ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយក្មេក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ មានទោស​ជាប់​ពន្ធនាគារ

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP ថា តុលាការ​កំពូល​កូរ៉េ​ខាង

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP ថា តុលាការ​កំពូល​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា អះអាង​ពី​ការ​កាត់ទោស​ម្ដាយក្មេក​ប្រធានាធិបតី​ លោក​ YOON SUK YEOL ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​ពី​បទ​ក្លែងបន្លំ​ឯកសារ​ហិរញ្ញវត្ថុ​មួយ​ដែល​យក​ទៅ​ប្រើ​ក្នុង​ការ​ទិញ​ដី​១​ដុំ​។

លោកស្រី​CHOI EUN SOON ម្ដាយ​របស់​ស្ត្រី​ទី​មួយ​កូរ៉េ​ខាងត្បូង​លោកស្រី​KIM KEON HEE មានទោស​ពី​បទ​ប្រើប្រាស់​ឯកសារ​ធនាគារ​ក្លែងក្លាយ យក​ទៅ​ទិញ​ដី​មួយ​ដុំ​នៅ​SEONGNAM ខាងត្បូង​ក្រុង​សេ​អ៊ូ​ល​កាលពី​ឆ្នាំ​២០១៣​។ ឯកសារ​ក្លែងក្លាយ​នោះ​គូសបញ្ជាក់​ថា លោកស្រី​CHOI EUN SOON មាន​ប្រាក់​ក្នុង​គណនី​ធនាគារ​៣៤,៩​ពាន់​លាន​វ៉ុ​ន ប្រមាណ​២៦,៧​លាន​ដុល្លារ រវាង​ខែមេសា​និង​ខែតុលា​ឆ្នាំ​២០១៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ