ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាបូប​ និង​របស់របរ​ប្រេ​ន​ៗ​ក្លែងក្លាយតម្លៃ​​១ពាន់លានដុល្លារ ត្រូវ​បង្ក្រាប​

5 ខែ មុន

សហរដ្ឋអាមេរិក ៖ តុលាការ​អា​មេ​រិ​ក​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១៥​វិច្ឆិកា ពី​ការ​ចាប់​រឹប​អូសបាន​កាបូប​

សហរដ្ឋអាមេរិក ៖ តុលាការ​អា​មេ​រិ​ក​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១៥​វិច្ឆិកា ពី​ការ​ចាប់​រឹប​អូសបាន​កាបូប​ប្រមាណ​ជា​២២០.០០០ សម្លៀក​បំពាក់ ស្បែកជើង របស់របរ​ដទៃ​ទៀត មាន​តម្លៃ​ខ្ពស់​ ព្រមទាំង​ផលិត​ផល​ហូប​ចុក​ប្រណិត​ៗ​ដែល​សុទ្ធតែ​ក្លែងក្លាយ មាន​តម្លៃ​ប្រមាណ​ជា​១​ពាន់​លាន​ដុល្លារ ដែល​នេះ​ជា​ការ​ចាប់​បាន​របស់​ប្រណិត​ក្លែងក្លាយ ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​។

ការ​ប្រកាស​នេះ​របស់​អយ្យការ​សហព័ន្ធ ភាគ​ខាងត្បូង​ក្រុង​ញូ​វ​យ៉​ក​រួម​មាន​តំបន់​ម៉ា​ន់​ហា​តាន់​ផង​ដែរ អម​ជាមួយ​រូបភាព​នានា​នៃ​បន្ទប់​ជា​ឃ្លាំង​ស្តុក​មួយ ស្ថិត​នៅ​លើ​កោះ​សំខាន់​នៃ​ក្រុង​ញូ​វ​យ៉​ក ដែល​ផ្ទុក​ពេញ​ដោយ​កា​តុង​របស់​ដាក់​គរ​លើ​ធ្នើរ កាបូបដៃ កាបូបយួរ សម្លៀក​បំពាក់​និង​ប្រអប់​ស្បែក​ជើង ដែល​សុទ្ធតែ​ជា​របស់​ប្រណិត​គេ​និយម​ហៅ​ថា​របស់​ប្រេ​ន​ក្លែងក្លាយ​។

តាម​សេចក្ដី​ប្រកាស​មួយ​ថា ត​ម្លែ​នៃ​ទំនិញ​ដែល​ចាប់​រឹបអូស​ទាំងនេះ តាម​ពួក​អ្នក​ផលិត​ថា​មាន​ត​មៃ្ល​ដល់​ទៅ​១,០៣​ពាន់​លាន​ដុល្លារ​។ អ្នកក្រុង​ញូ​វ​យ៉​ក​២​នាក់​ម្នាក់​អាយុ​៣៨​ឆ្នាំ​និង​ម្នាក់​ទៀត​អាយុ​៤៨​ឆ្នាំ​បាន​ត្រូវ​ចាប់ខ្លួន​និង​ជាប់ចោទ​ពី​បទ​រត់ពន្ធ​របស់​ក្លែងក្លាយ​។ ពួក​គេ​អាច​មានទោស​ជាប់គុក​១០​ឆ្នាំ​៕

Clothes shop interior

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ