ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ចាប់ខ្លួន​លោក​វេជ្ជបណ្ឌិត​ម្នាក់​បញ្ជូន​ទៅ​តុលាការ​រឿងរត់ការស៊ី​ដាច់ប្រាក់​

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​កងរាជ អា​វុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​វេជ្ជបណ្ឌិត​ម្នាក់​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​កងរាជ អា​វុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​វេជ្ជបណ្ឌិត​ម្នាក់​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត (​ស៊ីដាច់​ប្រាក់​គេ​រត់ការ​ចូល​ក្រម​ខណ្ឌ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ជាង​១៤ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សុខ ប៉ ភេទ​ប្រុស អាយុ​៥២ ឆ្នាំ មុខរបរ ជាវេជ្ជ​ប​ណ្ឌិតមាន​ទីលំនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​មាន​មិត្តភក្តិ​ជិត​ស្និទ្ធ​​ម្នាក់​រាប់អាន​គ្នា​តាំងពី​ឆ្នាំ​១៩៩០ លុះ​មក​ដល់​តំណាក់កាល​ផ្ទុះ​ជំងឺ​​រាតត្បាត​កូ​វី​ដ​១៩ មិត្តភក្តិ​នោះ​ក៏​បាន​ពឹងពាក់​ជនសង្ស័យ ឲ្យ​ជួយ​រត់ការ​កូនក្មួយ​៤​នាក់​ចូល​បម្រើ​ការងារ​ជា​គ្រូពេទ្យ​ស្ម័គ្រ ចិត្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​២ នាក់ មណ្ឌល​សុខភាព​ជើង​គោក​២ នាក់ និង​នៅ​មណ្ឌល​ស្ម័គ្រចិត្ត​សេនា​ពិជ័យ ទៀ បាញ់ ចំនួន​២១ នាក់ ។

ការ​ពឹងពាក់​ខាងលើ​នេះ​ ដើមបណ្តឹង​បាន​ប្រគល់​ប្រាក់​ឲ្យ​ទៅ​ជនសង្ស័យ​តាមដំណាក់កាល ក្នុង​ម្នាក់​ចាប់ពី​៣៥០០ ដល់​ទៅ ៨​០០០​ដុល្លារ សរុប​ទាំងអស់​ចំនួន​១៤.១​៧០០​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​ពេល​ប្រគល់​និង​ទទួល​ប្រាក់​ជា​បន្តបន្ទាប់​រួច​ហើយ ជនសង្ស័យ​មិន​បាន​គោរព​តាម​កិច្ចសន្យា ឬ​ដែល​ហៅ​ថា​ការ​ពឹងពាក់​នោះ​ទេ ខណៈ​ម្ចាស់​លុយ​សួរនាំ​ជនសង្ស័យ​ចេះ​តែ​ឆ្លើយ​ដោះសារ​រហូត ។

ការ​សន្យា​ ឬ​ការ​ពឹងពាក់​នោះ​បាន​ក្លាយជា​ការ​សន្យា​ខ្យល់ ដូច្នោះ​ដើមបណ្តឹង​ក៏​បាន​តាម​ទារប្រាក់​មក​វិញ ប៉ុន្តែ​ជនសង្ស័យ​ចេះ​តែ​ឆ្លើយ​ដាក់​អ្នក​នេះ​អ្នក​នោះ ថែម​ទាំង​បិទ​ទូរស័ព្ទ​គេចវេស​ទៀត​ផង ។ ដោយ​មើលឃើញ​ទ​ង្វើ​ដែល​គួ​លែង​ឲ្យ​ជឿ​ទុកចិត្ត ម្ចាស់​ប្រាក់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​ជនសង្ស័យ​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ ដោយ​អះអាង​ថា ខ្លួន​មិន​បាន​នៅ​ជំពាក់​លុយ​ថ្លៃ​រត់ការ​ទេ ។

តែ​ទោះជា​យ៉ាងណា​ក្តី ​សំណុំរឿង​ខាងលើ កំពុង​ស្ថិត​នៅ​​ដំណាក់​​កាល​ស្ថា​ប័ន​អយ្យកា​របើក​ការ​ស៊ើបសួរ លទ្ធផល​ចុង​ក្រោយ​យ៉ាងណា​នោះ​គង់តែ​ដឹង ។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ