ក្រុមហ៊ុនផលិតអាគុយ EV របស់ចិនបោះជំហានមុតមាំ ដណ្តើមចំណែកទីផ្សារកូរ៉េខាងត្បូងនៅអឺរ៉ុប
ប្រទេសចិន ៖ ចំពេលកំពុងមានការខ្វះខាតការផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីនោះ (EV) បណ្តាក្រុម
ប្រទេសចិន ៖ ចំពេលកំពុងមានការខ្វះខាតការផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីនោះ (EV) បណ្តាក្រុម
ប្រទេសចិន ៖ ចំពេលកំពុងមានការខ្វះខាតការផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីនោះ (EV) បណ្តាក្រុមហ៊ុនផលិតរបស់ចិន កំពុងពង្រីកការឈានទៅដល់កាន់តែជ្រៅទៅក្នុងទីផ្សារទ្វីបអឺរ៉ុប ដែលជាទីផ្សារធំទី២របស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី ដែលប្រទេសកូរ៉េខាងត្បូងជាគូប្រជែងធ្លាប់ជាអ្នកលេងលេចធ្លោខ្លាំង។
អំឡុងឆ្នាំ ២០២១-២០២២ ក្រុមហ៊ុន LG Energy Solution, Samsung SDI និង SK On របស់កូរ៉េខាងត្បូងបានកាន់កាប់ ៧០.៦% នៃទីផ្សារអាគុយរថយន្តអគ្គិសនី ដែលកំពុងរីកចម្រើនខ្លាំងនៅអឺរ៉ុប ខណៈដែលបណ្តាក្រុមហ៊ុនចិនមានត្រឹម ៦.៧% ប៉ុណ្ណោះ។ នេះបើតាមទិន្នន័យពីទីភ្នាក់ងារតាមដានទីផ្សារ SNE Research។
ប៉ុន្តែទោះយ៉ាងណា ការដឹកនាំដោយក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីលេខ ១ របស់ពិភពលោក CATL ក្រុមហ៊ុនផលិតរបស់ចិន បានជំរុញចំណែកទីផ្សារពួកគេឡើងដល់ ៤០.១% គិតត្រឹមខែមករាដល់ខែកក្កដាឆ្នាំនេះ បើធៀបនឹង ៥៧% ដែលជាចំណែកក្រុមហ៊ុនកំពូលរបស់កូរ៉េខាងត្បូងទាំង៣។
អ្នកជំនាញបានលើកឡើងថា ការការពារទីផ្សារនៅអឺរ៉ុប គឺមានសារៈសំខាន់សម្រាប់អ្នកផលិតអាគុយរថយន្តអគ្គិសនីកូរ៉េ ដើម្បីបង្កើនភាពជាអ្នកដឹកនាំរបស់ពួកគេ ខណៈពួកគេបានធានានូវជំហររឹងមាំនៅសហរដ្ឋអាមេរិក ដែលជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុត ដែលគោលនយោបាយគាំពារនិយមមានគោលបំណងប្រឆាំងនឹងវត្តមានរបស់ប្រទេសចិន នៅក្នុងវិស័យឧស្សាហកម្មសំខាន់ៗ ដែលផ្តល់អត្ថប្រយោជន៍សម្រាប់កូរ៉េខាងត្បូង។
លោក Park Cheol-wan សាស្ត្រាចារ្យផ្នែកវិស្វកម្មរថយន្ត នៅសកលវិទ្យាល័យ Seojeong បានលើកឡើងយ៉ាងដូច្នេះថា «បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីរបស់កូរ៉េមិនអាចទទួលបានអត្ថប្រយោជន៍ពីវិធានការគោលនយោបាយអំណោយផលនៅទ្វីបអឺរ៉ុបនោះទេ ដែលមានន័យថា ជាការប្រកួតប្រជែងបើកចំហជាមួយចិន ដែលជាគូប្រជែង។ ដោយពិចារណាលើក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប កំពុងទទួលយកអាគុយតម្លៃថោក ដែលផលិតនៅចិន ក្រុមហ៊ុនចិនអាចមានលទ្ធភាពខ្ពស់ក្នុងផ្នែកនេះ ដែលមានតម្លៃទាបជាងដល់ទៅពាក់កណ្តាលឯណោះ»។
ក្រុមហ៊ុនចិន អាចត្រូវបានគេស្គាល់ដោយសារការប្រកួតប្រជែងតម្លៃរបស់ពួកគេ ដោយថ្មលីចូម-អ៊ីយ៉ុងផូស្វាត (Lithium-ion Phosphate) ជាផលិតផលសំខាន់។ ប៉ុន្តែថ្មីៗនេះ ពួកគេកំពុងវិនិយោគខ្លាំងក្នុងការផលិតថ្មផ្ទុកអគ្គិសនី ដែលមានតម្លៃខ្ពស់ដូចជា ថ្មនីកែល ម៉ង់ហ្គាណែហ្ស និង កូបាល់ (Cobalt) ដើម្បីប្រកួតប្រជែងជាមួយនឹងកូរ៉េខាងត្បូង។
សូមជម្រាបថា ក្រុមហ៊ុនចិន CATL គឺជាអ្នកនាំមុខទីផ្សារ ដែលមិនអាចប្រៀបផ្ទឹមបានក្នុងចំណោមក្រុមហ៊ុននានារបស់ចិនដែលកំពុងធ្វើអាជីវកម្មនៅអឺរ៉ុប ដោយបង្កើតបានស្ទើរតែ ៩០% នៃការលក់សរុបរបស់ចិននៅទីនោះ៕ (ប្រភពពី Asia News Network)
ចែករំលែកព័តមាននេះ