ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ ករណី​បា.ញ់បោះ​សេរី​ជាង​២០០​គ្រាប់ នៅ​ភ្នំ​គិរី​រម្យ មន្ត្រី​នគរបាល​០៤​នាក់ ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ចំនួន​០៤​នាក់ ដែល​បាញ់បោះ​សេរី​ជាង ២០០​គ្រាប់…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ចំនួន​០៤​នាក់ ដែល​បាញ់បោះ​សេរី​ជាង ២០០​គ្រាប់ នៅ​គិរី​រម្យ ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ស្ពាន​នាគ​ភ្លោះ​កោះន​រា និង​ស្ពានបេតុង​ខ្សែកាប ត​ភ្ជាប់​តំបន់​អភិវឌ្ឍ​កោះន​រា ទៅ​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ​» នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចាត់វិធានការ​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ក្នុង​ការ​បង្ក្រាប​ដល់​មន្ត្រី​ប្រដាប់​អាវុធ​ណា ដែល​បាញ់បោះ​សេរី និង​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គូសបញ្ជាក់​ថា ៖ «​មិន​ត្រូវ​លើក​លែ​ក​ឲ្យ​ទៀត​នោះ​ទេ ចំពោះ​កងកម្លាំង ដែល​បាន​ប្រព្រឹត្ត​ខុស ដូច​ជា​ករណី​នៅ​ភ្នំ​គិរី​រម្យ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា កន្លង​ទៅ ត្រូវ​ចាត់វិធានការ​ភ្លាម​ៗ ហើយ​ករណី​បែប​នេះ ត្រូវ​តែ​ធ្វើ​ជា​ដាច់ខាត​ចាប់ពី​ពេល​នេះ​តទៅ​» ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា ៖ «​ម្សិលម្ង៉ៃ ឃើញ​បាញ់​នៅ​គិរី​រម្យ សួរ​ចុះ សួរ​ឡើង ស្រាវជ្រាវ​ឃើញ​នៅ​ក្នុង​កម្លាំង​សមត្ថកិច្ច ត្រូវ​កាត់​បន្ថយ ហើយ​ចាត់វិធានការ​បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ ៤​នាក់ ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ជា​គំរូ​ត្រូវ​តែ​អនុវត្ត​។ ឃើញ​ការ​ចាប់​នៅ​តាម​ផ្ទះសំណាក់ និង​ផ្ទះ​មួយ​ចំនួន ដែល​បន្លំ​ប្រើប្រាស់​គ្រឿងញៀន បាន​អនុវត្ត​បាន​ច្រើន ហើយ​សូម​ឲ្យ​យន្តការ​នេះ បន្ត​ដូច​ភ្លៀងរលឹម ធ្វើ​យ៉ាងណា​យើង​សម្អាត​បន្តិច​ម្ដង​ៗ ឈាន​ទៅ​ដល់​ការ​ថែរក្សា គ្រប់គ្រង​ម្ចាស់​ការ​ប្រឆាំង​ទៅ នឹង​អំពើ​ទាំង​អស់នេះ ហើយ​នេះ​ជា​អ្វី​ដែល​ត្រូវធ្វើ​» ។

ជាមួយ​គ្នា​នោះ​ដែរ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ស្នើ​ឱ្យ​បង្កើន​ការ​គ្រប់គ្រង​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់ បញ្ហា​គ្រឿងញៀន បងធំ បង​តូច នៅ​តាម​ភូមិ ឃុំ សង្កាត់ ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ។

សូម​រំលឹក​ថា កាល​យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ករណី​បាញ់បោះ​សេរី​ជាង ២០០​គ្រាប់ ក្នុង​ពិធី​ខួបកំណើត​មួយ ស្ថិត​នៅ​ចំណុច​ផ្ទះ​លំហែ ភូមិ​ថ្មី (​ចំការ​តែ​) ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​លើ​ខ្នងភ្នំ​គិរី​រម្យ​) ៕
មនុស្ស​៤​នាក់​ចូលខ្លួន​ទៅ​សារភាព​ក្នុង​ករណី​បា​.​ញ់​បោះ​សេរី​ជាង​២០០​គ្រាប់​លើ​ភ្នំ​គិរី​រម្យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ