ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ដំបូល​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង ផ្អើល​ពលរដ្ឋ​ជិត​ស្ពាន​អាកាស​៥​មក​រា

1 ឆ្នាំ មុន
  • ភ្នំពេញ

អគ្គិភ័យ​បាន​ឆាបឆេះ​ដំបូល​ស្ថាន​នី​យ​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​បុគ្គលិក​ចាក់​សាំង នាំ​គ្នា​ទាញ​បំពង់​ឧស្ម័ន​បា​.​ញ់​ពន្លត់ ប៉ុន្តែ​តែ​មិន​រលត់​នោះ​ទេ បន្ទាប់​មក​ក៏​មាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ដំបូល​ស្ថាន​នី​យ​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​បុគ្គលិក​ចាក់​សាំង នាំ​គ្នា​ទាញ​បំពង់​ឧស្ម័ន​បា​.​ញ់​ពន្លត់ ប៉ុន្តែ​តែ​មិន​រលត់​នោះ​ទេ បន្ទាប់​មក​ក៏​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ទី​តាំង រួច​ជួយ​បា​.​ញ់​ទឹក​ពន្លត់​ភ្លាម​ៗ ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​តេ​លា ជិត​ស្ពាន​អាកាស​៥​មក​រា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ដំបូល​នៃ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​នោះ លុះ​ប៉ុន្មាន​នាទី​ក្រោយមក ស្រាប់តែ​មាន​ខ្យល់​បោ​.​ក​បក់​យ៉ាង​ខ្លាំង​ធ្វើ​អោយ​ផ្សែង​ទាំងនោះ បង្ក​ចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ​ដំបូល​ស្ថានីយ​ប្រេង​ខ្លាំង​ឡើង​ៗ បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​ស្ថានីយ​នាំ​គ្នា​យក​បំពង់​ឧស្ម័ន​ពន្លត់​អគ្គិភ័យ​ខ្នាត​តូច​ចំនួន​៤​បំពង់ និង​ខ្នាត​ធំ​ចំនួន​៣​បំពង់​ថែម​ទៀត ធ្វើការ​បា​.​ញ់​ពន្លត់ ប៉ុន្តែ​មិន​រលត់​នោះ​ទេ​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ក៏​នាំ​គ្នា​ទាញ​ទូរស័ព្ទ​ថត ហើយ​ខ្លះ​ទៀត​ព្យាយាម​ទូរស័ព្ទ​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង​ដែរ​។

ក្រោយ​ពី​ទទួល​ដំណឹង​ខាងលើ​នេះ​ភ្លាម ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ចេញ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ទៅ​កាន់​ទីតាំង​កើតហេតុ និង​ធ្វើការ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​ផង​ដែរ ដោយ​ទប់ស្កាត់ និង​មិន​ឱ្យ​អណ្ដាតភ្លើង​ឆេះ​រាលដាល​នោះ​ទេ​។ សូម​បញ្ជាក់​ថា នៅ​ក្នុង​ករណី​អគ្គិភ័យ​ខាងលើ​នេះ​ដែរ មិន​បង្ក​អោយ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ​អគ្គិភ័យ ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​គោលដៅ​របស់​ខ្លួន​វិញ ខណៈ​​សមត្ថកិច្ច​មូលដ្ឋាន​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ករណី​អគ្គិភ័យ​នេះ គឺ​សង្ស័យ បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ