ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​ជា​អ្នក​ខុស? ម្ចាស់​រថយន្ត​លើក​ហេតុផល​រៀង​ៗ​ខ្លួន ក្រោយ​រថយន្ត​២​គ្រៀង​បុ​.​ក​គ្នា

11 ខែ មុន
  • ភ្នំពេញ

តើ​នរណា​ជា​អ្នក​ខុស? គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស និង​រថយន្ត​ម៉ាក FORD RANGER ក្រោយ​រថយន្ត​ទាំង​២​គ្រឿង​បាន​បុ​.​ក​គ្នា បណ្ដាល​ឱ្យ​រង​របួស​ខូចខាត​រៀង​ៗ​ខ្លួន​។ ថែម​ទាំង​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ដេញ​តាម​ពីក្រោយ​ស្ទាក់​រថយន្ត FORD RANGER ខណៈ​ម្ចាស់​រថយន្ត​និយាយ​មាន​ហេតុផល​រៀង​ៗ​ខ្លួន បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ដល់​

រាជធានី​ភ្នំពេញ ៖ តើ​នរណា​ជា​អ្នក​ខុស? គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស និង​រថយន្ត​ម៉ាក FORD RANGER ក្រោយ​រថយន្ត​ទាំង​២​គ្រឿង​បាន​បុ​.​ក​គ្នា បណ្ដាល​ឱ្យ​រង​របួស​ខូចខាត​រៀង​ៗ​ខ្លួន​។ ថែម​ទាំង​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ដេញ​តាម​ពីក្រោយ​ស្ទាក់​រថយន្ត FORD RANGER ខណៈ​ម្ចាស់​រថយន្ត​និយាយ​មាន​ហេតុផល​រៀង​ៗ​ខ្លួន បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​កាល​ពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ក្បែរ​អធិកា​រ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ថា មាន​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក FORD RANGER ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​2BJ-8447 រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្តាំ និង​មាន​បុរស​ម្នាក់​ទៀត​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​2BO-3925 រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ បាន​បើក​ដេញ​តាម​ពីក្រោយ​រថយន្ត FORD RANGER រហូត​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​កើតហេតុ ដោយ​មិនដឹង​ថា តើ​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​បុ​.​ក​គ្នា​ពី​ចំណុច​ណា​មក​នោះ​ទេ? ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ រថយន្ត FORD RANGER បាន​បើក​បុ​.​ក​រថយន្ត​របស់​គាត់​នៅ​ចំណុច​ក្បែរ​ផ្សារ​ដើម​អំពិល ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​រថយន្ត FORDRANGER នោះ មិន​ព្រម​ឈប់​ចុះ​មក​ដោះស្រាយ​គ្នា​នោះ​ទេ បែរជា​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​ទៅ​វិញ ទើប​គាត់​បើករថយន្ត​ដេញ​តាម​រហូត​ដល់​ចំណុច​កើតហេតុ​នេះ​តែ​ម្តង​»​។

ដោយឡែក​ម្ចាស់​រថយន្ត FORD RANGER វិញ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា «​គាត់​មិន​បាន​បើករថយន្ត​បុ​.​ក​រថយន្ត​តូ​យ៉ូ​តា​ព្រូស​នោះ​ទេ​។ ដោយនៅ​មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​តាម​បណ្ដោយ​ផ្លូវ​១០០៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រួច​ក៏​បាន​បើក​វ៉ា​ជែង​រថយន្ត​តូ​យ៉ូ​តា​ព្រូស ខណៈ​ពេល​នោះ ហាក់ដូចជា​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ខឹង ក៏​ព្យាយាម​បើក​វ៉ា​ជែង​រថយន្ត​របស់​គាត់​វិញ​»​។

ម្ចាស់​រថយន្ត FORD RANGER បន្ត​ទៀត​ថា «​លុះដល់​ចំណុច​ក្បែរ​ផ្សារ​ដើម​អំពិល ផ្លូវ​១០០៧​កែង​នឹង​ផ្លូវ​ឧកញ៉ា​ម៉ុង​រិ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ គាត់​ក៏​បម្រុង​បើករថយន្ត​បត់​ឆ្វេង​ទៅ​ផ្លូវ​ឧកញ៉ា​ម៉ុង​រិ​ទ្ធី ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​រថយន្ត​តូ​យ៉ូ​តា​ព្រូស បាន​បុ​.​ក​ចំ​ពីក្រោយ​ចំហៀង​ខាងស្តាំ​នៃ​រថយន្ត​របស់​គាត់​ពេញទំហឹង​តែ​ម្ដង​។ បន្ទាប់​មក ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូ​សរូប​នោះ ក៏​ចុះ​ពីលើ​រថយន្ត រួច​ដើរទៅ​វា​.​យ​កញ្ចក់​រថយន្ត​របស់​គាត់​មួយ​ដៃ​ទៀត ធ្វើ​ឲ្យ​រូប​គាត់​ភ័យ​ស្លន់ស្លោ​ក៏​បើករថយន្ដ​គេច​ទៅ​ដល់​ចំណុច​កើត​ហេតុតែ​ម្តង​ទៅ​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​វាស់វែង​នៅ​កន្លែង​កើតហេតុ រួច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ