេះ នឹងបង្កើតវិធីមួយផ្សេងទៀត សម្រាប់ឈ្មួញក្នុងការបង្កើតការយល់ដឹងអំពីការជ្រើសរើសរបស់ពួកគេ ហើយក៏ដូចជាផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ពួកគេផងដែរ»។ Amazon បាននឹងកំពុងផ្លាស់ប្តូរបន្តិចម្តងៗ ចូលទៅក្នុងទីផ្សាររថយន្ត ដោយផ្តល់ជូនបន្ទប់តាំងបង្ហាញនិម្មិតសម្រាប់ម៉ាកជាក់លាក់ និងឧបករណ៍ប្រៀបធៀបតម្លៃ។ អ្នកក៏អាចទិញគ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់មួយចំនួនតាមរយៈគេហទំព័រ Amazon ។
ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ ជំនួយការសំឡេង Alexa របស់ Amazon នឹងបំពាក់នៅក្នុងរថយន្ត Hyundai ចាប់ពីឆ្នាំ 2025។ ហើយ Hyundai នឹងប្រើ Amazon Web Services (AWS) សម្រាប់សេវាកម្មរក្សាទុក និងទាយយកទិន្នន័យ (Cloud Services)៕ (ប្រភពពី Reuters និង The Verge)
ចែករំលែកព័តមាននេះ