ជីវភាពក្រីក្រ! ក្មេងប្រុសម្នាក់រាយខ្សែភ្លើងឆ.ក់ត្រីបែរជួបគ្រោះអកុសលត្រឹមមួយប៉ប្រិចភ្នែក
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ រាយខ្សែភ្លើងឆ.ក់ត្រីក្នុងស្រែនៅខាងត្បូងផ្ទះរបស់ខ្លួន
ខេត្តស្វាយរៀង ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ រាយខ្សែភ្លើងឆ.ក់ត្រីក្នុងស្រែនៅខាងត្បូងផ្ទះរបស់ខ្លួន
ខេត្តស្វាយរៀង ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ រាយខ្សែភ្លើងឆ.ក់ត្រីក្នុងស្រែនៅខាងត្បូងផ្ទះរបស់ខ្លួនដើម្បីយកត្រីមកធ្វើម្ហូប ប៉ុន្តែជាអកុសល ខ្សែភ្លើងមានដំណរតជាច្រើនដំណរ បង្កឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លា.ប់ខ្លួនឯងក្នុងទឹកស្រែ តើម្តាយឯណាមិនស្លុតចិត្ត ខណៈមានតែ២នាក់ម្តាយកូន ពេលត្រឡប់ពីធ្វើការវិញសង្ឃឹមជួបមុខកូនប្រុសជាទីស្រឡាញ់ តែបែរជាជួបរឿងព្រាត់កូនទៅវិញ បន្ទាប់ពីចាស់ទុំប្រាប់ស្ត្រីជាម្តាយថា កូននាងស្លា.ប់ហើយ គេទៅបានសុខហើយ បានធ្វើឱ្យស្ត្រីជាម្តាយស្រែកទ្រហ៊ោយំ ថាមិនពិតទេ កូនប្រុសខ្ញុំមិនស្លា.ប់ទេ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៣ នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះប្រាក់ រតនា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ខណៈរាយខ្សែភ្លើងយកទៅឆ.ក់ត្រីនៅក្នុងស្រែខាងត្បូងផ្ទះរបស់ខ្លួនចម្ងាយប្រមាណ៦០ម៉ែត្រ ដើម្បីយកត្រីមកធ្វើម្ហូប ប៉ុន្តែជាអកុសល ខ្សែភ្លើងមានដំណរតជាច្រើនដំណរ បង្កឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លា.ប់ខ្លួនឯងនៅក្នុងទឹកស្រែតែម្តង។ ក្មេងប្រុសរងគ្រោះមានឪពុកឈ្មោះប្រាក់ ពីសី អាយុ៣៦ឆ្នាំ បានបាត់បង់ជីវិតអស់រយៈពេល៦ឆ្នាំកន្លងមកហើយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ចំណែកស្ត្រីជាម្តាយឈ្មោះម៉ែន សួងរដ្ឋា អាយុ៣៦ឆ្នាំ ធ្វើការរោងចក្រ ។
តាមប្រភពបន្តថា គ្រួសារក្មេងរងគ្រោះជួបគ្រោះលើគ្រោះ គឺស្លា.ប់បន្តគ្នា តើអ្នកណាមិនស្លុត ខណៈបុរសជាប្តីជាទីស្រឡាញ់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ រយៈពេល៦ឆ្នាំមកហើយ ទុកឲ្យស្ត្រីជាប្រពន្ធនៅជាមួយកូន (ក្មេងរងគ្រោះ) និងម្តាយរស់នៅជាស្ត្រីមេម៉ាយ កូនកំព្រាឳពុក ជួបការលំបាកយ៉ាងខ្លាំង ក្រោយពីប្តីស្លា.ប់ទៅ គ្រួសារនេះមានតែការតស៊ូ ដើម្បីជីវភាព ដោយរស់នៅ៣នាក់ គឺជីដូន ម្តាយ និងកូនប្រុស ដោយជីដូនប្រកបមុខរបរលក់បបរពេលព្រឹក ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ចំណែកស្ត្រីជាម្តាយទៅធ្វើការនៅរោងចក្រ ។
តាមប្រភពបានបន្តទៀតថា លុះបានប្រមាណជាជាង៥ឆ្នាំ ជីដូនជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតទៀត ក៏ប៉ុន្តែស្ត្រីជាម្តាយរបស់ក្មេងរងគ្រោះខំតស៊ូ ដោយនៅមានកូនប្រុសម្នាក់ (ក្មេងរងគ្រោះ) ដើម្បីបន្តដំណើរជីវិតទៅមុខ រស់នៅ២នាក់ម្តាយនិងកូនប្រុស ។ ម្តាយទើបតែស្លាប់មិនទាន់បាន០១ឆ្នាំផង មកជួបគ្រោះម្តងទៀត គឺកូនប្រុសទោលតែមួយ ត្រូវឆក់ខ្សែភ្លើងស្លាប់ទៀត តើនាងជាម្តាយ ទទួលយកបានទេ ប្រីយ៍មិត្ត គឺនាងទទួលយកមិនបានទេ នាងស្រែកទ្រហ៊ោយំ អោបសពកូន រហូតសន្លប់ស្មារតី ។
កាលពីឳពុកស្លាប់ នៅម្តាយ នៅពេលប្តីស្លា.ប់ នាងទប់ចិត្តបាន ដោយសារនៅមានម្តាយ នៅមានកូន តែមិនបានប៉ុន្មានឆ្នាំផង ម្តាយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ទៀត តែនាងនៅតែខំទប់អារម្មណ៍សង្កត់ចិត្តរស់នៅដើម្បីកូនប្រុសជាទីស្រឡាញ់គ្រាន់លួងលោមចិត្ត តែមិនទាន់បានប៉ុន្មានឆ្នាំផង មកព្រាត់កូនប្រុសជាទីស្រឡាញ់ទៀត តើស្ត្រីណាមិនស្លុត នាងស្រែកទ្រហោយំ អោបស.ពកូនប្រុសគួរឲ្យសង្វេគណាស់ធ្វើឲ្យអ្នកភូមិផងទប់ទឹកភ្នែកមិនបានយំអាណិតស្ត្រីជាម្តាយ។
សមត្ថកិច្ចបានឲ្យដឹងថា បើតាមការពិនិត្យរបស់វេជ្ជបណ្ឌិត ចាន់ សំណាង អនុប្រធានមន្ទីពេទ្យបង្អែកស្រុកស្វាយទាប រួមទាំងអាជ្ញាធរ ភូមិឃុំ បានសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះ ពិតជាឆ.ក់ខ្សែភ្លើងស្លា.ប់ពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ច និងគ្រួពេទ្យរួមទាំងអាជ្ញាធរភូមិឃុំបានប្រគល់សាកស.ពអោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ