ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​​ប្រឆាំង​​រថយន្ត​​ស្ថានកុងស៊ុល​​អាមេរិក​​នៅក្រុង​​ប៉េសាវ៉ា​​របស់ប៉ាគីស្ថាន​

14 ឆ្នាំ មុន

មនុស្សយ៉ាង​​ហោចណាស់ម្នាក់បាន​ត្រូវ​​​ស្លា.ប់ និង​​​​១០នាក់​​​ទៀត​ត្រូវរបួស​​ ក្នុងនោះ​​មានជន​ជាតិ​អាមេរិក​​​២នាក់ ក្នុងការ​​​ផ្ទុះ​មួយ​ដែលកើត​​មាន​កាលពីព្រឹកថ្ងៃទី​​២០ ឧសភា នៅក្រុង​ប៉េសា​វ៉ា​​​ ជាទីក្រុង​​​មួយនៅ​ភាគពាយ័ព្យ​​ប៉ាគីស្ថាន​

មនុស្សយ៉ាង​​ហោចណាស់ម្នាក់បាន​ត្រូវ​​​ស្លាប់ និង​​​​១០នាក់​​​ទៀត​ត្រូវរបួស​​ ក្នុងនោះ​​មានជន​ជាតិ​អាមេរិក​​​២នាក់ ក្នុងការ​​​ផ្ទុះ​មួយ​ដែលកើត​​មាន​កាលពីព្រឹកថ្ងៃទី​​២០ ឧសភា នៅក្រុង​ប៉េសា​វ៉ា​​​ ជាទីក្រុង​​​មួយនៅ​ភាគពាយ័ព្យ​​ប៉ាគីស្ថាន​ ។​

អ្នកនាំពាក្យ​​​​ម្នាក់របស់​ស្ថានកុងស៊ុល​​​អាមេ​រិក​​​ប្រចាំ​ក្រុង​​​ប៉េសាវ៉ា ថ្លែង​ថា ​​រថយន្ត​ដែលរង​​ការ​វាយប្រហារ​​​ដោយសារ​ការ​​ផ្ទុះនោះ ជា​រថ​យន្ត​​​របស់​ស្ថានកុងស៊ុល​នេះ និងថា ជនជាតិ​​អាមេរិក​២នាក់​ត្រូវ​របួស ដែល​​អ្នក​​​ទាំង​​​២​ជា​និយោជិត​​​របស់ស្ថាន​កុងស៊ុល​ ។​

យោងតាម​​ម៉ាស៊ីន​​ឃោសនា​ក្នុងស្រុក​ថា ជនជាតិអាមេរិក​​២នាក់​​ដែលត្រូវ​​របួស​ត្រូវ​​បាន​បញ្ជូន​​ទៅកាន់ស្ថាន​កុង​ស៊ុល​​​ពុំមែន​ទៅកាន់មន្ទីរ​ពេទ្យ​​​មួយនៃក្រុង​​ប៉េសាវ៉ា​ឡើយ ។ ​ប៉ូលិស​ប៉ាគី​ស្ថាន​​​គូសបញ្ជាក់​ថា​ ការផ្ទុះ​​នាព្រឹក​ថ្ងៃទី​​២០ ឧសភា នោះ​​ ប្រហែលជា​​​​​សំដៅ​​​​រថយន្ត​របស់​ស្ថានកុងស៊ុល​​អាមេរិក ​ដោយគ្រាប់បែក​​​​ដាក់​នៅ​​ចិញ្ចើម​ផ្លូវ​បានផ្ទុះ​​​ពេលរថយន្ត​​តូយ៉ូតា​​​ឡង់គ្រី​ស្ស័រ​ មួយគ្រឿង​​​មកដល់ ។ ​រថយន្តនេះ​​រងការ​ខូចខាត​ធ្ងន់​ធ្ងរ ៕