ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​ជម្រុញ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ឡាស៊ែរ​ការពារ​អាកាស

6 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ គ្រប់​គ្នា​បានដឹង​រួច​ហើយពី​ប្រព័ន្ធ​ការពារ​អាកាស​របស់​អ៊ី​​ស្រា​អែ​ល​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ គ្រប់​គ្នា​បានដឹង​រួច​ហើយពី​ប្រព័ន្ធ​ការពារ​អាកាស​របស់​អ៊ី​​ស្រា​អែ​ល​ហៅ​ខែល​ដែក​DOME DE FER ដែល​អាច​បាញ់​ស្ទាក់​កម្ទេច​៩០%​នៃ​គ្រាប់​រ៉ុក្កែត​បាញ់​មក​ពី​ជ្រោយ​ហ្គា​ហ្សា មុន​ពេល រ៉ុក្កែត​ទាំងនោះ​ធ្លាក់​ដល់​ដី​។

ប៉ុន្តែ​ប្រព័ន្ធ​នោះ​ក្នុង​ការ​ប្រើ​នៅ​មាន​ព្រំដែន​កំណត់​។ តាម​ការ​វាយតម្លៃ​នានា​ថា ត​ម្លែ​នៃ​គ្រាប់​មី​សី​ុ​ល​មួយ​គ្រាប់​ៗ​បាញ់​ចេញពី​ប្រព័ន្ធ​ខែល​ការពារ​នោះ មាន​ដល់​ទៅ​រវាង​ពី​៤០.០០០​ទៅ​៨០.០០០​ដុល្លារ​។

ប្រឈម​មុខ​នឹង​ការ​បង្កើន​បាញ់​គ្រាប់​រ៉ុក្កែត​ដ៏​ច្រើន​ពី​សំណាក់​ពួក​ហា​ម៉ាស់ ចាប់តាំងពី​ការ​វាយប្រហារ​របស់​ក្រុម​នេះ​ពី​ថ្ងៃ​ទី​៧​តុលា​មក អី​ុ​ស្រា​អែ​ល​គ្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​ឡាស៊ែរ​ថ្មី​មួយ​ហៅ​កាំរស្មី​ដែក​IRON BEAM​។

ផលិត​ដោយ​ក្រុមហ៊ុន​ការពារ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា​អី​ុ​ស្រា​អែ​ល គឺ​ក្រុមហ៊ុន​RAFAEL ប្រព័ន្ធ​ខែល​ឡាស៊ែរ​នោះ​តាម​ពិត​គ្រោង​ដាក់​ពង្រាយ​រហូត​ដល់​ឆ្នាំ​២០២៥ ។ ប៉ុន្តែ​ព្រឹត្តិការណ៍​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ជម្រុញ​ឲ្យ​ប្រញាប់​ប្រើ​ប្រព័ន្ធ​ឡាស៊ែរ​ការពារ​ប្រឆាំង​មី​សី​ុ​ល​នេះ ដោយ​ការ​បាញ់​កាំរស្មី​មួយ​លើក​ចំណាយ​តិច​បំផុត​ត្រឹមតែ​ប៉ុន្មាន​ដុល្លារ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ