ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​រក​ឃើញ​កន្លែង​សម្ងាត់​ក្រុម​ហាម៉ាស់នៅ​​ក្រោម​មន្ទីរ​ពេទ្យ

8 ខែ មុន

ហ្កាហ្សា​៖ គេ​​រក​ឃើញ​បញ្ជា​ការដ្ឋាន​សម្ងាត់​ និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ជា​ច្រើន​ដែល​ក្រុម​ហាម៉ាស់​លាក់​បំពួន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។ នេះ​បើ​​តាម​ការ​អះ​អាង​របស់​អ្នក​នាំ​ពាក្យ​អ៊ីស្រាអែល​។ មន្ទីរ​ពេទ្យ​ឈ្មោះ​អាល់​ស៊ីហ្វា (Al Shifa) ​​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​​របស់​​​អ៊ីស្រាអែល​នៅ​ទី​ក្រុង​ហ្កាហ្សា​ស៊ីធី​។ ​អ៊ីស្រាអែល​ថ្លែង​​ថា​ទី​តាំង​នោះ​ត្រូវ​គេ​សាង​សង់​នៅ​ក្នុង​រូង​ក្រោម​ដី​​នៅ​ពី​ក្រោម​មន្ទីរ​ពេទ្យ​។ ការ​ថ្លែង​បែប​នេះ​ត្រូវ​​ក្រុម​ហាម៉ាស់​ចាត់​ទុក​ថា​​​ជា​ការ​និយាយ​​ភូត​កុហក​…

ហ្កាហ្សា​៖ គេ​​រក​ឃើញ​បញ្ជា​ការដ្ឋាន​សម្ងាត់​ និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ជា​ច្រើន​ដែល​ក្រុម​ហាម៉ាស់​លាក់​បំពួន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។ នេះ​បើ​​តាម​ការ​អះ​អាង​របស់​អ្នក​នាំ​ពាក្យ​អ៊ីស្រាអែល​។ មន្ទីរ​ពេទ្យ​ឈ្មោះ​អាល់​ស៊ីហ្វា (Al Shifa) ​​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​​របស់​​​អ៊ីស្រាអែល​នៅ​ទី​ក្រុង​ហ្កាហ្សា​ស៊ីធី​។ ​អ៊ីស្រាអែល​ថ្លែង​​ថា​ទី​តាំង​នោះ​ត្រូវ​គេ​សាង​សង់​នៅ​ក្នុង​រូង​ក្រោម​ដី​​នៅ​ពី​ក្រោម​មន្ទីរ​ពេទ្យ​។ ការ​ថ្លែង​បែប​នេះ​ត្រូវ​​ក្រុម​ហាម៉ាស់​ចាត់​ទុក​ថា​​​ជា​ការ​និយាយ​​ភូត​កុហក​ និង​ជា​ការ​​ឃោសនា​អកុសល​។​

អ្នក​នាំ​ពាក្យ​អ៊ីស្រាអែល​ថ្លែង​ថា​ទាហាន​របស់ខ្លួន​​​កំពុង​ស្រាវ​ជ្រាវ​ជា​បន្ត​ទៀត​បន្ទាប់​ពី​ពួក​គេ​​ចូល​កាន់​កាប់​​​​មន្ទីរ​ពេទ្យ​​​​។ ​ពួក​គេ​ប្រយុទ្ធ​គ្នា​​​ទល់​នឹង​​ក្រុម​ជា​ច្រើន​ថ្ងៃ​ទម្រាំ​វាយ​​យក​បាន​ទី​តាំង​​ខាង​លើ​នេះ​​។​ ​អ៊ីស្រាអែល​បញ្ចេញ​វីឌីអូ​ឃ្លីប​​បង្ហាញ​សម្ភារៈ​មួយ​ចំនួន​ដែល​រឹប​អូស​បាន​ពី​អគារ​សម្ងាត់​នៃ​មន្ទីរ​ពេទ្យ​។ ​ក្នុង​​​នោះ​​​មាន​​កាំ​ភ្លើង​ស្វ័យ​ប្រវត្តិ, គ្រាប់​បែក​, គ្រាប់​កាំ​ភ្លើង និង​​អាវ​ក្រោះ​។

នៅ​អគារ​១​កន្លែង​ទៀត​​នៃ​មន្ទីរ​ពេទ្យ ទាហាន​អ៊ីស្រាអែល​រក​ឃើញ​​ទីតាំង​បញ្ជា​ និង​​គ្រឿ​បរិក្ខារ​បំពាក់​បច្ចេក​វិទ្យា​ទំនើប​​របស់​ក្រុមហាម៉ាស់​។ នេះ​ជា​ការ​បង្ហាញ​ថា​ពួក​​គេ​ប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​ជា​កន្លែង​បិទ​បាំង​អំពើ​ភេរវកម្ម​របស់​​ខ្លួន​​។ នេះ​បើ​យោង​សេចក្ដី​ថ្លែង​ការណ៍​របស់​កង​ទ័ព​អ៊ីស្រាអែល​។​ អាមេរិក​បញ្ជាក់​ថា​ការ​ថ្លែង​របស់​អ៊ីស្រាអែល​ជា​ការ​ពិត​ដោយ​យោង​តាម​ការ​​​ប្រមូល​ព័ត៌​មាន​សម្ងាត់​របស់​អាមេរិក​ផ្ទាល់​។

ដើម្បី​​អប​អរ​សាទរ​ចំពោះ​ការ​ចូល​កាន់​កាប់​មន្ទីរ​ពេទ្យ​នោះ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដែល​មាន​ខ្លឹម​សារ​សំខាន់​ៗ​ថា​នៅ​តំបន់​ហ្កាហ្សា​គ្មាន​ទី​កន្លែង​ណា​ដែល​យើង​មិន​អាច​ទៅ​ដល់​នោះ​ទេ​។ គ្មាន​ឡើយ​ទី​កន្លែង​លាក់​ខ្លួន​សម្ងាត់​។ យើង​នឹង​បន្ត​បោស​សម្អាត​ក្រុម​ហាម៉ាស់​ និង​រំដោះ​ចំណាប់​ខ្មាំង​ទាំង​អស់​ត្រឡប់​មក​វិញ​។

យុទ្ធ​នា​ការ​របស់​អ៊ីស្រាអែល​ជាង​១​ខែ​កន្លង​ទៅ​នេះ​បាន​សម្លាប់​មនុស្ស​ជាង​១១៥០០​នាក់​នៅ​តំបន់​ហ្កាហ្សា​ ក្នុង​នោះ​មាន​ទាំង​ក្រុម​ហាម៉ាស់ និង​ជន​ស៊ីវិល​។ ​កុមារ​មាន​រហូត​ដល់​​៤០%​នៃ​អ្នក​ស្លាប់​​សរុប​។ អ្នក​ខ្លះ​ស្លាប់​ទៅ​ហើយ​រក​កន្លែង​បញ្ចុះ​ឱ្យ​បាន​សម​រម្យ​ក៏​មិន​បាន​ផង​។ សាក​សព​ខ្លះ​ត្រូវ​កប់​ចោល​នៅ​​ក្នុង​គំនរ​បាក់​បែក​។ អ៊ីស្រាអែល​បញ្ជា​ឱ្យ​អ្នក​រស់​នៅ​តំបន់​ហ្កាហ្សា​​​ខាង​ជើង​ប្រញាប់​​​ជម្លៀស​ខ្លួន​ទៅ​ភាគ​ខាង​ត្បូង​​។ ឥឡូវ​នេះ ជន​ស៊ីវិល​ប្រហែល​២/៣គ្មាន​ផ្ទះ​សម្បែង​សម្រាប់​ជ្រក​កោន​នោះ​ទេ​​៕​​

ប្រភព៖ Reuters
https://www.reuters.com/world/middle-east/israel-raids-gazas-al-shifa-hospital-2023-11-15/#:~:text=GAZA%2C%20Nov%2015%20(Reuters),the%20fate%20of%20civilians%20inside

អ្នក​នាំ​ពាក្យ​អ៊ីស្រាអែល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ