ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ចំណាយ​​១០០​លាន​ដុល្លារ​ ដោះស្រាយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ភ្នំពេញ​ នាឆ្នាំ​២០២៤​

5 ខែ មុន

រាជធានី​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​សាម​ញ្ញា​លើក​ទី​៥៣ របស់​ក្រុមប្រឹក្សា​រាជធានី អាណត្តិ​ទី​៣ នៅ​ព្រឹក​ថ្ងៃ​

រាជធានី​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​សាម​ញ្ញា​លើក​ទី​៥៣ របស់​ក្រុមប្រឹក្សា​រាជធានី អាណត្តិ​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក​កើត ឆែ អភិបាលរង​រាជធានី ភ្នំពេញ បាន​លើក​ឡើង​ថា ចំពោះ​មុខ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី ក្រោម​ការ​យកចិត្តទុកដាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ផែនការ​អោយ​បាន​រួចរាល់​ក្នុង​រយៈពេល​៣​ខែ ដើម្បី​បង្កើត​ជា​គម្រោង​ធ្វើ​យ៉ាងណា​ដោះស្រាយ​អោយ​បាន​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ដោយ​គម្រោង​នេះ​បានការ​គាំទ្រ​ពី សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួច​ហើយ ដែល​មាន​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ ដោយ​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០២៤ ។

គម្រោង​នេះ​គឺ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​និង​ក្រសួង​ធាន​ធាន​ទឹក​និង​ឧត្តុនិយម សហការ​គ្នា​ដើម្បី​អនុវត្ត​គម្រោង​នេះ ដែល​ក្នុង​នោះ ក្រសួង​ធាន​ធាន​ទឹក​និង​ឧត្តុនិយម​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ​ដើម្បី​បង្វែ​ផ្លូវទឹក​កុំអោយ​ចូល​មក​រាជធានី​។ គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេ ចន្លោះ​ស្ពាន​ព្រះ​មុនី​វង្ស​និង​ស្ពាន​ព្រែក​សំរោង​ពី​ខាង​ព្រែក​ប្រា​ទៅ​ចំ ផ្សារ​ទំនើប​អុ​ី​អន​៣ ជាមួយ​និង​ការ​ស្ថាបនា​ស្ពាន​កម្ពុជា​កូរ៉េ​ផង​ដែរ ។​គម្រោង​ទាំងនេះ​គឺ​សុទ្ធតែ​មាន​ផល​ប៉ះពាល់​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​។

លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំ​ពោ​ញ​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​រួម​មាន​៖ ១-​ដោយ​កត្តា​សុខ​សន្តិភាព ប្រជាជន​គ្រប់​ស្រទាប់​បាន​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម វត្ត​អារាម​ប្រកបដោយ​អំណរ​សាទរ សុខ​សុវត្ថិភាព និង​សូម​គាំទ្រ អរគុណ​ដល់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​- រាជធានី​ភ្នំពេញ​ដែល​បាន​ផ្ដល់​ការ​ដឹក​ជញ្ជូន​រថយន្តក្រុង​ចំនួន ៤៥៥​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​បងប្អូន កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ពី​រាជធានី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត និង​ពី​បណ្តា ខេត្ត មក​រាជធានី​ភ្នំពេញ ដោយ​មិន​បង់ប្រាក់ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ នា​ពេល កន្លង​មកនេះ ក្នុង​រយៈពេល​០៥​ថ្ងៃ​(​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ​២០២៣) ដែល​មាន​អ្នក ជិះ​សរុប ៥៨,៤២០​នាក់ ដែល​ជួយ​សម្រាល​ដល់​ការ​ចំណាយ​ជីវភាព​បាន​មួយ​កម្រិត​ដែរ​។

ទន្ទឹម​នេះ បងប្អូន​កម្មករ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​- មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កម្មករ ជាក់ស្ដែង​ប្រាក់​ឈ្នួល អប្បបរមា​ដំឡើង​ដល់ ២៤០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​។ រាល់​សកម្មភាព​របស់​សម្តេច​មហា​បវរ​ធិ​បតី​- នាយក​រដ្ឋមន្ត្រី ទាំង​នៅ​វេទិកា​ក្រៅប្រទេស​ក៏​ដូច​ជា​ក្នុង​ប្រទេស​គឺ​ខិតខំ​ស្វែងរក​អ្នក​វិនិយោគទុន​ក្នុង គោលដៅ​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

២-​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​អបអរសាទរ​នូវ​សមិទ្ធផល ការ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពានបេតុង​ខ្សែ កាប​ត​ភ្ជាប់​តំបន់​អភិវឌ្ឍ​កោះន​រា និង​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ​ដែល​ធ្វើ​ឱ្យ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​១ ពិសេស​លើ​ស្ពាន​ព្រះ​មុនី​វង្ស​មានការ​ធូរស្រាល​ច្រើន មិន​មានការ​កកស្ទះ​ដូច​ពេល​មុន​ទៀត​ទេ​។
៣-​សូម​កោតសរសើរ ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​បាន​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​ក្នុង​កិច្ច​ប្រតិបត្តិ ការ​បង្ក្រាប និង​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​។

៤-​សូម​ថ្លែងអំណរគុណ និង​សូម​កោតសរសើរ​ចំពោះ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ យកចិត្តទុកដាក់​មិន​ខ្លាច​នឿយហត់ ក្នុង​ការ​ដឹកនាំ​អនុវត្ត​ការងារ​សម្រេច​បាន​ល្អ​គ្រប់​វិស័យ​ប្រចាំ​ខែតុលា ឆ្នាំ​២០២៣​កន្លង​មកនេះ​។ ពិសេស សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់​អាវុធ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​យ៉ាង​សកម្ម​ប្រកបដោយ​ស្មារតី​សាមគ្គី​ភាពល្អ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ សម្រេច​បាន​លទ្ធផល​រីក​ចម្រើន លើ​គ្រប់​វិស័យ រួមចំណែក​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

៥-​ការងារ​បរិស្ថាន អនាម័យ និង​ការ​គ្រប់គ្រង​សំណល់ ប្រមូល​សំរាម​មិន​មានការ​កកស្ទះ «​ក្នុង​មួយ​ថ្ងៃ​ជិត​៤​ពាន់​តោន​»​។
លោក ក៏​បាន​កោតសរសើរ ចំពោះ​មន្ទីរ​- សាធារណការ​រាជធានី​ភ្នំពេញ​ដែល​បាន​ខិតខំ​ការ​ជួសជុល ស្តារ​លូ ដែល​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​លែង​លិច​។

លោក​កើត ឆែ អភិបាលរង​រាជធានី តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ពី​ការងារ​ចាំបាច់​និង​ធំ​ៗ​មួយ​ចំនួន​របស់​រដ្ឋបាល​រាជធានី​ដែល​ត្រូវ​អនុវត្ត​បន្ទាន់​ៗ ក្នុង​នោះ ទី​១ សម្រាប់​ខែ​១១​នេះ មានការ​ងារ រៀបចំ​ពិធី បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​អាច​មាន​មនុស្ស​ចូលរួម​ប្រមាណ​៣​លាន​នាក់ ក្រោយ​ពី​ការ​អាក់ខាន​ច្រើន​ឆ្នាំ​ដោយសារ​ការ​រាតត្បាត​ដោយ​ជម្ងឺ​កូ​វិ​ដ​-១៩​។ ទី​២ ការ​រៀបចំ​បុណ្យ​កឋិនទាន ។

ទី​៣ ការងារ​អភិវឌ្ឍន៍ ចំពោះ​មុខ​នេះ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី ក្រោម​ការ​យកចិត្តទុកដាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ផែនការ​អោយ​បាន​រួចរាល់​ក្នុង​រយៈពេល​៣​ខែ ដើម្បី​បង្កើត​ជា​គម្រោង​ធ្វើ​យ៉ាងណា​ដោះស្រាយ​អោយ​បាន​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ដោយ​គម្រោង​នេះ​បានការ​គាំទ្រ​ពី សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួច​ហើយ ដែល​មាន​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ ដោយ​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០២៤ ។ គម្រោង​នេះ​គឺ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​និង​ក្រសួង​ធាន​ធាន​ទឹក​និង​ឧត្តុនិយម សហការ​គ្នា​ដើម្បី​អនុវត្ត​គម្រោង​នេះ ដែល​ក្នុង​នោះ ក្រសួង​ធាន​ធាន​ទឹក​និង​ឧត្តុនិយម​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ​ដើម្បី​បង្វែ​ផ្លូវទឹក​កុំអោយ​ចូល​មក​រាជធានី​។ គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេ ចន្លោះ​ស្ពាន​ព្រះ​មុនី​វង្ស​និង​ស្ពាន​ព្រែក​សំរោង​ពី​ខាង​ព្រែក​ប្រា​ទៅ​ចំ ផ្សារ​ទំនើប​អុ​ី​អន​៣ ជាមួយ​និង​ការ​ស្ថាបនា​ស្ពាន​កម្ពុជា​កូរ៉េ​ផង​ដែរ ។​គម្រោង​ទាំងនេះ​គឺ​សុទ្ធតែ​មាន​ផល​ប៉ះពាល់​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ