រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃគណបក្សនរោត្តម រណឫទ្ធិ ចុះថ្ងៃទី២០ ឧសភា ២០១១ ដែលចុះហត្ថលេខាដោយលោកជា ច័ន្ទបរិបូរណ៍ អគ្គលេខាធិការរងនៃគណបក្សនរោត្តម រណឫទ្ធិ បានឱ្យដឹងថា នាយកដ្ឋានឃោសនាការ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃគណបក្សនរោត្តម រណឫទ្ធិ មានកិត្តិយសសូមជំរាបជូនអង្គការសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា នៅថ្ងៃសៅរ៍ ទី២១ ឧសភា ២០១១ ស្អែកនេះនៅវេលាម៉ោង៩ព្រឹក សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធាននៃគណបក្សនរោត្តម រណឫទ្ធិ នឹងយាងសំណេះសំណាលជាមួយសកម្មជនគណបក្សនរោត្តម រណឫទ្ធិ នៅភូមិព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
អគ្គលេខាលេខាធិការរងនៃគណបក្សនរោត្តម រណឫទ្ធិ បន្តថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាអញ្ជើញចូលរួមផ្តិតយករូបភាព និងខ្លឹមសារសម្រាប់ចុះផ្សាយក្នុងបណ្តាញសារព័ត៌មានរបស់លោកអ្នកតាមការគួរ ។ ជាមួយនេះ មតិសាធារណៈបានលើកឡើងថា តើសកម្មភាពរបស់សម្តេចក្រុមព្រះមានអ្វីសំខាន់ ?
ចែករំលែកព័តមាននេះ