គេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់សុខភាពកុមារ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការគេង ជួយឱ្យខួរក្បាលកូនក្មេងលូតលាស់បានល្អ ។ ការគេង ជួយឱ្យកុមារមានសុខភាពរឹងមាំ ស្វាហាប់ និងស្រស់ស្រាយ ។…
រាជធានីភ្នំពេញ ៖ ការគេង ជួយឱ្យខួរក្បាលកូនក្មេងលូតលាស់បានល្អ ។ ការគេង ជួយឱ្យកុមារមានសុខភាពរឹងមាំ ស្វាហាប់ និងស្រស់ស្រាយ ។…
រាជធានីភ្នំពេញ ៖ ការគេង ជួយឱ្យខួរក្បាលកូនក្មេងលូតលាស់បានល្អ ។ ការគេង ជួយឱ្យកុមារមានសុខភាពរឹងមាំ ស្វាហាប់ និងស្រស់ស្រាយ ។ កុមារៗត្រូវការការគេងពី ១០ ទៅ ១២ ម៉ោងក្នុងមួយយប់សម្រាប់ក្មេងមត្តេយ្យសិក្សា និងយ៉ាងហោចណាស់ ៩ ម៉ោងសម្រាប់កុមារដែលមានអាយុចូលរៀន ។ ការគេងលក់ស្រួលមានប្រយោជន៍អ្វីខ្លះ ? ការគេងជួយកុមារដោះស្រាយបញ្ហា រហ័សរហួន បង្កើតការចងចាំ និងរៀនសូត្របានល្អ ។ រាងកាយបញ្ចេញអ័រម៉ូនអំឡុងពេលគេង ដែលជួយការលូតលាស់ បង្កើតសាច់ដុំ និងជួសជុលកោសិកា និងជាលិកា ។ដូច្នេះ ការគេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់របៀបដែលកុមារធ្វើបានល្អនៅក្នុងសាលារៀន ។ វាក៏ប៉ះពាល់ដល់សុខុមាលភាពរាងកាយរបស់កុមារផងដែរ ។
ការសិក្សាមួយនៅក្នុងពេទ្យកុមារបានរកឃើញថា កង្វះការគេងក្នុងវ័យកុមារភាពអាចជាប់ទាក់ទងនឹងបញ្ហានាពេលអនាគត ដូចជាការថយចុះនៃមុខងារផ្លូវចិត្តដែលចាប់ផ្តើមតាំងពីវ័យជំទង់ ។ ការគេងមិនបានគ្រប់គ្រាន់រួមចំណែកដល់បញ្ហាសុខភាពធំៗ ដូចជាការធាត់លើសទម្ងន់ បញ្ហាផ្លូវចិត្ត និងខ្សោយថាមពលជាដើម ។
ចូរបង្កើតទម្លាប់គេងឱ្យបានល្អសម្រាប់កូនរបស់អ្នក ៖
១. កំណត់កាលវិភាគគេង និងម៉ោងគេងសម្រាប់កុមារឱ្យបានជាប់លាប់ ចូលគេង និងក្រោកពីគេងឱ្យដូចគ្នារៀងរាល់ថ្ងៃ ។
២. កំណត់ម៉ោងស្ងប់ស្ងាត់ពី ២០ ទៅ ៣០ នាទីមុនពេលចូលគេង ។
៣. ស្តាប់តន្ត្រីស្រទន់ជាមួយគ្នា ឬអានរឿងឱ្យកូនអ្នក ។
៤. ទុកទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិកដែលរំខានផ្សេងទៀតចេញឆ្ងាយពីអ្នកទាំងអស់គ្នា ។
៥. បង្កើតទម្លាប់ចូលគេង បន្ទាប់ពីម៉ោងស្ងប់ស្ងាត់នេះ ឱ្យបានជាប់លាប់ល្អជានិច្ច ។
៦. បន្ទាប់ពីអ្នកដាក់កូនរបស់អ្នកចូលគេង ចូរនិយាយថា រាត្រីសួស្តី ដើម្បីឱ្យកូនមានភាពកក់ក្តៅ និងសុវត្ថិភាព ។
៧. ក្នុងបន្ទប់គួរតែមានផាសុកភាព ត្រជាក់ល្អ គ្មានសំលេងរំខានពីខាងក្រៅ ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ