ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា នឹង​ប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤ នៅ​ថ្ងៃស្អែក

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ស្អែក​នេះ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បើ​សម័យប្រជុំ​ពេញអង្គ ពិភាក្សា…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ស្អែក​នេះ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បើ​សម័យប្រជុំ​ពេញអង្គ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០២៤ និង​ច្បាប់​មួយ​ចំនួន​ទៀត នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ។

តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៧ ក្រោម​អធិបតីភាព​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ។

ប្រភព​បាន​លើក​ឡើង​ថា តាម​របៀបវារៈ ដែល​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា និង​អនុម័ត មាន ៖
១- ការ​ពិភាក្សា និង​អនុម័ត សេចក្ដីព្រាងច្បាប់ ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០២២ ។
២- ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០២៤ ។
៣- ការ​ពិភាក្សា និង​អនុម័ត សេចក្ដីព្រាងច្បាប់ ស្ដី​ពី​ការ​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង ជ្រោយ រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ។
៤- ការ​ពិភាក្សា និង​អនុម័ត សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ ៤​ថ្មី ប្រការ ៦​ថ្មី​(​ពីរ​) និង​ប្រការ ២៩​ថ្មី នៃ​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​បាន​ពិនិត្យ អនុម័ត លើ​គោលការណ៍ នៃ​ការ​ជ្រើសរើស​សមាសភាព ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​រដ្ឋសភា នីតិកាល​ទី​៧ ដោយ​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ធ្វើ​សេចក្តី​ប្រកាស​ជ្រើសរើស​បេក្ខជន​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តាម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់ ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាត្រា​៥ និង​មាត្រា​៦ ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ សម្រេច និង​ធ្វើការ​សម្របសម្រួល​ជាមួយ​គណបក្ស​នយោបាយ​ទាំងអស់ ដែល​មាន​អាសនៈ ក្នុង​រដ្ឋសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ