ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានកាមរី​បុ.ក​ជាមួយ​ឡានដឹក​ទឹកកក ​កៀប​​អ្នកបើកបរ​ស្លា.ប់​ក្នុង​ឡាន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​ក្នុង​រថយន្ត​ ពេល​បើករថយន្ត​បុ.ក​គ្នា​ជាមួយ​រថយន្ត​កូរ៉េ​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​ក្នុង​រថយន្ត​ ពេល​បើករថយន្ត​បុ.ក​គ្នា​ជាមួយ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​កៀប​ជាប់​នៅ​ខាងក្នុង​រថយន្ត បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣​និង​២៥​​ឈាន​ចូលព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​មុខ​ផ្សា​រកា​ណា​ឌី​យ៉ា សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះម្នាក់ដែលបាត់បង់ជីវិត​ខាងលើ​​ឈ្មោះ ជាង សក្ក​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន ស្នាក់ ផ្លូវ ១១៨ ភូមិ​១០ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក ព​ណ៍​ស បិទ​ក្រហម ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2N-8821 ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ម៉ាកតូ​យ៉ូ​តា ​កាម​រី​ ហា​យ​ប្រី​ត ព​ណ៍​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​2R-8861 ធ្វើ​ដំណើរ​ស្រប​ទិស​ដៅ​គ្នា​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ទៅ​បុ.ក​ជាមួយ​រថយន្ត​ដឹក​ទឹកកក​ពេញទំហឹង​ចំ​ផ្នែក​ខាងក្រោយ​ បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ទឹកកក​ក្រឡា.ប់​ផ្ងារជើង​ឡើង​លើ​ធ្លាក់​ទឹកកក​រាយ​ប៉ាយ​ពេញ​ផ្លូវ ចំណែក​ខាង​រថយន្ត​កាម​រី​វិញ​បាន​រួញ​មួយ​កំណាត់​មុខ​កៀប​បើកបរ​ជាប់​ស្លា.ប់​នៅ​ខាងក្នុង​រថយន្ត ។

បន្ទាប់​ពី​កើតហេតុ ​ប្រជាពលរដ្ឋ​ឃើញ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរា ម​ន៍​សំរួល​បញ្ចៀស​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​ហើយ​ក៏​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​បន្ត​ភ្លាម​ៗ​ផង​ដែរ​ លុះ​ក្រោយមក ​ទើប​ខាង​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​អង្គភាព​កងពលតូចលេខ​៧០ ផ្នែក​វ៉ះ​កាត់​បាន​មក​ដល់​ រួច​ធ្វើការ​កាត់​រថយន្ត ​ដើម្បី​​យក​ស.ព​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត​យក​ទៅ​ដាក់​លើ​ឃឿ​ន​ចិញ្ចើម​ផ្លូវ​។

ក្រោយ​ពេល​កើតហេតុ​ ស.ព​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​ជំនាញ​ធ្វើ​លិខិត​ប្រគល់​ទៅ​អោយ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ទាំង២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ការ​ដោះស្រាយ​បន្តនៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ