ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អី​ុ​ស្រា​អែ​ល​បញ្ជូន​ប៊ុល​ដូ​ហ្ស័​រម​ក​កាន់​មន្ទីរពេទ្យ​AL-CHIFA

1 ឆ្នាំ មុន

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​ស្រា​អែ​ល​ដែល​លុកលុយ​ចូល​ក្នុង​មន្ទីរពេទ្យ​ធំ​នៅ​ហ្គា​ហ្សា​គឹ​

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​ស្រា​អែ​ល​ដែល​លុកលុយ​ចូល​ក្នុង​មន្ទីរពេទ្យ​ធំ​នៅ​ហ្គា​ហ្សា​គឹ​មន្ទីរពេទ្យ​AL-CHIFA អះអាង​ថា បាន​រក​ឃើញ​អាវុធ​នានា​នៅ​មន្ទីរពេទ្យ​នោះ​ដែល​ក្រុម​ហា​ម៉ាស់​បដិសេធ​។

នា​ថ្ងៃ​ទី​១៦​វិច្ឆិកា​កងទ័ព​អ៊ី​​ស្រា​អែ​ល​បន្ត​ប្រតិបត្តិការ​ក្នុង​មន្ទីរពេទ្យ​AL-CHIFA ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​និង​ការ​រិះគន់​ជា​អន្តរជាតិ លើ​វាសនា​របស់​បណ្ដា​អ្នកជំងឺ​និង​ជន​ស៊ីវិល​ច្រើន​ពាន់​នាក់ ដែល​ជាប់​នៅ​ក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​នេះ​។ ចេញពី​ភាព​ស្ងាត់ស្ងៀម​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​ហ្គា​ហ្សា​មក ក្រុមប្រឹក្សាសន្តិសុខ ​អ​.​ស​.​ប​ អំពាវនាវ​ឲ្យ​មានការ​ផ្អាក​ឈប់​បាញ់​មនុស្សធម៌​និង​ច្រក​មនុស្សធម៌​នៅ​ហ្គា​ហ្សា ។

​ស្រា​អែ​ល​បាន​ចោទ​ក្រុម​ហា​ម៉ាស់​ថា ប្រើ​មន្ទីរពេទ្យ​AL-CHIFA​ជា​មូលដ្ឋាន​យោធា ខណៈ​ទីតាំង​នោះ​តំណាង​ឲ្យ​ទិស​ដៅ​ចម្បង​មួយ​របស់​អ៊ី​​ស្រា​អែ​ល​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ហា​ម៉ាស់​។ ក្រសួងសុខាភិបាល​របស់​ហា​ម៉ាស់​រៀបរាប់​ពី​ការ​បញ្ជូន​ប៊ុល​ដូ​ហ្ស័​រ​អ៊ី​ស្រា​អែ​ល មក​កាន់​មន្ទីរពេទ្យ​AL-CHIFA ដែល​តាម​អ​.​ស​.​ប​ថា​មាន​មនុស្ស​ប្រមាណ​២៣០០​នាក់ ក្នុង​នោះ​មាន​ទាំង​អ្នក​ជំ​ងឹ អ្នក​របួស បុគ្គលិក​ពេទ្យ​និង​អ្នក​ភៀសខ្លួន​។ ប៊ុល​ដូ​ហ្ស័​រទាំង​នេះ​ចាប់ផ្ដើម​ឈូស​បំផ្លាញ​នៅ​មន្ទីរពេទ្យ​នេះ​។

ចំណែក​ប្រទេស​កា​តា​វិញ​កាលពី​ថ្ងៃ​ទី​១៥​វិច្ឆិកា​ទាមទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​ជា​អន្តរជាតិ​មួយ លើ​ប្រតិបត្តិការ​យោធា​អ៊ី​ស្រា​អែ​ល ប្រឆាំង​បណ្ដា​មន្ទីរពេទ្យ​នៅ​ជ្រោយ​ហ្គា​ហ្សា ដោយ​បរិហារ​ថា ការ​លុកលុយ​ចូល​មន្ទីរពេទ្យ​AL-CHIFA​ជា​ឧក្រិដ្ឋកម្ម​ស​ង្ក្រា​ម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ