រាជធានីភ្នំពេញ ៖ កុមារកើតមកជាអ្នករៀន ពួកគេចង់ដឹងចង់ឃើញអំពីពិភពលោកជុំវិញខ្លួន ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលមាតាបិតាអាចប្រើ ដើម្បីជួយកូនឱ្យជោគជ័យក្នុងសាលា ៖
១. ធ្វើផែនការ ហើយអនុវត្តវាឱ្យបានល្អ ៖ កំណត់ពេលវេលាស្ងប់ស្ងាត់ ជាក់លាក់រៀងរាល់ថ្ងៃសម្រាប់កិច្ចការផ្ទះ ឬការអានទូទៅ ។ ចូលរួមជាមួយកូនរបស់អ្នកក្នុងការកំណត់ច្បាប់សម្រាប់រឿងនេះ ។ សុំឱ្យកូនរបស់អ្នកបង្កើតច្បាប់ចំនួន ៣ ផងដែរ ឧទាហរណ៍ ៖ ប្រមូលសម្ភារដែលត្រូវការទាំងអស់មុនពេលចាប់ផ្តើមរៀន, ហាមជជែកគ្នា ឬនិយាយកុហកក្នុងពេលរៀន និងត្រូវបញ្ចប់ការងារទាំងអស់ ទើបអាចឈប់បាន ។ សរសេរច្បាប់នៅលើក្រដាស ហើយបិទវានៅក្នុងផ្ទះរបស់អ្នក ។ កុមារទំនងជាធ្វើតាមច្បាប់ដែលពួកគេបានជួយបង្កើត ។

២. ធ្វើជាអ្នកលើកទឹកចិត្ត ៖ កុមារខ្លះធ្វើមិនបានល្អក្នុងសាលារៀន ដោយសារពួកគេមើលឃើញខ្លួនឯងថា មិនសក្តិសម ។ ដើម្បីឱ្យកូនមានអារម្មណ៍ល្អក្នុងការរៀន ដំបូងគេត្រូវតែមានអារម្មណ៍ល្អចំពោះខ្លួនឯង ។ លើកទឹកចិត្តកូនរបស់អ្នកដោយសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គេ ។ បង្ហាញចំណាប់អារម្មណ៍លើការងារសាលារបស់គេ ។

៣. បង្កើតភាពរីករាយក្នុងការរៀន ៖ ធ្វើឱ្យរំភើបចិត្ត ធ្វើឱ្យរីករាយក្នុងការរៀនសូត្រ ។ កុំនិយាយថា ការងារផ្ទះជាការងារដែលគួរឱ្យធុញ ។ ប្រសិនបើកូនរបស់អ្នកហាក់ដូចជាមិនមានការលើកទឹកចិត្តឱ្យធ្វើបានល្អនៅក្នុងសាលារៀនទេ ចូរព្យាយាមរកវិធីដើម្បីធ្វើឱ្យការសិក្សាមានភាពសប្បាយរីករាយ ។
៤. ប្រឆាំងនឹងការខកចិត្ត ៖ ស្តាប់ដោយយកចិត្តទុកដាក់ នៅពេលដែលកូនរបស់អ្នកនិយាយអំពីការពិបាកក្នុងការធ្វើកិច្ចការផ្ទះ ។ លើកទឹកចិត្តកូនឱ្យបំបែកបញ្ហាទៅជាជំហានតូចៗ ។

៥. កំណត់អារម្មណ៍ត្រឹមត្រូវ ៖ ធ្វើឱ្យផ្ទះរបស់អ្នកជាកន្លែងដែលងាយស្រួលសម្រាប់កូនរបស់អ្នកក្នុងការរៀន ។ រក្សាសៀវភៅ ទស្សនាវដ្ដី សៀវភៅរឿង និងសំណេរផ្សេងៗដោយងាយស្រួលយក ។ ត្រូវប្រាកដថា កូនរបស់អ្នកមានកន្លែងសិក្សាដែលមានផាសុកភាព ។ វាអាចនៅក្នុងបន្ទប់របស់កុមារ ផ្ទះបាយ ឬកន្លែងផ្សេងទៀតដែលមានពន្លឺល្អ ហើយស្ងាត់ ។ នៅជិតកូន ដើម្បីឆ្លើយសំណួរដែលកូនសួរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ