ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា​ចង់​គាំទ្រ​ចលនា​​ប្រជាធិបតេយ្យ​របស់​​ពិភព​អារ៉ាប់

14 ឆ្នាំ មុន

ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់អូបាម៉ា ​វាយតម្លៃ​កាលពីថ្ងៃទី១៩ ឧសភា ថា ការ​ស្លា.ប់​របស់អូសាម៉ា​ ប៊ីនឡា​ដេន គឺ​ជាឱកាស​ល្អ​មួយ​សម្រាប់​សើរើ​ពិនិត្យ​​ឡើងវិញ ដោយស៊ីជម្រៅ​ពី​ទំនាក់ទំនង​​រវាង​សហ​រដ្ឋ​អាមេរិក និង​ពិភព​អា រ៉ាប់​​ ហើយ​អាទិភាព​សម្រាប់​ក្រុងវ៉ាស៊ីនតោន​គឺ​លើកទឹកចិត្ត​​​ដល់ការ​ផ្លាស់ប្តូរ​​ប្រជាធិបតេយ្យ​​ក្នុង​ប្រទេស​

ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់អូបាម៉ា ​វាយតម្លៃ​កាលពីថ្ងៃទី១៩ ឧសភា ថា ការ​ស្លាប់​របស់អូសាម៉ា​ ប៊ីនឡា​ដេន គឺ​ជាឱកាស​ល្អ​មួយ​សម្រាប់​សើរើ​ពិនិត្យ​​ឡើងវិញ ដោយស៊ីជម្រៅ​ពី​ទំនាក់ទំនង​​រវាង​សហ​រដ្ឋ​អាមេរិក និង​ពិភព​អា រ៉ាប់​​ ហើយ​អាទិភាព​សម្រាប់​ក្រុងវ៉ាស៊ីនតោន​គឺ​លើកទឹកចិត្ត​​​ដល់ការ​ផ្លាស់ប្តូរ​​ប្រជាធិបតេយ្យ​​ក្នុង​ប្រទេស​ទាំងនោះ ។

​ក្នុង​សុន្ទរកថា​​មួ​យ​ផ្តោត​​ទាំងស្រុង​ដល់នយោ​បាយ​អារ៉ាប់​របស់រដ្ឋាភិបាល​លោក ប្រធានាធិប​តី​​អាមេរិក​បាន​សង្កត់ធ្ងន់​ចំពោះ​ការគាបសង្កត់​​លើប្រធានាធិបតី​​ស៊ីរីលោកបាចាអាល់​ អាសាដ ​ដោយ​លោក​ថ្លែង​​ជា​លើកដំបូង​ថា ​លោក​​អា​សាដ​ត្រូវ​បញ្ឈប់​​ការបង្ក្រាប​បាតុកម្ម​ ហើយ​នាំ​ទៅ​រកការ​ឆ្លង​កាត់​ប្រជាធិបតេយ្យ​​​មួយ​ ឬ​ចាក​ចេញ​ពីអំណាច ។

​ដោយពិនិត្យ​ពីការ​បះបោរ​ប្រជាជន​​នៅ​មជ្ឈឹមបូព៌ា​ថា ជា​​​ឱកាស​​ប្រវត្តិសាស្ត្រ​​មួយ​លោក​អូបាម៉ា​អះអាង​ថា ​អនាគត​របស់​សហរដ្ឋ​អាមេ​រិក​​គឺផ្សារភ្ជាប់ទៅនឹង​​អនាគត​របស់​ពិភពអារ៉ាប់​ដែល​កំពុង​​ធ្លាក់ចូលតាំងពី​ខែមករា​មកក្នុង​ការ​បះបោរពុំធ្លាប់​​​មានពីមុន​មកចាប់ពីទុ​យ​នីស៊ី​ឆ្លង​​ដល់អេហ្ស៊ីប​ ឬដល់យេម៉ែន ។

នៅឯ​ក្រសួង​ការបរទេស​​អាមេរិក​លោកអូ​បាម៉ា​​មានប្រសាសន៍ថា ​ប្រជាជន​ទាំងឡាយ​​ក្រោក​ទាមទារ​​សិទ្ធិជា​សារវ័ន​ទាំង​ឡាយ​របស់​ខ្លួន ។ ​មេដឹកនាំ​២រូប​បានចាកចេញ​ពីអំណាច​ហើយ​មេ​ដឹកនាំ​ដទៃៗ​ទៀត​នឹងអាចធ្វើតាម​នេះ​ដែរ  ៕