ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុម​ហ៊ុន TEPCO ជប៉ុន​សុំ​លា​លែង​ចេញ​ពី​តំណែង​

14 ឆ្នាំ មុន

ប្រធាន​ក្រុម​ហ៊ុន TEPCO ដែល​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​ដែល​មាន​បញ្ហា​ធ្លាយ​វិទ្យុ​សកម្ម​យ៉ាង​អាក្រក់​ក្រោយ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​បានសុំ​លា​លែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា បន្ទាប់​ពី​ប្រកាស​ពី​ការ​ខាត​យ៉ាង​ច្រើន​បំផុត​ជា​ប្រវត្តិ​សាស្ត្រ​របស់​សហ​គ្រាស​នោះ​មក​ ប្រធាន​របស់​ក្រុម​ហ៊ុន TOKYO ELECTRIC POWER CO. (TEPCO) លោក​មី​សា​តា​កា​ ស៊ី​មី​ស៊ូ​ បាន​សុំ​ទោស​នៅ​ឯ​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​​ក្នុង​ទី​ក្រុង​តូ​ក្យូ

ប្រធាន​ក្រុម​ហ៊ុន TEPCO ដែល​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​ដែល​មាន​បញ្ហា​ធ្លាយ​វិទ្យុ​សកម្ម​យ៉ាង​អាក្រក់​ក្រោយ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​បានសុំ​លា​លែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា បន្ទាប់​ពី​ប្រកាស​ពី​ការ​ខាត​យ៉ាង​ច្រើន​បំផុត​ជា​ប្រវត្តិ​សាស្ត្រ​របស់​សហ​គ្រាស​នោះ​មក​ ។

​ ដោយ​លោក​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​វិបត្តិ​។ នៅ​មុខ​សារ​ព័ត៌​មាន​លោក​ថ្លែង​ថា ខ្ញុំ​សូម​ទទួល​ខុស​ត្រូប្រធាន​របស់​ក្រុម​ហ៊ុន TOKYO ELECTRIC POWER CO. (TEPCO) លោក​មី​សា​តា​កា​ ស៊ី​មី​ស៊ូ​ បាន​សុំ​ទោស​នៅ​ឯ​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​​ក្នុង​ទី​ក្រុង​តូ​ក្យូវ​ទាំង​ស្រុង​ ហើយ​សុំ​លា​លែងចេញ​​ពី​តំណែង​ជា​និមិត្ត​រូប​នៃ​ការ​ទទួល​ខុស​ត្រូវ​នោះ​។ យើង​បាន​ធ្វើ​នូវ​អ្វី​គ្រប់​យ៉ាង​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​។

រេ​អាក់​ទ័រ​៣​របស់​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​រង​ការ​វាយ​ប្រហារ​ដោយ​សារ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​កាល​ពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក​នេះ ដែល​បាន​បំផ្លាញ​ប្រព័ន្ធ​ធ្វើ​ឱ្យ​ត្រជាក់​។ ការ​ប៉ុន​ប៉ង​នានា​ដើម្បី​រារាំង​ការ​ធ្លាយ​វិទ្យុ​សកម្ម​ ហើយ​ត្រួត​ត្រា​ឡើង​វិញ​លើ​រេ​អាក់​ទ័រ​ទាំង​នោះ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​។

ការ​សុំ​លា​លែង​របស់​ប្រធាន​ក្រុម​ហ៊ុន TEPCO គេ​រង់​ចាំ​ជា​ពិសេស​ បន្ទាប់​ពីការ​ប្រកាស​ពី​ការ​ខាត​ប្រាក់​ដល់​ទៅ​ប្រមាណ​ជា​១០,៦​ពាន់​លាន​អឺរ៉ូ​សំរាប់​ឆ្នាំ​សារ​ពើ​ពន្ធ​ដែល​បញ្ចប់​ក្នុង​ខែ​មីនា​​ ឆ្នាំ​២០១១ ដែល​ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ​មុន​នេះ​ក្រុម​ហ៊ុន​ចំណេញ​ប្រាក់​ចំនួន​១១,៤​លាន​អឺរ៉ូ ៕