ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្ដន្ទាទោស​ភ្នាក់ងារ​បម្រើ​ឲ្យ​ល្បែ​.​ង​ស៊ីសង​១១​នាក់ ជាប់​ទណ្ឌកម្ម​ពន្ធនាគារ​ម្នាក់​៧​ថ្ងៃ

5 ខែ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ប្រកាស​​​សាលក្រម​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ប្រុស​ស្រី​ចំនួន​១១​នាក់ ដោយ​ក្នុង​ម្នាក់​កំណត់​១​ឆ្នាំ តែ​ទោស​នេះ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹមតែ​៧​ថ្ងៃ ចំណែក​ទោស​នៅ​សល់​ប៉ុន្មាន គឺ​ព្យួរ​​​ទាំងអស់ ពាក់ព័ន្ធ​សំណុំរឿង​ពី​បទ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ប្រកាស​​សាលក្រម​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ប្រុស​ស្រី​ចំនួន​១១​នាក់ ដោយ​ក្នុង​ម្នាក់​កំណត់​១​ឆ្នាំ តែ​ទោស​នេះ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹមតែ​៧​ថ្ងៃ ចំណែក​ទោស​នៅ​សល់​ប៉ុន្មាន គឺ​ព្យួរ​​​ទាំងអស់ ពាក់ព័ន្ធ​សំណុំរឿង​ពី​បទ «​ភ្នាក់ងារ​បម្រើ​ឲ្យ​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់​»​។

ក្នុង​ម្នាក់​កំណត់​១​ឆ្នាំ តែ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹម​៧​ថ្ងៃ ហើយ​ទោស​នៅ​សល់​ព្យូ​រសាក​ល្បង​ទាំង​អស់នេះ​។ សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​លោក ញឹ​ម វិសាល ចៅក្រម​ជំនុំជម្រះ តំណាង​អយ្យការ គឺ​លោក សិត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ហើយ​សាលក្រម​បាន​ស​ម្រ​ច​ភ្លាម​ៗ ក្រោម​រូបភាព​ជំនុំជម្រះ​ផ្ទាល់​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ទាំង​១១​នាក់ ក្រោយ​ពី​បាន​បំបែកសំណុំរឿង​នេះ​ចេញពី​ក្រុម​ជនជាតិ​ចិន ដែល​ជា​អ្នក​ទទួលខុសត្រូវ​លើ​បន​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់​នោះ ។

ជនជាប់ចោទ​ទាំង​១១​នាក់ ក្នុង​នោះ​មាន ៖ ១- ឈ្មោះ ងួ​ន ពៅ ភេទ​ប្រុស ជា​សន្តិសុខ​, ២- ឈ្មោះ សៀន រ៉ាត់ ភេទ​ប្រុស ជា​សន្តិសុខ​, ៣- ឈ្មោះ ឈាន ណា ភេទ​ប្រុស ជា​សន្តិសុខ​, ៤- ឈ្មោះ​ភ័​ក្រ ថង ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ៥- ឈ្មោះ ចាន់ សុផល ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ៦- ឈ្មោះ មេ​ង ស្រី​ធា ជា​អ្នក​ចែក​បៀ​, ៧- ឈ្មោះ សុខ ធា ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ៨- ឈ្មោះ ធាង សិទ្ធ ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ៩- ឈ្មោះ សុង ផល្លា ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ១០- ឈ្មោះ បន រក្សា ភេទ​ស្រី ជា​អ្នក​ចែក​បៀ និង​១១.​ឈ្មោះ សុង ស្រី​ទូច ភេទ​ស្រី ជា​អ្នក​ចែក​បៀ​។

នៅ​ក្នុង​សវនាការ ជនជាប់ចោទ​បាន​សារភាព​ថា «​ដោយសារ​ពួក​គេ​មានការ​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ ដោយ​អ្នកខ្លះ​ជំពាក់​បំណុល​ធនាគារ និង​ខ្លះ​ទៀត​មាន​ម្ដាយ​ឪពុក​ចាស់ជរា ឈឺ ដ​ង្កា​ត់ កូន​ត្រូវការ​លុយកាក់​រៀនសូត្រ ទើប​ពួក​គេ​ដាច់​ចិត្ត​ទៅ​ធ្វើ​ជា​ភ្នាក់ងារ​បម្រើ​បន​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់​នោះ ក្នុង​គោលបំណង​តែ​មួយ​គត់ គឺ​ដើម្បី​បាន​ប្រាក់​យក​មក​ផ្គត់ផ្គង់​ចិញ្ចឹម​គ្រួសារ​។ ហើយ​អ្នកខ្លះ​ទើបតែ​ធ្វើការ​បើកប្រាក់​បាន​១​ខែ និង​អ្នកខ្លះ​ទៀត​ធ្វើការ​មិន​ទាន់​បាន​បើកប្រាក់​ម្ដង​ផង ក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួន​តែ​ម្ដង​»​។

ពាក់ព័ន្ធ​ក្នុង​រង្វង់​ក្រចកសេះ ជនជាប់ចោទ​ប្រុស​ស្រី​ទាំង​១១​នាក់ បាន​លើ​ដៃ​ប្រណម​អង្វ​ករ​ស្នើ​សុំ​ដល់​លោក​ចៅក្រម​ជំនុំជម្រះ មេត្តា​អត់អោន និង​បន្ធូរ​បន្ថយទោស ក្នុង​ស្ថានភាព​ដែល​ពួក​គេ​កំពុង​ស្ថិត​ដូច​អណ្ដើក​ក្នុង​ភ្លើង​នេះ​ផង ។

បន្ទាប់​មក​លោក សិត វណ្ណៈ ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ បាន​ឡើង​ធ្វើការ​សន្និដ្ឋាន​ថា ដោយ​ពិនិត្យ​លើ​អង្គហេតុ និង​អង្គច្បាប់ ក្រុម​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​កំហុស​ដោយ​អ​ចេតនា ដើម្បី​តែ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដូច្នេះ​តំណាង​អយ្យការ​ស្នើ​សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយទោស និង​កុំ​ពិន័យ​ពួក​គេ ដោយសារ​អ្នកខ្លះ​ធ្វើការ​មិន​ទាន់​បើកប្រាក់​ផង​នោះ ។

សវនាការ​ក្នុង​ការ​សាកសួរ​ដេញដោល​នេះ ត្រូវ​បាន​បញ្ចប់​នា​ព្រឹក​ថ្ងៃ​ដដែល ចៅក្រម​ជំនុំជម្រះ​ក៏​បាន​ធ្វើការ​ប្រកាស​សាលក្រម​ភ្លាម​ៗ ដោយ​ផ្ដន្ទាទោស​ជនជាប់ចោទ​ទាំង​១១​នាក់ ក្នុង​ម្នាក់​១​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ទណ្ឌកម្ម​ក្នុង​ពន្ធនាគារ​៧​ថ្ងៃ​ប៉ុណ្ណោះ សល់​ប៉ុន្មាន​គឺ​ព្យួរ​ទាំងអស់ ។

ក្រោយ​ពេល​ប្រកាស​សាលក្រម​ចប់ ជនជាប់ចោទ​ទាំងអស់​ត្រូវ​បាន​ក្រុម​អនុរក្ស​ដឹក​យក​ទៅ​ពន្ធនា​គារ​ព្រៃ​.​ស​វិញ ដើម្បី​រង់ចាំ​យក​សាលក្រម​ដោះ​លែង​របស់​តុលាការ​ភ្នំពេញ​។

សូម​រម្លឹក​ថា កាលពី​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឆ្មក់​បង្ក្រាប​បន​ល្បែ​.​ង​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ឃាត់​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ រួម​ទាំង​រឹបអូស​ឧបករណ៍​ពាក់ព័ន្ធ​បទល្មើស​លេង​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់ និង​ថវិកា​មួយ​ចំនួន​ធំ​ផង​ដែរ ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ លុះដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ព្រឹក​មិ​ញ​នេះ សំណុំរឿង​ត្រូវ​បាន​តុលាការ​លើកយក​មក​បើក​សវនាការ និង​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ពាក់ព័ន្ធ «​ភ្នាក់ងារ​បម្រើ​ឲ្យ​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់​នោះ​» ពោល​គឺ​កាត់​តម្រឹម​ត្រឹម​៧​ថ្ងៃ ត្រូវ​ចេញពី​ពន្ធនាគារ​ល្មម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ