ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​តួ​ក​គី​ចាត់​ទុក​អ៊ី​ស្រា​អែ​ល​ជា​រដ្ឋ​ភេរវកម្ម

5 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​កាលពី​ថ្ងៃ​ទី​១៥​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​កាលពី​ថ្ងៃ​ទី​១៥​វិច្ឆិកា ចាត់​ទុក​អ៊ី​ស្រា​អែ​ល​ជា​រដ្ឋ​ភេរវកម្ម ដោយ​បរិហារ​ការ​សម្លាប់​មនុស្ស តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក លើ​ជ្រោយ​ហ្គា​ហ្សា​ប្រឆាំង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។

២​ថ្ងៃមុន​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អា​ល្លឺ​ម៉​ង់ មេដឹកនាំ​តួ​ក​គី​រូប​នេះ​ពេល​ថ្លែង​ទៅ​កាន់​បណ្ដា​សមាជិក​គណបក្ស​លោក​នៅ​ក្នុង​សភា​លើក​ឡើង​ថា ខ្ញុំ​និយាយ​យ៉ាង​ច្បាស់​ថា អ៊ី​ស្រា​អែ​ល​ជា​រដ្ឋ​ភេរវកម្ម​មួយ​។ នេះ​និយាយ​ពី​រដ្ឋាភិបាល​អ៊ី​​ស្រា​អែ​ល តែ​យើង​មិន​ភ្លេច​ទេ​បណ្ដា​អ្នក​ដែល​គាំទ្រ​ដោយ​ចំហ​ចំពោះ​ការ​សម្លា.ប់​រង្គាល​នោះ និង​ពួក​អ្នក​ដែល​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ធ្វើ​ឲ្យ​ការ​សម្លា.ប់​រង្គាល​ក្លាយជា​ភាព​ត្រឹមត្រូវ​។ លោក​លើក​បែប​នេះ​ចង់​និយាយ​យោង​ដល់​សហរដ្ឋអាមេរិក​និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ដែល​គាំទ្រ​អ៊ី​ស្រា​អែ​ល​។ លោក​វាយតម្លៃ​ថា ពិភព​នា​ពេល​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​អំពើ​ប្រល័យពូជសាសន៍​មួយ​នៅ​ជ្រោយ​ហ្គា​ហ្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ